ការសិក្សាអស់ជាច្រើនទៅលើប្រភេទរបបអាហារសុខភាពរបស់ក្រុមអ្នកជំនាញចំណីអាហារបានលើកឡើពីគុណសម្បត្តិល្អឥតខ្ចោះរបស់គ្រាប់ធញ្ញជាតិជាច្រើនមុខអាចកម្ចាត់ជំងឺមួយចំនួនធំ ដូចជាសរសៃឈាមបេះដូងលើសឈាម ជំងឺក្រពះពោះវៀន បង្ការការកើតជំងឺទឹកនោមផ្អែម និងជួយឱ្យគេអាយុវែង។ នេះដោយសារតែ ធញ្ញជាតិ សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម វីតាមីន សារជាតិរ៉ែ ជាតិសរសៃ និងសារជាតិជីវជាតិ ជាច្រើនផ្សេងទៀត។
ផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើនេះ ថ្ងៃនេះផងដែរ Healthy Cambodia នឹងលើកយកនូវក្រុមគគ្រាប់ធញ្ញជាតិចំនួន៨មុខ ដែលទទួលបានពីការចែករំលែករបស់ម្ចាស់ផលិតផល ម្សៅគ្រាប់ធញ្ញជាតិ៨មុខ បងស្រី ឆោម ចន្ទ័នាង បានចែករំលែកនូវអត្ថប្រយោជន៍នៃប្រភេទគ្រាប់ធញ្ញជាតិ ដូចជា សណ្តែកខៀវ សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកសៀង ល្ងរខ្មៅ សណ្តែកអង្គុយ គ្រាប់ឈូក ល្ងរស គឹមានលក្ខណៈពិសេសខ្ពស់ក្នុងការជួយដល់រាងកាយបានជាច្រើនផ្នែក។
ដោយសម្ថភាពពិសេសរបស់គ្រាប់ធញ្ញជាតិទាំងអស់នោះអាចជួយ ការពារជំងឺក្រពះពោះវៀន សម្រួលការរំលាយអាហារបានល្អ ជួយឱ្យឆ្អឹងរឹងមាំ ការពារជំងឺមហារីកពោះវៀនធំ ការពារជំងឺដាច់សរសៃឈាមបេះដូង ការពារកុំអោយឆាប់ឈឺសន្លាក់ គ្រប់គ្រងសម្ពាធឈាមបានល្អ គ្រប់គ្រងជាតិស្ករកុំអោយឡើងខ្ពស់ ជួយលូតលាស់កូនក្នុងផ្ទៃបានល្អ សម្រាប់អ្នកមានផ្ទៃពោះ សម្រាប់កុមារញុំាល្អបំផុត ព្រោះសំបូរវិតាមីន ប្រូតេអុីន នឹងអាហាររូបត្ថម្ភសំខាន់ៗជាច្រើនជួយដល់ការលូតលាស់កូនបានល្អ។ ហើយពិសេសទៀតនោះ សម្រាប់អ្នកចង់សម្រកគីឡូបែបធម្មជាតិ ព្រោះម្សៅធញ្ញជាតិជួយទប់ការឃ្លានបានយូរ និងមានសារធាតុអ៊ុកស៊ីតកម្មជួយដល់កោសិកាកុំអោយឆាប់ចាស់។