អូទីហ្សឹម(Autism) គឺជាបញ្ហានៃប្រព័ន្ធប្រសាទមិនប្រក្រតីរបស់កុមារ រោគសញ្ញានេះលេចនៅលើកុមារចន្លោះអាយុ១៨ ទៅ៣០ខែ។ កុមារអូទីហ្សឹមអាចមានសភាពធម្មតារហូតដល់អាយុ១៨ខែបន្ទាប់គ្រប់ចាប់ពី១៨ខែទៅ៣០ខែ រោគសញ្ញាក៏ចាប់ផ្តើមលេចចេញលើកុមារតែម្តង។ អូទីហ្សឹម ឆាប់ប្រតិកម្មខ្លាំងនឹង សំឡេង រសជាតិ រូបរាង ឬក្លិន។ ពួកគេអាចមានបញ្ហាពិបាកទំនាក់ទំនងជាមួយអ្នកដទៃ ពិបាកធ្វើសកម្មភាពនិងការប្រើប្រាស់ភាសាជាដើម។
នៅក្នុងបទសម្ភាសផ្ទាល់រវាង Healthy Cambodia និងអ្នកគ្រូ ប៊ុត សុខហេង ដែលមានតួនាទីជាគ្រូបង្រៀនកុមារអូទីហ្សឹម មានបទពិសោធន៍ចិញ្ចឹមកូនអូទីហ្សឹម៩ឆ្នាំ និងធ្វើជាគ្រូបង្រៀនកុមារអូទីហ្សឹម២ឆ្នាំ។ សម្រាប់បទពិសោធន៍ក្បែរ១០ឆ្នាំនេះ ក្រុមការងារHealthy Cambodia បានសួរទៅកាន់អ្នកគ្រូថា “តើកុមារអូទីហ្សឹមនៅកម្ពុជាមានការកើនឡើង ឬថតចុះបែបណាខ្លះសព្វថ្ងៃនេះ។
ចម្លើយដែលក្រុមការងារទទួលបានពីអ្នកគ្រូគឺថា នៅកម្ពុជាយើងមិនទាន់មានប្រភពទិន្នន័យច្បាស់លាស់ណាមួយដែលបង្ហាញពីចំនួនកុមារដែលមានបញ្ហាអូទីស្សឹមនៅឡើយនោះទេ ដូច្នេះចម្លើយថាមានការកើនឡើងឬថយចុះពិបាកនឹងនិយាយឱ្យប្រាកដប្រជាណាស់។ ប៉ុន្តែយើងគ្រាន់តែដឹងថាកុមារអូទីស្សឹមកម្ពុជាកាន់តែច្រើនឡើងដែលបានបង្ហាញខ្លួនដើម្បីស្វែងរកជំនួយលើការព្យាបាល និងអប់រំ ការលេចមុខកាន់តែច្រើននេះអាចដោយសារតែកត្តាផ្សព្វផ្សាយមានភាពទូលំទូលាយជាងមុនដែលអាចបញ្ជ្រាបព័ត៌មានបានគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
កុមារខ្លះអាយុ៩ឆ្នាំ ១០ឆ្នាំ និង១១ឆ្នាំក៏មានអូទីហ្សឹមដែរ, ដែលបានមកជួបអ្នកគ្រូកន្លងមក និងមានអាយុច្រើនជាងនេះទៀតតាមដែលអ្នកគ្រូដឹង។ ពួកគាត់បានស្វែងរកជំនួយយឺតយ៉ាវបន្តិច នៅវ័យប៉ុននេះដោយសារតែពួកគាត់ទើបតែបានដឹងព័ត៌មានអំពីបញ្ហាអូទីស្សឹមនេះ។
សម្រាប់រោគសញ្ញាស្គាល់នៃជំងឺអូទីស្សឹម ឪពុកម្តាយអាចមើលតាមរយៈអាការមួយចំនួនរួមមានដូចជា៖
-ធ្វើអ្វីមួយម្តងហើយម្តងទៀតដូចជាការនិយាយម្នាក់ឯង និយាយភាសាតុក្កតាឬគ្រវីក្បាល
-មិនមើល ឬស្តាប់អ្នកដទៃ
-មិនសម្លឹងមើលអ្វីមួយ នៅពេលនរណាម្នាកើចង្អុលមកពួកគេ
-មិនចង់ឲ្យគេកាន់ដៃ ឬឱបទេ
-ការប្រើប្រាស់ការនិយាយកាយវិការការបង្ហាញទឹកមុខឬសម្លេងម្នាក់ឯង
-និយាយជាសំលេងចម្រៀងរាបស្មើរឺសំលេងមនុស្សយន្ត ឬតុក្កតា
-កុមារមិនឆ្លើយពេលលឺឈ្មោះខ្លួនឯង
-កុមារលេងមានការឆ្លើយតបជាមួយឪពុកម្ដាយ៕