ព័ត៌មាន
អាកាសធាតុប្រែប្រួល! CDC អាមេរិកព្រមានមេរោគម្យ៉ាង រស់នៅក្នុងទឹក ធុងទឹកជ្រៀតចូលស៊ីខួរក្បាល

កាលពីថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលអាមេរិកព្រ មានអាកាសធាតុប្រែប្រួលម្តងក្តៅម្តងភ្លៀង មេរោគម្យ៉ាងឈ្មោះ អាមីបា កំពុងរីករាលដាលខ្លាំង។ ជាទូទៅមេរោគនេះ វាចូលចិត្តរស់នៅក្នុងដី ក្នុងទឹកសាប បឹង ឬក្នុងធុងស្តុកទឹកក្នុងផ្ទះ។ មេរោគដ៏សាហាវមួយនេះវាចូលរាងកាយមនុស្សតាមរយៈច្រមុះ ចូលទៅស៊ីឆ្អឹងខ្នង ស៊ីខួរក្បាលមនុស្សលឿនបំផុត។ នេះបើតាមការឱ្យដឹងពីគេហទំព័រ yahoo

យោងតាមរបាយការរបស់CDCអាមរិក បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្មេងស្រីម្នាក់ដែលមានអាយុ១៥ឆ្នាំ មានដំណើរកំសាន្តជាមួយគ្រួសារទៅលេងទឹក ងូតទឹក ជ្រមុជទឹលលែងនៅបឹងមួយកន្លែងស្ថិតក្នុងរដ្ឋ។ ឡើងមកពីទឹកវិញភ្លាមក្មេងស្រីនោះមានអាការឈឺក្បាលខ្លាំង ក្អួតចង្អោរ អារម្មណ៍ច្របូកច្របល់ ថប់ដង្ហើម ហើយក៏បានជួលសន្លប់ភ្លាមៗ។

ក្រុមគ្រូពេទ្យបានរកឃើញមេរោគ អាមីបា បានជ្រៀតចូលទៅក្នុងរាងកាយតាមច្រមុះ ប៉ុន្តែវាមិនទាន់ធ្វើដំណើរទៅដលើខួរក្បាលទេ ក្រុមគ្រូពេទ្យក៏បានប្រើថ្នាំដើម្បីសម្លាប់មេរោគនោះសង្រ្គោះក្មេងស្រីអាយុ១៥ឆ្នាំនោះបានទាន់ពេល។ ករណីមួយទៀត កាលពីឆ្នាំ២០២២ ក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីមកពីហែលទឹកវិញបាន៣ថ្ងៃ ដោយឪពុកម្តាយមិនចាប់អារម្មណ៍យកកូនទៅពេទ្យ ទុកឱ្យមេរោគនោះជ្រៀតចូលទៅស៊ីខួរក្បាល ស្លាប់។

CDCអាមេរិកព្រមានប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន កុំចុះលេងទឹកផ្តេសផ្តាស ហើយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃពេលប្រើប្រាស់ទឹក ត្រូវប្រើប្រាស់ទឹកស្អាតនៅពេលលុបលាងមុខ ដើម្បីការពារមេរោគ អាមីបា ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់នៅពេលអាកាសធាតុប្រែប្រួលនេះ បើមានអាការដូចរៀបរាប់ខាងលើត្រូវប្រញាប់ពិនិត្យ៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#ព័ត៌មាន

អត់ដឹងខាតលុយ! ចាប់ពីពេលនេះ អ្នកមាន ប.ស.ស ប្រើសេវាសុខភាពទាំង៦ ដោយឥតគិតថ្លៃ
Tror Sopheap
October 15 2025
2 K views

#ព័ត៌មាន

ញ៉ាំរាប់ឆ្នាំ! ប្រហិតរាប់តោនហួសដឺឡេ ត្រូវសមត្ថកិច្ចខាងគយចុះបង្ក្រាបហើយ
Tror Sopheap
October 8 2025
312 views

#ព័ត៌មាន

វិស័យ​ព្យាបាលដោយចលនានៅកម្ពុជា កាន់តែវិវត្តរីកចម្រើនទៅមុខគួរឱ្យគត់សម្គាល់ ដែលស្តែងឡើងតាមរយៈលទ្ធផល របស់សន្និបាត​ព្យាបាលដោយចលនាកម្ពុជា​លើកទី២៣
Vuthea Morn
October 1 2025
28 views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ៖ វះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញដោយឥតគិតថ្លៃ
Tror Sopheap
October 1 2025
2.5 K views

#ព័ត៌មាន

ដំណឹងល្អ!មន្ទីរពេទ្យកូនខ្មែរមួយនេះ ផ្តល់ការប្រឹក្សាយោបល់ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ឥតគិតថ្លៃ ជូនដល់ស្ត្រីខ្មែរ
Vuthea Morn
October 1 2025
333 views

#ព័ត៌មាន

លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
Vuthea Morn
September 19 2025
38 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia