កីឡា
Alastair Wilson៖ វិធីផ្លាស់ប្តូរពីមនុស្សធាត់ជ្រុល ក្លាយជាកីឡាករកាយវប្បកម្មលំដាប់អន្តរជាតិ
Tror Sopheap
September 12 2020
365 views

មនុស្សនៅសង្គមរបស់យើងមានអ្នកធាត់ច្រើន មកពីគ្មានការលំហាត់ប្រាណ និងរបបអាហារមិនល្អ ពិសេសមានជាតិខ្លាញ់ និងស្ករច្រើន។ ពីមនុស្សធាត់បានប្រែក្លាយជាអ្នកមានគោលដៅកាយវប្បកម្ម គឺលោក Alastair Wilson តើគាត់បានប្រែក្លាយខ្លួនគាត់បែបណា?

នៅឆ្នាំ ២០១២ លោក Alastair Wilson មានអាយុប្រហែង ២០ ឆ្នាំ ដែលមានទម្ងន់ ២៨០ ផោន ដែលមានសញ្ជាតិស្តុតឡេន។ ជំងឺធាត់នេះ បានជះឥទ្ធិពលអាក្រក់មកលើសុខភាពរបស់គាត់ជាខ្លាំង។ លោក Alastair Wilson បានដឹងថា គាត់ត្រូវការផ្លាស់ប្តូរអ្វីយ៉ាង ដើម្បីឱ្យជីវិតរបស់គាត់បានល្អប្រសើរ ហើយគាត់បានចាប់ផ្តើមទៅកន្លែងហាត់ប្រាណ ដើម្បីសុខភាពល្អ និងសម្រកគីឡូ។

គាត់បានដឹងថា របបអាហាររបស់គាត់មានភាពស្មុគស្មាញធ្វើឱ្យគាត់មានជំងឺធាត់ខ្លាំង មកពីគាត់ហូបអាហារមានជាតិខ្លាញ់ច្រើន។ លោក Wilson បាននិយាយថា “ខ្ញុំមិនបានមើលថែខ្លួនឯងឱ្យបានល្អ ប៉ុន្តែខ្ញុំអាចធ្វើការផ្លាស់ប្តូរជិវិតនះបាន។” គាត់ព្យាយាមហាត់ប្រាណ និងគោរពរបបអាហារឱ្យបានត្រឹមត្រូវ គាត់បានសម្រកគីឡូនៅសល់ ១៦៨ ផោន។

ពេលគាត់ហាត់កាយវប្បកម្ម លោក ​ Alastair Wilson  ត្រូវបរិភោគស៊ុពណ៌សចំនួន ៦​ដុំ សាច់អាំង ៤០០០ ក្រាម ត្រី ៤០០០​និងសាច់ចំនួន ៦០០​ក្រាម ក្នុងមួយថ្ងៃ វាជារបបអាហារដែលមានតម្លៃថ្លៃ។ គាត់គ្មានលុយទេ តែគាត់បានទៅចរចាជាមួយអ្នកលក់សាច់ក្នុងតម្លៃថោក ជាថ្នូមកវិញ ពេលគាត់ឈ្នះកាយវប្បកម្មនឹងជួយមុខជំនួញនេះឱ្យល្បី។ ទោះបីគាត់ធាត់ក៏ដោយ គាត់បានប្រឹងប្រែក្នុងការហាត់ប្រាណ និងហូបរបបអាហារឱ្យបានត្រឹមត្រូវ។ គាត់ក៏បានឈ្នះ ពាន់រង្វន់ជាតិ និងអន្តជាតិ គាត់ទទួលបានភាពជោគជ័យផ្នែកកាយវប្បកម្ម និងមានភាពល្បីផងដែរ។

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2822

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់
#អាហារSeptember 5 2025
ចង់កាត់បន្ថយសក់ជ្រុះ សក់ឆាប់ដុះលឿន កុំរំលងក្រុមបន្លែពណ៍លឿងទាំង ៥ មុខនេះ
#អត្ថបទ PRSeptember 5 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល
#ចិត្តសាស្ត្រSeptember 5 2025
កុំដេកត្រាំយូរពេក! នេះជាហេតុផលរុញឱ្យអ្នកក្រោកពីព្រឹក ដើម្បីកែប្រែវាសនានៃជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia