មនុស្សតែងទទួលបាននូវអ្វីៗដែលថ្មី នៅពេលគេបើចិត្តទូលាយក្នុងការទទួលយក មិនគិតថាខ្លួនត្រូវគ្រប់ពេល ចំណុចនេះហើយដែលអាចធ្វើឱ្យមនុស្សរីកចម្រើនបានយ៉ាងឆាប់រហ័ស។ថ្ងៃយើងនឹនៃមកនូវគន្លឹះ៨ចំណុចសំខាន់ៗដែលអាចជួយឱ្យអ្នកអាចរីចម្រើនជាងមុន និងអាចដឹកនាំខ្លួនឯងបានល្អប្រសើរ៖
១. កំណត់គោលដៅច្បាស់លាស់ដឹងថាខ្លួនចង់បានអ្វីពិតប្រាកដ
នៅពេលអ្នកមានគោលដៅច្បាស់លាស់មិនថាគោលដៅប្រចាំថ្ងៃ គោលដៅប្រចាំសប្ដាហ៍ ប្រចាំខែ ឫប្រចាំជីវិតជាដើម អ្នកនឹងមហិច្ឆតាគ្រប់គ្រាន់ក្នុងការសម្រេចវា ហើយអ្នកនឹងអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ដើម្បីសម្រេចគោលដៅទាំងនោះ។
២.គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ
ចង់សម្រេចកិច្ចការធំអ្នកត្រូវមានស្មារតីរឹងមាំ ចេះអត់ធ្មត់ ចេះប្រើពេលវេលាបានល្អ។បើអ្នកឆេវឆាវ ហើយមិនអាចគ្រប់គ្រងខ្លួនឯងបាននោះ កិច្ចការដែលអ្នកកំពុងប្រឈមឫកំពុងរាប់រងនឹងខូចខាតមិនខានឡើយ ហេតុនេះត្រូវបញ្ជាខ្លួនឱ្យបានល្អ។កុំអនុញ្ញាតឱ្យការខឹងក្រោធរបស់អ្នក មកបំផ្លាញកិច្ចការធំ។
៣.ធ្វើការសង្គម
ការចូលរួមកិច្ចការងារសង្គមជា តួនាទីដែលប្រជាជនគ្រប់រូបត្រូវតែមាន ហេតុនេះអ្នកអាចចូលតាមរូបភាពផ្សេងៗក្នុងការបំពេញកាត្វកិច្ចផ្សេងៗក្នុងសង្គម ដូចជាដាំដើមឈើ ការសម្អាតបរិស្ថាន ជាដើមតាមដែលអ្នកឆ្លៀតធ្វើទៅបាន មិនថាការងារស្មគ្រចិត្តក៏ដោយ។
ម្យ៉ាងការចុះជួយសង្គមក៏អាចជួយឱ្យអ្នកមានអារម្មណ៍រីករាយចំពោះខ្លួនឯង នឹងអាចបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗផងដែរ។
៤.អានរាល់ថ្ងៃ
៨៨ភាគរយនៃអ្នកមានក្នុងពិភពលោកអានយ៉ាងហោចណាស់កន្លះម៉ងក្នុងមួយថ្ងៃ។ការអាននឹងធ្វើឱ្យអ្នកទទួលបាននូវចំណេះដឹងថ្មីៗ ទាក់ទងនឹងការងារ អាជីវកម្មឫបរិបទថ្មីៗក្នុងកសង្គមផងដែរ។
មិនតែប៉ុណ្ណោះការអានក៏អាចឱ្យអ្នកចាប់បានឱកាសថ្មីដែលទើបនឹងកើតឡើង ដូចជាឱកាសក្នុងការវិនិយោគ ឱកាសក្នុងការរៀនសូត្រជំនាញថ្មីៗ ជាដើម។
៥.ចៀសវាងការពន្យាពេល
ការពន្យារពេលជាទម្លាប់ដ៏អាក្រក់ក្នុងចំណោម ទម្លាប់របស់បុគ្គលបរាជ័យ។
៦.និយាយតិច ស្ដាប់ច្រើន
ការស្ដាប់ច្រើនជាសមត្ថភាពដ៏ល្អឯករបស់បុគ្គលជោគជ័យ ពេលជជែកជាមួយដៃកូរបស់អ្នក អ្នកប្រើសមត្ថភាពស្ដាប់កាន់តែខ្លាំង អ្នកនឹងកាន់តែយល់ពីភាគីម្ខាងទៀតកាន់តែច្បាស់។
ចង់បង្កើតទំនាក់ទំនងឱ្យបានល្អ អ្នកត្រូវបង្កើនការស្ដាប់ឱ្យច្រើនជាងការនិយាយ។
៧.ចៀសវាងមនុស្សស្មុគស្មាញច្រើនឫមនុស្សអវិជ្ជមាន
មនុស្សដែលអ្នកចំណាយពេលជាមួយជាមនុស្សបែបណា?
តើគេយកចិត្តទុកដាក់នឹងវាសនារបស់គេនាពេលអនាគតដែរទេ?ជាមនុស្សគិតបែបវិជ្ជមានច្រើនដែរឫយ៉ាងណា?
ត្រូវចំណាយពេលជាមួយមនុស្សដែលនាំអ្នកទៅរក ផ្លូវដែលត្រូវ នាំអ្នកទៅរកភាពរីកចម្រើន ជាមនុស្សបើចិត្តទូលំទូលាយក្នុងការរៀនសូត្រ។ជួនកាលវាសនារបស់អ្នក គឺអាស្រ័យលើមនុស្សដែលអ្នកចំណាយពេលជាមួយ។
៨.មានអ្នកណែនាំ
ជ្រើសមនុស្សម្នាក់ដែលគិតថាសាកសមនឹងនាំអ្នកទៅកាន់គោលដៅដែលអ្នកបានកំណត់ទុក។ការមានអ្នកជួយណែនៃ បង្ហាត់បង្ហាញផ្លូវគឺជារឿងដ៏ល្អសម្រាប់បុគ្គលគ្រប់រូប ។បញ្ហាចោទត្រង់ថា អ្នកជាមនុស្សដែលទទួលយកការណែនាំពីគេដែរទេ?ហើយអាចថ្លឹងថ្លែងនូវ ចំណុចត្រឹមត្រូវឫខ្វះខាតបានកម្រិតណា?
ពិតណាស់ពិសេសចំពោះអ្នកដែលទើបចូលប្រឡូកក្នុងសង្គមត្រូវមានគ្រូណែនាំយ៉ាងហោចណាស់ម្នាក់ ក្នុងការតម្រង់ផ្លូវទៅរកក្ដីស្រមៃឫគោលដៅរបស់អ្នក រួមទាំងម្ចាស់អាជីវកម្មឫអ្នកកំពុងធ្វើការងារផងដែរ មិនត្រូវមើលរំលងចំណុចនេះឡើយ។
ចូលបង្កើតទម្លាប់ល្អៗតាមរយ់អ្នកបានអាន បានស្ដាប់ និងបានឃើញ បើចង់ឱ្យជីវិតផ្លាស់ប្ដូរ ការរៀនសូត្របើអ្នកមិនរំលឹក មិនអនុវត្តន៍នោះអ្នកនឹងអាចផ្លាស់ប្ដូរបានទេ។
ប្រភព៖Successe
អត្ថបទ៖ ភោគ ម៉ារី