ព័ត៌មាន
នេះជាគន្លឹះចំនួន៥ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី កុំឱ្យអស់លុយច្រើន១ខែៗ
Tror Sopheap
April 8 2024
1.3 K views

ការប្រើថាមពលអគ្គិសនីមិនចេះសន្សំសំចៃទេ នាំឱ្យអស់លុយច្រើននិងប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួនយើងផងដែរ។ តាមអង្គការ Unicef បានចុះផ្សាយថា តស់!សូមចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីទាំងអស់គ្នាដើម្បីភពផែនដីតែមួយរបស់យើង! ហើយខាងខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីសន្សំសំចៃថាមពលអគ្គិសនីកុំឱ្យអ្នកងស់លុយច្រើនផងដែរ។

១. ហាលសម្លៀកបំពាក់ជាជាងប្រើម៉ាស៊ីនសម្ងួត៖ ការប្រើម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ជាទូទៅប្រើប្រាស់ថាមពលអគ្គិសនីក្នុងមួយឆ្នាំស្មើនឹងថាមពលទូទឹកកក ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនលាងចានរួមបញ្ចូលគ្នា។ ការហាលសម្លៀកបំពាក់ជួយកំចាត់ក្លិន សន្សំថវិកា និងថាមពលអគ្គិសនី។

២.សូមធ្វើការពិចារណាប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ និងឧបករណ៍ សន្សំសំចៃថាមពល៖ ការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជាពន្លឺព្រះអាទិត្យ និងផ្លាស់ប្តូរឧបរណ៍ចាស់ៗ ទៅប្រើឧបរណ៍សន្សំសំចៃថាមពលអាចជួយកាត់បន្ថយបន្ទុកនិងតម្រូវការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គិសនី។

៣. ប្រើប្រាស់ ឬប្តូរទៅអំពូល LED៖ អំពូល LED មានរយៈពេលប្រើប្រាស់បានយូរ ស៊ីថាមពលតិច និងសន្សំសំចៃ។ សូមទុកដាក់ អំពូលចាស់ៗឲ្យបានត្រឹមត្រូវ។

៤. បិទព្រីភ្លើង នៅពេលមិនប្រើប្រាស់៖ អ្នកអាចសន្សំសំចៃថាមពល និងថវិកានៅពេលអ្នកបិទព្រីភ្លើង នៅពលមិនប្រើប្រាស់! ថាមពលខ្មោច (Vampire Power) ជាថាមពលអគ្គិសនីដែលទាញចេញពីព្រីភ្លើង នៅពេលដែលឧបករណ៍បិទ ឬបើកមុខងារ Sleep ប៉ុន្តែនៅតែដោតជាប់នឹងប្រភពថាមពល។ គ្រឿងអេឡិចត្រូនិច និងឧបករណ៍ការិយាល័យជាច្រើនប្រភេទ រួមទាំងកុំព្យូទ័រ ម៉ាស៊ីនព្រីន និងឆ្នាំងសាកទូរសព្ទ នៅតែបន្តទាញចរន្តអគ្គិសនី ទោះបីជាវានៅក្នុង Sleep mode ឬយើង មិនប្រើប្រាស់វាក៏ដោយ។

ថាមពលខ្មោច អាចស៊ីថាមពលដល់ទៅ ១៥% នៃថាមពលអគ្គិសនី ដែលប្រើប្រាស់ដោយ ឧបករណ៍ទាំងនោះ។ សូមដកគ្រឿងអេឡិចត្រូនិច ឬឆ្នាំងសាកចេញពីប្រភពថាមពល នៅពេលមិនប្រើប្រាស់។

៥. ការប្រើ Laptop ច្រើនជាង Desktop ៖ Laptop ប្រើប្រាស់ថាមពលអគ្គិសនីជាមធ្យមពី ២០ ទៅ ៧០ វ៉ាត់ដើម្បីដំណើរការ ចំណែក Desktop ប្រើថាមពលជាមធ្យមពី ៧០ ទៅ ២០០ វ៉ាត់ ឬលើសពីនេះ។ នេះគឺដោយសារតែ Laptop ប្រើថាមពលថ្ម ហើយ Desktop ត្រូវដោតជាប់នឹងប្រភពថាមពលជានិច្ច។

សូមដកឆ្នាំងសាកចេញពីប្រភពថាមពល នៅពេលដែលថ្ម Laptop ត្រូវបានសាកពេញ។ វា មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឲ្យអាយុកាលថ្ម Laptop របស់អ្នកប្រើប្រាស់បានយូរផងដែរ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2568

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia