ជំងឺ
ការយល់ដឹងពីសញ្ញាគ្រោះថ្នាក់ទាំង៥របស់ស្រ្តីក្រោយសម្រាល

រយៈពេលនៃការថែទាំក្រោយសម្រាលគឺគិតចាប់ពីពេលសម្រាលភ្លាម រហូតដល់៦សប្តាហ៍ដំបូង ហើយក៏ជាពេលចាំបាច់បំផុតដែលស្រ្តីត្រូវយកចិត្តទុកដាក់ពីការថែទាំសុខភាពខ្លួនឯង និងសុខភាពទារកផងដែរ។ ប្រសិនបើស្រ្តីសំម្រាលតាមទ្វារមាសធម្មតា នោះរាងកាយអ្នកត្រូវការពេលវេលាដើម្បីត្រលប់មកសភាពដើមវិញ ដូចនេះស្រ្តីអាចសំគាល់ឃើញថា នឹងមានការផ្លាស់ប្តូរក្នុងរយៈពេល៦ សប្តាហ៍បន្ទាប់ពីសម្រាល។ ក្នុងករណីខ្លះស្រ្តីជាម្តាយអាចប្រឈមនឹងបញ្ហាមួយចំនួនក្រោយសម្រាល ដូច្នេះជាការសំខាន់ណាស់ដែលស្រ្តីត្រូវដឹងពីផលវិបាលដែលអាចបង្កគ្រោះថ្នាក់ទាំងនេះរួមមាន៖

សញ្ញាកំណកឈាម៖ ក្រោយសម្រាលស្រ្តីអាចលេចឡើងនូវកំណកឈាមដែលភាគច្រើនឃើញនៅ លើកំភួនជើង។ ស្ថានភាពនេះអាចបង្ករឱ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើដុំកំណកឈាមក្នុងសរសៃវ៉ែននេះអាចធ្វើដំណើរទៅកាន់សួត ដែលមានរោគសញ្ញឈឺចាប់ទ្រូង និងពិបាកដកង្ហើម ហើយរោគសញ្ញទាំងនេះក៏ជាសញ្ញានៃបញ្ហាបេះដូងផងដែរ។

ជំងឺព្រាយក្រឡាភ្លើងក្រោយសម្រាល៖ គឺជាទម្រង់មួយនៃជំងឺលើសឈាមដែលទាក់ទងនឹងការមានផ្ទៃពោះ។ ជាធម្មតាវាបាត់ទៅវិញបន្ទាប់ពីកំណើត។ ជំងឺព្រាយក្រឡាភ្លើងក្រោយសម្រាលគឺជាជំងឺលើសឈាមបូករួមទាំងប្រូតេអ៊ីនច្រើនពេកនៅក្នុងទឹកនោមដែលកើតឡើងបន្ទាប់ពីសម្រាលរួយ។ ស្រ្តីអាចមានរោគសញ្ញារួមមាន ឈឺក្បាល ស្រវាំងភ្នែក និងឈឺចាប់នៅតបន់ខាងលើ ផ្នែកខាងស្តាំនៃពោះ។ ផលវិបាកធ្ងន់ធ្ងរពីស្ថានភាពនេះអាចធ្វើឱ្យប្រកាច់ ឬដាច់សរសៃឈាមខួរក្បាល។

ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល៖ ពេលខ្លះស្ត្រីមានអារម្មណ៍សោកសៅដែលជាសញ្ញាមិនធម្មតាបន្ទាប់ ពីសម្រាលកូនរួច។ ប្រសិនបើអារម្មណ៍មិនធូរស្រាល ឬកាន់តែអាក្រក់ទៅៗ នោះវាអាចជាជំងឺធ្លាក់ ទឹកចិត្តក្រោយសម្រាល។ សញ្ញាដែលអ្នកអាចមានជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេរួមមាន ស្រ្តីមានអារម្មណ៍ភាពសោកសៅខ្លាំង ភាពអស់សង្ឃឹម មានអារម្មណ៍ថាអ្នកចង់ធ្វើបាបខ្លួនឯង ឬធ្វើបាបកូនជាដើម។

ការ​បង្កមេរោគ៖ ការបង្ករោគអាចកើតឡើងគ្រប់ពេល និងគ្រប់កន្លែងដែលចំហនៃរាងកាយបន្ទប់ពី ត្រូវបានប៉ះពាល់ទៅនឹងបាក់តេរី។ ប្រសិនបើអ្នកមានការសម្រាលកូនដោយការវះកាត់ គឺងាយនឹងឆ្លងរោគលើមុខរបួសវះកាត់។ ករណីស្ត្រីសម្រាលធម្មតាតាមទ្វាមាស នោះអាចមានការបង្ករោគនៅត្រង់របួស ដែលមានលើតំបន់ រវាងទ្វារមាសនិងរន្ធគូថ។ រោគសញ្ញានៃការឆ្លងប្រភេទនេះរួមមាន ស្រ្តីមានការឡើងកំម្តៅ ហើមនៅលើមុខរបួស និងមានទឹករំអិល ឬឈាមចេញពីទ្វារមាស។

ជំងឺឫសដូងបាត៖ ជំងឺឫសដូងបាតគឺជាការហូរឈាមដែលមិនអាចគ្រប់គ្រងបាន។ វាជារឿងធម្មតាទេដែលមានការហូរឈាមក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែប្រសិនបើស្រ្តីមានការហូរឈាមច្រើនជាង ១ បន្ទះ ក្នុងមួយម៉ោង នេះអ្នកអាចនឹងប្រឈមនឹងជំងឺឬសដូងបាត។ សូមពិនិត្យមើលផងដែរថាតើមានកាកនៃកំណកឈាម ដែលករណីខ្លះជាកំណកឈាមធម្មតា។ កំណកឈាមដែលមានទំហំប៉ុនពងមាន់ ឬធំជាងនេះអាចមានន័យថាអ្នកមានជំងឺឬសដូងបាត។

បញ្ជាក់៖ ជាទូទៅគ្រូទេព្យនិងធ្វើការណាត់ជួប និងតាមដានពីស្ថានភាពសុខភាពក្រោយសម្រាល។ ប៉ុន្តែស្រ្តីគួរតែយកចិត្តទុកដាក់និងយល់ដឺងពីដំណើរការក្រោយសម្រាល ប្រសិនបើមានករណីចាំបាច់ ស្រ្តីត្រូវជួបគ្រូវពេទ្យជាបន្ទាន់។

ប្រភព៖ familydoctor.org

កែសម្រួលដោយ៖ Sem Sotheary



Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia