ជំងឺ
ផឹកត្រូវនាំសុខ ផឹកខុសនាំទុក្ខ! ពេល៤នេះកុំផឹកកាហ្វេឡើយមិនប្រសើរហើយបំផ្លាញសុខភាពទៀត

កាហ្វេជាភេសជ្ជៈដ៏ពេញនិយម ដោយសាររសជាតិឆ្ងាញ់ និងអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា។ ជាការពិត តាមការសិក្សាជាច្រើនបានរកឃើញថា កាហ្វេមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យជំងឺវង្វេង បង្កើតការរំលាយអាហារ ជួយផ្ដល់ថាមពលដល់រាងកាយ និងការពារជំងឺមហារីក។ ជាមួយគ្នានេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់បានលើកឡើងថាកាហ្វេអាចជួយការពារជំងឺបេះដូង មហារីក ទឹកនោមផ្អែម ជំនួយខួរក្បាល ស្មារតីជាដើម។

ដោយឡែក ត្បិតតែកាហ្វេមានផលល្អសម្រាប់សុខភាព ប៉ុន្តែក៏ទាមទារឱ្យទទួលទានត្រូវកាលៈទេសៈផងដែរ។ ប្រសិនបើអ្នកទទួលទានខុសពេលវេលា មិនត្រឹមតែមិនទទួលបានអត្ថប្រយោជន៍ទេ អាចនាំហានិភ័យដល់សុខភាពផងដែរ។ ដូច្នេះហើយពេលវេលាខាងក្រោមទាំង៤នេះ អ្នកមិនគួរទទួលទានកាហ្វេឡើយ៖

១ ពេលព្រឹកពោះទទេ៖ បងប្អូនមួយចំនួនធំ បានយកកាហ្វេធ្វើជាអាហារពេលព្រឹកតែម្ដង ភាគច្រើនជាអ្នករៀននិងអ្នកធ្វើការ រហូតដល់ថ្ងៃទើបទទួលទានអាហារ។ ទម្លាប់បែបនេះ មិនល្អសម្រាប់សុខភាពឡើយ។ ផ្អែកតាមប្រភពTimeofindia បានលើកឡើងថា ផឹកកាហ្វេ ឬតែពេលក្រពះទទេ វាបង្កើនជាតិអាស៊ីតដែលមាននៅក្នុងក្រពះ ដែលអាចបំផ្លាញបំពង់រំលាយអាហារទាំងមូល និងបណ្តាលឱ្យច្រាលអាស៊ីត និងក្រហាយទ្រូង។ នេះអាចធ្វើឱ្យក្រពះងាយនឹងមានបញ្ហា ហើយដើម្បីការពារវា យកល្អគួរតែឈប់ផឹកតែ ឬកាហ្វេពេលពោះទទេ ញ៉ាំអាហារពេលព្រឹកជាមុនសិន។

២ ពេលកាហ្វេក្ដៅខ្លាំងពេក៖ សម្រាប់អ្នកចូលចិត្តផឹកកាហ្វេក្ដៅ (Hot coffee) គួរតែប្រយ័ត្ន។ យោងតាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការទទួលទានភេសជ្ជៈក្តៅលើសពី ១៤៩ºF អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ។ ប្រសិនបើអ្នកឆុងនៅផ្ទះ ជាធម្មតាអាចមានសីតុណ្ហភាព ១៨៥ºF បើផ្អែកតាមការឱ្យដឹងពីប្រភព prevention ។ ប្រសិនបើបន្ថែមទឹកដោះគោ ឬក្រែមអាចបន្ថយសីតុណ្ហភាពបាន ត្រឹមតែ ៥ដឺក្រេប៉ុណ្ណោះ។ ដំណោះស្រាយល្អបំផុត គឺទុកវាឱ្យត្រជាក់បន្តិចសិន កាហ្វេខ្មៅមួយពែងក្នុងកែវសេរ៉ាមិច ១០oz ជាធម្មតាត្រូវការពេលប្រហែល ៥នាទីដើម្បីឱ្យត្រជាក់ដល់សីតុណ្ហភាព ១៤៩ºF។

៣ ពេលមានបញ្ហាថប់បារម្ភឬគេងមិនលក់៖ អ្នកស្រី Ali Miller អ្នកឯកទេសខាងចំណីអាហារ បាននិយាយថា ជាតិកាហ្វេអ៊ីនមានឥទ្ធិពលរំញោចលើប្រព័ន្ធប្រសាទ ដែលបណ្តាលឱ្យមានការបញ្ចេញអរម៉ូនស្ត្រេសcortisol ប្រសិនបើអ្នកមានបញ្ហាការថប់បារម្ភ បញ្ហាដំណេក ជាពិសេសចំពោះអ្នកដែលមានឆាប់បញ្ហាភ័យស្លន់ស្លោ គួរតែកាត់បន្ថយជាតិកាហ្វេអ៊ីន។ ដើម្បីកាត់បន្ថយឥទ្ធិពលនៃជាតិកាហ្វេអ៊ីន អាចទទួលទានត្រឹម១ឬ២ពែង ប្រមាណ៨oz នៃកាហ្វេក្នុងមួយថ្ងៃ និងជួយឈប់ផឹកកាហ្វេ ៦ម៉ោងមុនពេលចូលគេង ចៀសវាងប៉ះពាល់ដំណេក។

៤ ពេលអ្នកគេងមិនគ្រប់៖ ផឹកកាហ្វេជាដំណោះស្រាយល្អមួយសម្រាប់អ្នកដែលគេងមិនបានគ្រប់គ្រាន់ ពួកគាត់តែងផឹកកាហ្វេជំនួយស្មារតី។ ការស្រាវជ្រាវបានរកឃើញថា កាហ្វេនឹងមិនមានប្រសិទ្ធភាព ឬផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពឡើយ ប្រសិនបើអ្នកគេងតិចជាង៥ម៉ោងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃជាប់គ្នាឡើយទៅ។ ដោយលើកឡើងថា ការគេងបានតិចវានឹងធ្វើឱ្យថយចុះនូវសមត្ថភាពនៃការយល់ដឹងនៃខួរក្បាល ដែលជាតិកាហ្វេអ៊ីនមិនអាចជួយឱ្យប្រសើរឡើងបានទេ។ ហេតុនេះ ប្រសិនបើអ្នកគេងមិនគ្រប់៧ម៉ោងទេ គួរកាត់បន្ថយកាហ្វេ និងព្យាយាមគេងឱ្យបានគ្រប់ប្រសើរជាង៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.8 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
312 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
76 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia