អ្នកលើសគីឡូនាំឱ្យមានបញ្ហាបេះដូងលឿន។ ជាពិសេសជំងឺសរសៃឈាមបេះដូងជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃការស្លាប់នៅទូទាំងពិភពលោកផង។ តាមវេជ្ជបណ្ឌិត Nguyen Anh Duy Tung មជ្ឈមណ្ឌលអាហារូបត្ថម្ភ Nutrihome បាននិយាយថា ក្រៅពីរបៀបរស់នៅបែបវិទ្យាសាស្ត្រ ការពិនិត្យសុខភាព លោកអ្នកគួរញ៉ាំផ្លែឈើ ៦នេះការពារសុខភាពបេះដូងល្អបំផុត។
១. ផ្លែទទឹមមានសមាសធាតុរុក្ខជាតិ polyphenol រួមទាំង punicalagin និង anthocyanins ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកាត់បន្ថយសម្ពាធឈាមស៊ីស្តូលីក ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម និងបន្ថយល្បឿនការបង្កើតបន្ទះខ្លាញ់សរសៃឈាម។ សារធាតុ Polyphenols នៅក្នុងផ្លែទទឹមជួយការពារកូឡេស្តេរ៉ុលអាក្រក់ (LDL) និងកាត់បន្ថយការវិវត្តទៅជាជំងឺក្រិនសរសៃឈាម និងជំងឺសរសៃឈាមបេះដូងផងដែរ។
២. ទឹកទំពាំងបាយជូក្រហមផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម Resveratrol និងជាប្រភេទ flavonoids ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ការពារកោសិកា endothelial សរសៃឈាម និងកាត់បន្ថយហានិភ័យឈាមកកថែមទៀត។ ផ្លែទំពាំងបាយជូរក្រហមសម្បូរទៅដោយវីតាមីនC ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងធ្វើឱ្យសរសៃឈាមបេះដូងប្រសើរឡើង។
៣. ទឹកផ្លែប៊ឺរីសម្បូរទៅដោយសារធាតុ anthocyanins និង flavonoids ជួយការពារសរសៃឈាមកាត់បន្ថយការរលាក និងជួយធ្វើឱ្យមានតុល្យភាពកូឡេស្តេរ៉ុល។ ការហូបផ្លែប៊ឺរីត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម និងកាត់បន្ថយការរលាកជាកត្តាហានិភ័យចម្បងពីរសម្រាប់ជំងឺសរសៃឈាមបេះដូង។
៤. ផ្លែក្រូចមិនត្រឹមតែសម្បូរវីតាមីនC ប៉ុណ្ណោះទេ ថែមទាំងមានផ្ទុកសារធាតុ hesperidin ជាសារជាតិ flavonoid ជួយកែលម្អមុខងារសរសៃឈាម ឱ្យសរសៃឈាមដើរស្រួល។ ការផឹកទឹកក្រូចក្នុងកម្រិតមធ្យមអាចកាត់បន្ថយសម្ពាធឈាម ជាពិសេសចំពោះមនុស្សវ័យកណ្តាលការពារកុំឱ្យមានជំងឺបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ផ្លែក្រូចមានជាតិស្ករធម្មជាតិច្រើនដើម្បីគ្រប់គ្រងកាឡូរីបានយ៉ាងល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព