ជំងឺ
ស្រីៗធ្វើ៣វិធីនេះធ្វើពេលមករដូវ ជួយសម្អាតមេរោគ ធ្លាក់សរមាស់ក្លិនមិនល្អចេញពីទ្វារមាស
Thida Pet
August 21 2023
8.5 K views

ស្រីៗពេលរដូវ មានទម្លាប់ថែរក្សាសុខភាពរាងកាយអ្វីខ្លះ អាចប្រាប់បានទេ? ជាការពិតណាស់ មិនថាអ្នកខំថែរក្សាបំប៉នអាហារ គេងឱ្យគ្រប់ ផឹកទឹកឱ្យគ្រប់នៅពេលរដូវ​ថែស្បែកថែខ្លួនកម្រិតណាក៏ដោយ។ ប្រសិនណាអ្នកមិនយកចិត្តទុកដាក់លើរឿង៣យ៉ាងនេះទេ ច្បាស់ជាប្រឈមរោគស្រ្តី ឆ្លងមេរោគចូលទ្វារមាស បង្កជាបញ្ហា រលាករមាស់ចេញមកមិនខាន។

អាស្រ័យហេតុនេះហើយ វិធី៣នេះ ធ្វើអំឡុងពេលស្រីៗមករដូវ​កុំខាន ចៀសវាងមានផលរំខានដល់ស្បូនប្រឈមជាមួយជំងឺរុំារ៉ៃឡើងមក ដែលជាជំងឺមួយគ្រោះថ្នាក់សម្រាប់មនុស្សស្រីហើយគាត់ មិនប្រាថ្នាចង់ជួបប្រទះនោះឡើយ​ជាពិសេសមនុស្សស្រីដែលមានគ្រួសាររួចហើយ។

ទី១គឺ ការធ្វើអនាម័យ៖ ពេលមករដូវ ស្រីៗតែងប្រើប្រាស់សំឡីអនាម័យដើម្បីទ្រាប់ឈាមរដូវដែលហូរធ្លាក់មក។​ ដូច្នេះស្រីៗត្រូវមានចំណេះដឹងពី របៀបប្រើប្រាស់សំឡីឱ្យបានត្រឹមត្រូវ។ មានន័យថាកុំប្រើសំឡីអនាម័យ១រយៈពេលច្រើនម៉ោង ឬក៏ប្រើប្រាស់តែ១ក្នុង១ថ្ងៃ​ដើម្បីចង់សន្សំសំចៃ។ ចង់បញ្ជាក់ថាគ្រោះថ្នាក់ណាស់ការធ្វើបែបនេះ។គឺអាច បណ្ដាលឱ្យងាយឆ្លងមេរោគ កើតរោគផ្សិតក្នុងទ្វារមាស បង្កជាការរលោក រមាស់ ក្រហាយ ឬក៏ប្រឈមចេញជាធ្លាក់សឡើងមកទាំងមិនដឹងខ្លួន។ អាស្រ័យហេតុនេះហើយស្រីៗគួរតែ២ទៅ៣ម៉ោង ឆាប់ប្ដូរសំឡីអនាម័យរបស់អ្នកចេញ ឱ្យសម្អាតទ្វារមាសឱ្យបានត្រឹមត្រូវ។ មួយវិញទៀតក្រៅពីសំឡីអនាម័យ ខោក្នុងក៏ដូចគ្នាគួរតែប្ដូរចេញទាំងព្រម។ សម្រាប់ខោក្នុងទៀតសោតគួរតែកុំស្លៀកខោសើមៗ ឬក៏ស្លៀក បែបរឹបៗជាមួយខ្លួនខ្លាំង ព្រោះអាចរឹបខ្យល់​ធ្វើឱ្យខ្យល់ចូលក្នុងរាងកាយមិនបានគ្រប់គ្រង បង្កជាក្លិនមិនល្អឬក៏រលាករុំារ៉ៃ ព្រោះpHមិនល្អ។

ទី២ របបអាហារ៖ មិនថាពេលមករដូវឬក៏មិនមករដូវនោះទេ របបអាហារប្រចាំថ្ងៃរបស់អ្នកត្រូវតែល្អ​ជាពិសេសជ្រើសរើសយកប្រភេទអាហារដែលសម្បូរដោយជាតិសរសៃ មានដូចជាបន្លែផ្លែឈើ​បៃតង ខាត់ណាខៀវ​ តាសក់ ការ៉ុត ល្ហុង ស្ពៃក្តោប ផ្លែប៉ោម ផ្លែប័រ ផ្លែចេកជាដើម។ ពពួកបន្លែផ្លែឈើទាំងអស់នេះ ជួយបំពេញជាតិទឹកក្នុងរាងកាយរបស់ស្រីៗពេលមករដូវ ប៉ូវកម្លាំង ការពារការខះជាតិទឹកជាដើម។ មួយវិញទៀតក្រៅពីបន្លែផ្លែឈើ ពពួកប្រូតេអ៊ីន មានសាច់គោ សាច់ត្រី ស៊ុត​សាច់មាន់ជាដើម​គួរតែញុំាឱ្យបានគ្រប់គ្រងដូចគ្នា។ ដើម្បីជួយស្រូបជាតិដែក ចូលរួមក្នុងការផលិតកោសិកាឈាមក្រហម ដែលល្អសម្រាប់ស្រីៗពេលមករដូវអាចនិងបាត់បង់ជាតិច្រើន​ដែលធ្វើឱ្យគាត់ឆាប់អស់កម្លាំង ស្លេកស្លាំង ម៉ួម៉ោជាដើម។

ទី៣ ការហាត់ប្រាណ៖ នៅពេលមករដូវស្រីៗប្រាកដជាជួបអាការឈឺចុកចាប់ មិនអត់នៅទេ។​ដូច្នេះស្រីៗអាចរៀបនក្បូនហាត់ប្រាណខ្លះៗដែលជួយបន្ធូរអាហារឈឺចុកពេលរដូវបានច្រើនជាងមិនហាត់ និងលឿនឆាប់បាត់ចុក។ ចំពោះលំហាត់ប្រាណមានដូចជាការហាត់យូហ្គាជាដើម។

ម្យ៉ាងវិញទៀតសម្រាប់ស្រីៗចង់ថែស្បែកពេលមករដូវឱ្យស្អាត ចាំក្រុមការងារចាបបៃតងចែករំលងខ្លីៗតាមរយៈវេជ្ជបណ្ឌិត អ៊ុត ចាន់ថា ឯកទេសសម្ភព និងរោគស្រ្តីប្រចាំនៅ មន្ទីរព្យាបាលស្រ្តី និងកុមារដំរី Domrey Mother & Child Clinic បានបញ្ជាក់ថា​អរម៉ូនអឹស្រ្តូសែននៅក្នុងរាងកាយរបស់មនុស្សស្រីប្រែប្រួលខ្លាំងនៅអំឡុងពេលមុនមករដូវ និងពេលមករដូវ ដូច្នេះហើយបណ្តាលឱ្យសភាពស្បែករបស់មនុស្សប្រែទៅជាស្រអាប់ ខ្សោះជាតិ គ្មានសំណើម ស្ងួតខ្លាំង ជារឿងធម្មតា។ ប៉ុន្តែប្រសិនបើស្រ្តីចេះវិធីថែទាំស្បែកអំឡុងថ្ងៃមករដូវនោះ ស្បែកនឹងអាចប្រែទៅជារលោងហើយសាច់ចាំថែមទៀតផង៖ គឺលាងមុខឱ្យមានគ្រប់គ្រាន់ ញ៉ាំអាស៊ីតខ្លាញ់ Omega-3 ប្រភេទ DHA (docosahexaenoic acid) ដែលមានដូចជាគ្រឿងសមុទ្រ ងាវ សាច់ត្រីផ្សេងៗ ត្រីសាល់ម៉ុង...ជាដើម ផឹកទឹក២លីត្រកន្លះក្នុង១ថ្ងៃ៕

អត្ថបទដោយ៖ ប៉ែត​ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

អត្ថបទថ្មីៗ
#កុមារSeptember 21 2025
ឪពុកម្តាយចង់ឱ្យកូនស្តាប់តាមខ្លួន ធ្វើតាមនោះ លុះត្រាឪពុកម្តាយធ្វើរឿង ១នេះ ដើម្បីយល់ពីកូនសិន
#ជំងឺSeptember 19 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា នេះជាមូលហេតុ និងរោគសញ្ញាជំងឺគ្រុនពោះវៀន
#ព័ត៌មានSeptember 19 2025
លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
#គំនិតរកស៊ីSeptember 19 2025
លោកស្រី អេង សាលត បញ្ជាក់ថា ប្រេងឆាអ្នកខេត្តបាត់ដំបង ១នេះ ជួយពង្រឹងសន្លាក់ និងសក់
#អាហារSeptember 19 2025
តិចអត់ដឹង! អាហារពណ៍ក្រហម ៦ នេះជួយដល់សុខភាពបេះដូង
#គំនិតរកស៊ីSeptember 19 2025
ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia