ជំងឺ
៣ជំហានថែស្បែកឱ្យនៅតែរលោង មិនស្ងួត ប្រេះ បែកស្រកាខ្លាំង អនុវត្តបានផលពិត
Thida Pet
November 19 2023
593 views

៣ជំហានថែស្បែកឱ្យនៅតែរលោង មិនស្ងួត ប្រេះ បែកស្រកាខ្លាំង អនុវត្តបានផលពិត

ចូលដល់ខែត្រជាក់ធ្លាក់ខ្យល់មក ច្បាស់ណស់ ស្បែកប្រាកដជាងាយនឹងស្ងួត ប្រេះ បែកក្រការឡើងមកជាដើម។ ដូច្នេះដើម្បីចៀសវាងបញ្ហាស្ងួតស្បែកកាន់តែខ្លាំង បងប្អូនគួរតែពាក់ខោអាវដែលសមស្របតាមអាកាសធាតុ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ងូតទឹកក្ដៅឬក៏ត្រជាក់ឱ្យបានគ្រប់គ្រាន់ និងបង្កើនទម្លាប់ថែបំប៉នស្បែកឱ្យបានល្អ ដើម្បីការពារស្បែកអ្នក។

ខាងក្រោមនេះគឺជា៤ជំហានក្នុងការថែរក្សាស្បែករបស់អ្នកកុំឱ្យស្ងួត ប្រេះ បែកស្រកាខ្លាំងឡើងមក

១.លាបឡេផ្ដល់សំណើម៖ ចូលដល់ខែត្រជាក់ស្បែករបស់អ្នកគឺងាយនឹងស្ងួតខ្លាំងបំផុត ដូច្នេះអ្នកគួរតែលាបឡេដើម្បីជួយផ្ដល់ជាជាតិទឹកដល់ស្បែក ការពារកុំឱ្យស្ងួតស្បែក ប្រេះបែកក្រកាខ្លាំងឡើងមក ថែមទាំងធ្វើឱ្យស្បែកនៅតែទន់រលោង ។

២.ញុំាអាហារសម្បូរជាតិទឹក៖ ថែត្រជាក់ រាងកាយគឺត្រូវការជាតិទឹក ដូច្នេះអ្នកគួរតែទទួលទានរបបអាហារដែលសម្បូរជាតិទឹកឱ្យបានគ្រប់គ្រាន់ មានដូចជាបន្លែផ្លែឈើ ( តាសក់ ការ៉ុត ស្ពៃ ផ្លែប៉ោម ខាត់ណា ត្រឡាចជាដើម។ ពពួកបន្លែផ្លែឈើទាំងនេះគឺមានប្រយោជន៍សម្រាប់សុខភាពរបស់ស្បែក ពីខាងក្នុង បូករួមទាំងការផឹកទឹកគ្រប់គ្រាន់ប្រចាំថ្ងៃទៀត រឹតតែធ្វើឱ្យស្បែករបស់អ្នកកាន់តែមានរបាំងការពារបានល្អ។

៣.ចៀសវាងប្រើប្រាស់សាប៊ូលាងជម្រះជាតិសំណើមដល់ស្បែកខ្លាំង៖ ខែរក្សាអ្នកគួរតែប្រើប្រាស់ប្រភេទសាប៊ូ ដែលគ្មានជាតិកាត់ស្បែករបស់អ្នកខ្លះ ព្រោះសាប៊ូទាំងអស់នេះ មិនត្រឹមតែជម្រះមេរោគឬក៏បាក់តេរីចេញទេ តែអាចធ្វើឱ្យស្បែករបស់អ្នកប្រឈកស្ងួតកាន់តែខ្លាំង។ ដូច្នេះគួរប្រើប្រាស់សាប៊ូស្រាលៗបានហើយ។

ជាចុងក្រោយ៣ជំហានលើនេះគ្រាន់ជាវីធីសាមញ្ញាមិនអស្ចារ្យអ្វីទេ តែអាចជួយសុខភាពរបស់ស្បែកអ្នកបានច្រើនណាស់  ងាយស្រួលធ្វើ និងបាលផលជួយស្បែករបស់អ្នកពិតៗកុំ ភ្លេចសាកល្ង ខែត្រជាក់មកដល់ហើយ កុំទុកឱ្យស្បែកស្ងួត ប្រេះបែកស្រកាខ្លាំង៕

អត្ថបទដោយ៖ ធីតា

ឯកសារយោង៖ https://www.health.harvard.edu/staying-healthy/9-ways-to-banish-dry-skin

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia