អាហារពេលព្រឹក៣ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ រាងស្អាត ស្រឡះខួរក្បាលគួរញុំា
អាហារពេលព្រឹកគឺជាអាហារដំបូងមានប្រយោជន៍ច្រើនសម្រាប់ជំនួសសុខភាពរបស់អ្នក ។បើអ្នកជាមនុស្សចូលចិត្តរំលងអាហារពេលព្រឹកច្រើន ក៏ងាយនឹងខូចសុខភាពច្រើនដូចគ្នា អាស្រ័យហេតុនេះហើយ គួរតែញុំា។ តែបើញុំា ក៏ត្រូវដឹងពីអាហារគួរញុំាដែរត្រូវអត់? បើញុំាខុសច្បាស់ជា ងាយនឹងឡើងគីឡូ មានបញ្ហាសុខភាពជាក់ជាមិនខាន។
ខាងក្រោមនេះគឺជារបបអាហារពេលព្រឹក៣ដែលអ្នកគួរញុំាកុំខាន
-ពោតស្ងោរ៖ ជាការពិតណាស់ ការញុំាពោតស្ងោរនាពេលព្រឹកក៏ល្អសម្រាប់អ្នកចង់សម្រកគីឡូដូចគ្នា ជាពិសេសជួយឱ្យឆ្អែតបានយូរ។ អ្វីដែលល្អ ក្នុងពោតស្ងោរគឺសម្បូរដោយជាតិសរសៃ ល្អសម្រាប់ក្រពះពោះវៀនដែលអ្នកគួរញុំាមិនរំលងសោះឡើយ។
-គ្រាប់ជី លាយជាមួយទឹកដោះគោជូ និងផ្លែឈើ៖ ជាការពិតណាស់ នាពេលព្រឹក បងប្អូនអាចសាកល្បងញុំាប្រភេទ គ្រាប់ជីលាយជាមួយទឹកដោះគោជូ មានបន្ថែមផ្លែឈើខ្លះៗបាន ព្រោះវាមានប្រយោជន៍ច្រើនជួយដល់ សុខភាពក្រពះពោះវៀន រួមទាំងល្អសម្រាប់សុខភាពខួរក្បាល រាងកាយពេញ ។ ជាពិសេសល្អសម្រាប់អ្នកដែលចង់សម្រកគីឡូបានផងដែរ។
-ចេកស្ងោរ ឬក៏ចេកទុំ៖ ជាការពិតណាស់ ចេកក៏ល្អសម្រាប់ហូបពេលព្រឹកដូចគ្នា អាចជាប្រភេទចេកស្ងោរក៏បាន ចេកទុំក៏បានមានអត្ថប្រយោជន៍ច្រើនដូចគ្នា ជួយឱ្យបងប្អូនញុំាឆ្អែតបានយូរ ល្អសម្រាប់សុខភាព មិនសូវឡើងគីឡូនោះទេ ដូច្នេះកុំភ្លេចញុំា៕