ជំងឺ
ប្រយ័ត្ន! មនុស្សស្រីជួបបញ្ហាស្រុតស្បូន នាំជំងឺកាចច្រើនមុខ

ស្បូនជាសរីរាង្គសំខាន់បំផុតក្នុងរាងកាយរបស់មនុស្សស្រីដែលត្រូវយកចិត្តទុកដាក់ និងស្វែងយល់បន្ថែម។ ហើយតាមរយៈវេជ្ជបណ្ឌិត ថារិទ្ធ សុខសុវឌ្ឍនា ឯកទេសឯកទេសសម្ភព និងរោគស្រ្តី មានបទពិសោធន៍រយៈពេល១០ឆ្នាំមកហើយបានលើកឡើងថា ជំងឺស្រ្តីនេះគឺគ្មានការឈឺចាប់នោះទេ ហើយអាចព្យាបាលបានប្រសិនណាស្រ្តីគាត់ដឹងខ្លួន ហើយជំងឺស្រុតស្បូននេះទៀតសោតគឺអាចកើតមានលស្រ្តីគ្រប់វ័យទាំងអស់ គ្រាន់តែស្រ្តីដែលមានអាយុ៤៥ឆ្នាំទៅ៧៥ឆ្នាំគឺឃើញមានជួបប្រទះបញ្ហាស្រុតស្បូនច្រើនជាងគេព្រោះគាត់ធ្វើការធ្ងន់ច្រើនតាំងពីក្មេងមក។ដូច្នេះហើយស្បូនរបស់គាត់ក៏ចាប់ផ្ដើមស្រុតចុះបន្តិចម្ដងៗ។ ព្រោះជំងឺ​ស្រុតស្បូនសម្រាប់មនុស្សស្រីដែលសម្រាលកូនរួច មានជំងឺកាមរោគ ជំងឺរលាកដៃស្បូន ជំងឺដុំគីសស្បូនជាដើម អាស្រ័យហេតុនេះហើយសូមបងប្អូនស្រីៗគួរតែដឹង។

បើស្ត្រីមានបញ្ហាស្រុតស្បួនមិនទទួលការព្យាបាលទេនោះ វានឹងមានផលវិបាកមានការហូរខ្ទុះនៅទ្វារមាស ដំបៅ ឬមានការហូរឈាម និងនាំមកនៅវិបត្តិដល់ផ្លូវចិត្តដូចបាត់បង់ជំនឿចិត្តលើខ្លួនឯង មានវិបត្តិផ្លូវចិត្ត អាចប្រឈមការស្រុតប្លោកនោម ស្រុតពោះវៀនធំ និងស្រុតរន្ធគូថជាដើម។

ហើ់យចំពោះការស្រុតស្បូនមិនមែនជាជំងឺនេះ តែវាគ្រាន់តែជាការខ្សោយនៃសរសៃភ្ជូរស្បូនទើបធ្វើឱ្យស្បូនចាប់ផ្ដើមស្រុត លូនចេញមកខាងក្រៅដូច្នេះ។ លើសពីនេះ វាអាចធ្វើឱ្យស្រ្តីងាយនឹងជួបផលវិបាកដូចជាទល់លាម បត់ជើងតូចមិនអស់នៅសល់ទឹកនោម រំខានក្នុងការរស់នៅផងដែរ។ ហើយមានកត្តាហានិភ័យមួយទៀតគឺស្រ្តីដែលសម្រាលកូនរួច១ខែកន្លះគួរតែមកពិនិត្យសុខភាពស្បូន ដើម្បីឱ្យគ្រូពេទ្យពិនិត្យនិងវិនិឆ្ឆ័យ វាយតម្លៃលើអាងត្រគាក​ទាំងអ្នកសម្រាលធម្មជាតិ និងអ្នកវះកាត់ គ្រាន់តែអ្នកសម្រាលធម្មជាតិហានិភ័យជាង។ ​សម្រាប់ការពិនិត្យនេះបើរកឃើញថាសាច់ដុំអាងត្រគាករបស់អ្នកនៅមិនទាន់ហាប់ណែន គ្រូពេទ្យនឹងបង្រៀនលំហាត់ប្រាណដល់ស្រ្តីដើម្បីជួយពង្រឹងសាច់ដុំអាចហាប់ណែនវិញ។

យោងតាមការចុះផ្សាយលើគេហទំព័រ healthline បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យសាច់ដុំត្រគាកមនុស្សស្រីចុះខ្សោយគឺដោយសារកត្តា សម្រាលកូន ស្រ្តីដែលពិបាកក្នុងការសម្រាលកូនប្រឈមមុខទៅនឹងបញ្ហាស្រុតស្បូនគ្រោះថ្នាក់បំផុត ស្រ្តីដែលធាត់លើសគីឡូក៏ប្រឈមទៅនឹងបញ្ហាស្រុតស្បូនដែរ។ លើសពីនេះទៀត ស្រ្តីដែលមានវ័យចំណាស់ អស់វដ្តរដូវ បាត់បង់អរម៉ូនអេស្រ្តូសែន បណ្តាលឱ្យសាច់ដុំដែលនៅទ្រស្បូនសងខាងចុះខ្សោយ ធ្វើឱ្យស្បូនងាយនឹងស្រុតចុះមកមាត់ទ្វារមាសផងដែរ។ បើអ្នកសង្កេតខ្លួនឯងឃើញថាមានរោគសញ្ញាដូចខាងលើសូមប្រញាប់ទៅត្រួតពិនិត្យស្បូននៅមន្ទីរពេទ្យរោគស្រ្តីឱ្យបានទាន់ពេលវេលា កុំទុកយូរឱ្យសោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2712

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia