ពេលខ្លះ យើងមានបញ្ហាសុខភាពអត់ដឹងខ្លួននោះទេ។ ប៉ុន្តែមានរោគសញ្ញាខ្លះក៏បញ្ជាក់ប្រាប់អ្នកពីជំងឺដែរ។ ដូចជារោគសញ្ញាមានដូចជា ឈឺពោះ ស្រកទម្ងន់ អស់កម្លាំង អាចជាករណីជំងឺមហារីកថ្លើមដែលបង្ហាញឱ្យតាមរយៈការប្រែប្រួលរបស់ស្បែករបស់អ្នកជាដើម។ យោងតាមគេហទំព័រ Healthline និង Medical News Today បានចុះផ្សាយថា ៥សញ្ញាតាមរយៈស្បែករបស់អ្នកអាចមានជំងឺមហារីកថ្លើមក្នុងខ្លួន។
១.ជំងឺខាន់លឿងជាសញ្ញាទូទៅនៃមហារីកថ្លើម។ ការរីកលូតលាស់កោសិកាមហារីកថ្លើមអាចរំខានដល់សមត្ថភាពរបស់កោសិកាថ្លើមក្នុងការដំណើរការសារធាតុ bilirubin (ជាសារធាតុស្បែកពណ៌លឿង)នៅក្នុងឈាមនាំឱ្យកើតជំងឺខាន់លឿង។ នៅក្នុងស្ថានភាពស្បែករបស់អ្នកមានពណ៌លឿង នេះជាការកត់សម្គាល់ថា អ្នកអាចមានជំងឺមហារីកថ្លើមនៅក្នុងខ្លួន។
២. ពេលស្បែករបស់អ្នករមាស់ជារោគសញ្ញាមួយដែលអាចលេចឡើងបញ្ហាថ្លើម និងរួមទាំងមហារីកថ្លើមថែមទៀត។ មូលហេតុររមាស់ស្បែកមកពីការប្រមូលផ្តុំសារធាតុ bilirubin នៅលើស្បែកមានពណ៌លឿនព្រោះតែកោសិការឈាមមិនដំណើរការ បញ្ហាមកពីថ្លើមសម្បូរជាតិពុលមកពីអាហារដែលអ្នកញ៉ាំ និងទម្លាប់រស់នៅមិនល្អនោះឯង។
៣. ថ្លើមដើរតួនាទីក្នុងការបន្សាបជាតិពុលក្នុងរាងកាយ។ ពេលថ្លើមមានបញ្ហាមានជាតិពុលកកកុញក្នុងឈាម វាធ្វើឱ្យមុខងារសរីរាង្គជាច្រើនរួមទាំងអ័រម៉ូនគ្មានតុល្យភាពនាំឱ្យប៉ះពាល់ដល់សុខភាពស្បែកមានបញ្ហាកន្ទួល និងដំបៅស្បែកជាច្រើនកន្លែងផងដែរ។ រោគសញ្ញាទាំងនេះអាចបណ្តាលមកពីការថយចុះសមត្ថភាពរាងកាយក្នុងការបន្សាបជាតិពុលរបស់ថ្លើម។ ហើយជំងឺមហារីកថ្លើមក៏អាចលេចឡើងនៅលើមុខ ក និងទ្រូងខាងលើដោយសារការកើនឡើងកម្រិតអរម៉ូនអ៊ឹស្ត្រូសែនហើយជារឿយៗ មានរោគសញ្ញាផ្សេងទៀតដូចជាខាន់លឿង និងរមាស់ស្បែកជាដើម។
៤. រោគសញ្ញាទូទៅនៃជំងឺមហារីកថ្លើមរួមមានការស្រកទម្ងន់ បាត់បង់ចំណង់អាហារ ការឈឺពោះ ជំងឺខាន់លឿង លើស្បែក និងភ្នែកឡើងពណ៌លឿង។ រោគសញ្ញាទាំងនេះជាធម្មតាលេចឡើងនៅពេលដែលមហារីកបានប៉ះពាល់ដល់មុខងារថ្លើមយ៉ាងធ្ងន់ធ្ងរក្នុងដំណាក់កាលទី២ និងទី៣ ឯណោះ។
៥. មហារីកថ្លើមបណ្តាលឱ្យបាតដៃក្រហម និងជួនកាលបាតជើង។ នេះក៏ជាសញ្ញាមួយដែរ។ ជារឿយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺថ្លើម រួមទាំងមហារីកថ្លើមដែលបណ្តាលមកពីការផ្លាស់ប្តូរកម្រិតអរម៉ូន និងលំហូរឈាមមិនល្អ។ ការកន្ទួលលើស្បែកដែលបណ្តាលមកពីមហារីកថ្លើមជាធម្មតាមិនមានការឈឺចាប់ទេ។ មហារីកថ្លើមអាចប៉ះពាល់ដល់ការផលិតកត្តាកំណកឈាមធ្វើឱ្យស្បែកងាយមានស្នាមជាំជាដើម។ ទោះបីអ្នកមានសញ្ញាទាំងអស់នេះក៏ដោយ ក៏មិនទាន់ពិតថា អ្នកមានជំងឺមហារីកថ្លើម ១០០%ដែរ។ មានតែអ្នកទៅពិនិត្យសុខភាពជាមួយពេទ្យទេ ទើបអ្នកដឹងពីបញ្ហាសុខភាពរបស់អ្នកបានច្បាស់លាស់បំផុត។ កុំមានអារម្មណ៍ខ្លាចច្រើនណា! អត្ថបទដោយ៖ ទ្រ សុភាព