ការហូបគ្រាប់ធញ្ញជាតិពេលព្រឹកផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនដល់រាងកាយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ពោះវៀន និងអារម្មណ៍រីករាយ។ គ្រាប់ធញ្ញជាតិនេះជាអាហារបំប៉នសុខភាពមានដូចជាគ្រាប់អាល់ម៉ុន គ្រាប់រីករាយ គ្រាប់កៅឡាក់ សណ្ដែកដីឬសណ្តែកសៀង គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅ សុទ្ធតែល្អដល់សុខភាពដូចជា៖
១. គ្រាប់ធញ្ញជាតិជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ វាល្អសម្រាប់បេះដូងព្រោះវាជួយកាត់បន្ថយខ្លាញ់អាក្រក់ បង្កើនខ្លាញ់ល្អដល់មុខងារសរសៃឈាម និងការរលាក។ អ្នកញ៉ាំគ្រាប់ធញ្ញជាតិនេះជាប្រចាំពេលព្រឹកជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបានល្អផងដែរ។
២. គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដុតជាតិខ្លាញ់បានល្អបំផុត។ អ្នកចង់រក្សាគីឡូអាចញ៉ាំគ្រាប់ធញ្ញជាតិនេះ វាមានការរួមបញ្ចូលគ្នានៅជាតិប្រូតេអ៊ីន ខ្លាញ់ដែលមានសុខភាពល្អ និងជាតិសរសៃនៅក្នុងគ្រាប់ធញ្ញជាតិនេះជួយគ្រប់គ្រងអារម្មណ៍កុំឱ្យឃ្លានខ្លាំង។ ដូច្នេះ! គ្រាន់តែអ្នកហូបមួយក្តាប់តូចពេលព្រឹកគឺល្អបំផុតដុតជាតិខ្លាញ់។
៣. ការញ៉ាំគ្រាប់សណ្តែកសៀងមិនបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នោះទេ។ ការសិក្សាលើស្ត្រីជនជាតិចិនជាង ៧៣.០០០នាក់បានបោះពុម្ពផ្សាយនៅវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកបានរកឃើញថា អ្នកញ៉ាំប្រូតេអ៊ីនពីសណ្តែកសៀងយ៉ាងហោចណាស់ ១៣ក្រាមក្នុងមួយថ្ងៃមានហានិភ័យ ១១%នៃជំងឺមហារីកសុដន់តិចជាងអ្នកញ៉ាំតិចជាង ៥ក្រាម។ ព្រោះសណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីនមានសុខភាពល្អ ជាតិសរសៃ និងវីតាមីនផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធការពារសុខភាព និងកាត់បន្ថយកូឡេស្តេរ៉ុល៕ អត្ថបទដោយ៖ ទ្រ សុភាព