កីឡា
ហេតុអ្វីលោកយាយ Maria Capovilla អាចរស់នៅមានអាយុដល់ទៅ ១១៦ឆ្នាំ
Tror Sopheap
August 2 2020
405 views

លោកយាយ Maria Capovilla កើតនៅឆ្នាំ ១៨៩០ បានរស់នៅដល់ឆ្នាំ ២០០៦ ដែលសរុបលោកយាយមានអាយុ ១១៦ ឆ្នាំ និង៣៤៧ ថ្ងៃ ។ លោកយាយបានលេខ ១០ នៅក្នុងបញ្ជីនៃមនុស្សដែលមានអាយុវែងបំផុតក្នុងពិភពលោក។ ​លោកយាយ Maria ជាជនជាតិអេក្វាឌ័រ ដែលមានអាយុវែងជាងគេពីអាមេរិកខាងត្បូង។​ ទោះបីលោកយាយមានអាយុមួយរយៈជាងក៏ពិតមែន លោកយាយនៅតែមានសុខភាពល្អ មានស្មារតីក្នុងការអាន និងអាចដើរបាន តើមានមូលហេតុអ្វីដែលធ្វើឱ្យលោកយាយមានសុខភាពល្អបែបនេះ? ខាងក្រោមនេះបានបញ្ជាក់ពីលោកយាយ maria ពីការរស់នៅដែលធ្វើឱ្យគាត់មានអាយុវែង៖

១. គុណភាព​ជីវិតលោកយាយ Maria Capovilla

លោកយាយ Maria Capovilla ជាមនុស្សម្នាក់ដែលមានសុខភាពល្អ។ ទោះបីលោកយាយមានអាយុ ១០០ជាងក៏ដោយ លោកយាយអាចដើរបាន និងមិនត្រូវការរទេះរុញទេ ប៉ុន្តែលោកយាយត្រូវការជំនួយផ្នែកខ្លះក្នុងការរស់នៅ។ លោកយាយបានអានការសែតជាប្រចាំថ្ងៃដោយមិនប្រើវ៉េនតានោះទេ។ ហើយចំណែកការចងចាំ និងការស្តាប់របស់លោកយាយមានការទទួលរងនូវបញ្ហាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់លោកយាយ។ ពេលលោកយាយមានសុខភាពល្អ មកពីលោកយាយបានធ្វើលំហាត់ប្រាណ របបអាហារល្អ និងបានធ្វើចិត្តរបស់លោកយាយមានចិត្តស្ងប់។

២.របបអាហាររបស់លោកយាយ Maria Capovilla

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកយាយបានរស់នៅជាមួយកូនស្រីម្នាក់។ ហើយលោកយាយបានបន្តញ៉ាំអាហារធម្មតាចំនួនបីដងក្នុងមួយថ្ងៃ ហើយចំណាយពេលភាគច្រើនរបស់គាត់ក្នុងការអានកាសែត និងមើលទូរទស្សន៍ជាធម្មតា។ ទោះបីរបបអាហារ និងការធ្វើលំហាត់ប្រាណរបស់លោកយាយមានទំនាក់ទំនងជាមួយគ្នា ដែលធ្វើឱ្យជីវិតរបស់លោកយាយមានសុខភាពល្អ វាក៏មានធាតុផ្សំសំខាន់មួយទៀតសម្រាប់ជីវិតដ៏វែងរបស់លោកយាយ គឺហ្សែន ឬតំណពូជផងដែរ។

លោកយាយចូលចិត្តសាច់មាន់ និងសណ្តែកសម្រាប់អាហារថ្ងៃត្រង់ ហើយលោកយាយចូលចិត្តនំប៉័ងជាមួយឈីស ហើយរាល់ថ្ងៃលោកយាយបានញ៉ាំរសជាតិផ្អែមល្ហែមដូចជាការ៉េម នំខេក​...។ លោកយាយមិនដែលជក់បារី ហើយក៏មិនផឹកស្រាដែរ។ តាមពិតលោកយាយជាអ្នកកាន់សាសនាដ៏ល្អម្នាក់។​ ហើយលោកយាយបានអធិស្ឋានរៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យចិត្តរបសគាត់កាន់តែមានក្តីស្ងប់ផងដែរ។ មានការស្រាវជ្រាវជាច្រើនពីផ្នែកវេជ្ជសាស្រ្តថា ការធ្វើសមាធិនេះ ជួយដល់ផ្លូវចិត្ត និងសុខភាពខ្លាំង ហើយវាធ្វើឱ្យមនុស្សមានសម្រស់ក្មេងជាងវ័យផងដែរ។

លោកយាយជាមនុស្សម្នាក់ចូលចិត្តលេងព្យាណូដែលធ្វើឱ្យសកម្មភាពនៃផ្នែកស្មារតីរបស់លោកយាយបានល្អ។ សាសនា និងមានគ្រួសារមានកូន ៗ របស់គាត់ចំនួន ៥ នាក់ និងចៅ ៩ នាក់ ដែលនៅជុំវិញខ្លួនលោកយាយ គឺជាថ្នាំបំបាត់ភាពតានតឹង និងជាកម្លាំងចិត្តយ៉ាងកម្លាំង។

មានសាច់ញាតិរបស់លោកយាយបានចាត់ទុកជីវិតដ៏វែងរបស់គាត់ដោយសារតែចរិតស្លូតបូត និងគ្មានចិត្តឆេវឆាវរបស់លោកយាយ។ នៅក្នុងបទសម្ភាសន៍មួយនៅឆ្នាំ ២០០៥ ជាមួយសារព័ត៌មានកាណាឌីយ៉ាកូនស្រីរបស់លោកយាយបាននិយាយថា ម៉ាក់(Maria Capovilla)តែងតែមានចរិតស្ងប់ស្ងាត់។ មានលោកគ្រួម្នាក់បាននិយាយថា មនុស្សចាស់ដែលរកខ្លួនឃើញឯង ជាមនុស្សម្នាក់មានការរស់នៅស្ងប់ស្ងាត់ និងមានសេចក្តីសុខផងដែរ។

អត្ថបទដោយៈ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia