កីឡា
ហេតុអ្វីជនជាតិជប៉ុនមានការរស់នៅ សុខភាពរឹងមាំ និងមានបញ្ហាផ្លូវចិត្តតិច?
Tror Sopheap
November 21 2020
6.2 K views

ប្រជាជនមានការរស់នៅមួយ ដែលរក្សាសុខភាពបានល្អ និងមានការរស់នៅបានអាយុវែងជាងគេផងដែរ។ មានអ្នកស្រាវជ្រាវបានចុះផ្សារថា ប្រជាជនជប៉ុន មានរាងកាយ ៨០ % ជាមនុស្សរាងស្អាត វាមកពីការរស់នៅមានរបៀប ចំណីអាហារត្រឹមត្រូវចំពោះសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ។ តើការរស់នៅរបស់ជប៉ុនមានសុខភាពល្អ មានរបៀបបែបណា?

១. មានទម្លាប់ហូបអាហារតិច

មានអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា​” ជនជាតិជប៉ុនភាគច្រើន មានទម្លាប់ល្អហូបអាហាតិចៗ តែហូបច្រើនដង (៨០%នៃក្រពះ) បូករួមជាមួយបន្លែ និងផ្លែឈើ។ “ ការហូបតិចនេះ វាជួយឱ្យក្រពះឆាប់រំលាយអាហារបានល្អ រាងកាយមិនធ្វើការខ្លាំង និងមានជាតិប្រូតេអ៊ីនឱ្យរាងកាយច្រើន។

២. ហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណមានច្រើនយ៉ាង សម្រាប់ជនជាតិជប៉ុនចូលចិត្តធ្វើលំហាត់ប្រាណស្រាលៗ(ឱ្យរាងកាយមានភាពសកម្ម) និងចូលចិត្តដើរ...។ នៅពេលព្រឹក មានទម្លាប់ហាត់ប្រាណជាប្រចាំ វាកើតពីស្តេចរបស់ជប៉ុនឱ្យទារហានមានសុខភាពល្អ។ ប្រជាជនមិនសូវឈឺច្រើន និងបេះដូងមានសុខភាពល្អ។ មានជនជាតិបរទេសម្នាក់បាននិយាយថា ខ្ញុំរស់នៅប្រទេសជប៉ុន ធ្វើឱ្យរាងកាយរបស់ខ្ញុំស្រកគីឡូ និងមិនសូវឈឺទេ រយៈពេលឆ្នាំមកនេះ។

៤. ចេះគោរពគ្នាទៅវិញទៅមក

ប្រជាជនជប៉ុនមានទម្លាប់ចេះគោរពគ្នា និងបង្រៀនក្មេងឱ្យចេះគោរពចាស់ទុំបានល្អ ហើយចាស់ទុំ តែងធ្វើជាគំរូដល់ក្មេងៗជំនាន់ក្រោយ។ នេះជាភាសាទំនាក់ទំនងផ្លូវចិត្តធ្វើឱ្យមនុស្សមានអារម្មណ៍ភាពកក់ក្តៅឱ្យចេះគោរពគ្នា។ ពេលមានរឿងអ្វីមួយ ប្រជាជនជប៉ុនចេះជួយគ្នាទៅវិញទៅមក។ មនុស្សដែលមានភាពកក់ក្តៅក្នុងចិត្ត និងមានភាពរីករាយ ធ្វើឱ្យអ្នកនោះមានការរស់នៅបានយូរ និងមានសុខភាពល្អ ជាងអ្នកកើតស្រ្តេស និងកើតទុក្ខ។

៥. មិនគេចពីបញ្ហា

ជនជាតិជប៉ុន ជាអ្នកហ៊ានទំនួលខុសត្រូវលើបញ្ហា ដើម្បីធ្វើការដោះស្រាយបដែលកើតឡើង ពួកគេមិនវាកើតលើផ្លូវចិត្តរបស់ពួកគេឱ្យរាំវ៉ៃនោះទេ។ វាជាទម្លាប់មួយ ពេលពួកគេធ្វើអ្វីមួយ គឺមិនងាយបោះបង់វាទេ ពួកគេតែងរកគំនិតច្នៃប្រឌិតច្រើន នេះវាធ្វើឱ្យផ្លូវចិត្តរបស់គេមានភាពរឹងមាំ។ ការច្នៃប្រឌិតនេះត្រូវការភាពអត់ធ្មត់ពីផ្លូវចិត្ត។ តាមចិត្តវិទ្យាបាននិយាយថា មនុស្សដែលមានផ្លូវចិត្តរឹងមាំ ជាមនុស្សមានសុខភាពល្អ។

៦. ចូលចិត្តកំសាន្តក្នុងព្រៃ

មានការស្រាវជ្រាវមួយពីអាមេរិកបាននិយាយថា” មនុស្សដែលរស់នៅធម្មជាតិច្រើន ធ្វើឱ្យពួកគេគ្មានស្រ្តេស និងគ្មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ង ហើយរក្សាអារម្មណ៍បានល្អ។ “ បើអ្នកមានបញ្ហាផ្លូវចិត្ត អ្នកត្រូវការទេសភាពធម្មជាតិឱ្យច្រើន ឬរកកន្លែងស្ងាត់ ដើម្បីបន្ធូរអារម្មណ៍តានតឹង។  ប្រជាជនជប៉ុន ពេលថ្ងៃឈប់សម្រាក ពួកគេតែងតែដើរលំហែរកាយ ក្នុងតំបន់ធម្មជាតិ។ ប្រទេសជប៉ុនមានតំបន់ធម្មជាតិទាំង ១០ ពិតជាស្រស់ស្អាតខ្លាំងណាស់៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2676

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia