កុមារ
ស្រ្តីមានផ្ទៃពោះគួរតែដឹង! ទាំងនេះជាសញ្ញាគ្រោះថ្នាក់មុនពេលឈានដល់បញ្ហានៃការរលូតកូន
Pheakdey Pao
August 5 2022
482 views

ការរលូតកូនគ្មានស្រ្តីណាចង់ជួបនោះទេ​ ​តែអ្វីដែលត្រូវធ្វើគឺត្រូវមានការប្រុងប្រយ័ត្ននឹងតាមដានសុខភាពខ្លួនជាប្រចាំ​ដូចជាការញុំាអាហារល្អៗ ធ្វើចិត្តឱ្យសប្បាយៗ ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ជាដើម។ដោយឡែកប្រសិនបើមានអាការទាំងប៉ុន្មាននេះឡើងមកស្រ្តីមានផ្ទៃពោះត្រូវមានការប្រុងប្រយ័ត្នព្រោះអាចជាអាការគ្រោះថ្នាក់និងមានការរលូតកូនឡើងមក។

យោងតាមរយៈគេហទំព័រសុខភាពរបស់សហរដ្ឋអាមេរិក healthline បានញ្ជាក់ឱ្យបានដឹងថា ការបាត់បង់កូ នឬការរលូតកូនភាគច្រើនកើតឡើងនៅអំឡុងត្រីមាសទី១ គឺ១២សប្ដាហ៍ដំបូងនៃការពពោះ ហើយជាការពិតយើងមិនអាចហាមឃាតការលូតកូនបានឡើយ។

តែស្រ្តីដែលមានផ្ទៃពោះត្រូវតែមានការប្រុងប្រយ័ត្នទុកមុន​ប្រសិនបើមានអាការទាំងអស់នេះឡើងមកត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញណាមួយដែលនៅជិតលោកអ្នក ហើយសញ្ញាដែលបញ្ចេញនោះអាចមានដូចជា៖ ហូរឈាមតាមទ្វារមាស ពីតិចតួចទៅច្រើន រមួលក្រពើ ឈឺខ្នង រមួលនៅក្នុងពោះ ឈឺពោះ គ្រុន ក្អួត ស្រកទម្ងន់ សុខភាពខ្សោយទៅៗខ្លាំង មានចេញជាទឹករំអិលពីទ្វារមាស​មានពណ៌ផ្កាឈូកនិងអាចចេញជាអាការជាច្រើនទៀត។

យ៉ាងណាមិញ ចំពោះលក្ខខណ្ឌនៅក្នុងការព្យាបាលវិញគឺត្រូវបែងចែកចេញជា២ដោយ៖

- ទី១ ទទួលយកការពិត៖ ស្ត្រីដែលរលូតកូនហើយ​អារម្មណ៍សោកស្ដាយកូន អារម្មណ៍ខូចចិត្តខ្លាំងនិងអាចកើតឡើង​ តែអ្វីដែលស្រ្តីគួរធ្វើគឺទទួលយកការពិតថាបែបនិង សូមកុំព្យាយាមទុកឱ្យរាងកាយទ្រុឌទ្រោមខ្លាំងដោយសារការខូចចិត្តមិនញុំាមិនគេង ឱ្យបានគ្រប់គ្រាន់វាអាចនឹងប៉ះពាល់សុខភាពកាន់តែខ្លាំង ជាពិសេសអាចមានហានិភ័យបែបនិងម្ដងទៀតនៅថ្ងៃមុខបើមិនសូវថែរក្សាខ្លួន។

- ទី២ ព្យាបាល៖ ការទទួលការព្យាបាលជាមួយគ្រូពេទ្យគឺជារឿងសំខាន់ណាស់ត្រូវធ្វើតាមការណែនាំរប​ស់គ្រូពេទ្យជំនាញ ដោយលេបថ្នាំ​ ឱ្យបានត្រឹមត្រូវ ញុំាអាហារប៉ូវសុខភាពជាដើម។

ជាចុងក្រោយ សូមជូនពរឱ្យស្រ្តីមានផ្ទៃពោះទាំងអស់មានសុខភាពល្អទាំងម្ដាយទាំងកូន ហើយ​ព្យាយាមថែរក្សាខ្លួនប្រាណ​​ញុំា គេង​ សម្រាកឱ្យសមាមាត្រគ្នា ធ្វើចិត្តឱ្យសប្បាយៗឱ្យបានច្រើននិងត្រូវចេះប្រយ័ត្ននៅសញ្ញាដែលយើងបានរៀបរាប់ខាងលើដើម្បីងាយស្រួលពេលមានបញ្ហា ក៏ដូចជារកជំនួយពីគ្រូពេទ្យឬអ្នកជុំវិញខ្លួនទាន់ពេលវេលា៕

អត្ថបទដោយ៖ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia