មនុស្សម្នាក់ៗ ចង់បានសុខភាពល្អ តែងតែនិយាយថា គ្មានពេលវេលានោះទេ តែចំពោះលោក Richard Branson មានអាយុ ៧០ ឆ្នាំ មានសុខល្អ និងមានដំណើររហ័ស ហើយលោកជាម្ចាស់ក្រុមហ៊ុនជាច្រើននៅអង្គគ្លេស តែលោកនៅតែមានពេលមកធ្វើលំហាត់ប្រាណ ដើម្បីសុខភាពល្អ។ តើលោក Branson បានធ្វើលំហាត់បែបណាខ្លះ?
មនុស្សជោគជ័យតែងមានទម្លាប់ល្អ ក្រោកពីព្រឹកដើម្បីធ្វើលំហាត់ប្រាណ។ លោក Richard Branson គាត់ភ្ញាក់នៅម៉ោង ៥ ព្រឹក លោកមានកម្មវិធីហាត់ប្រាណរបស់លោកជាអ្នកកំណត់យ៉ាងច្បាស់លាស់។ ការហាត់ប្រាណរបស់គាត់ ដើម្បីធានាថា សុខភាពគាត់ល្អ និងរាងកាយគាត់មិនឡើងទម្ងន់។ លោកបាននិយាយថា “ការលើទម្ងន់ជាមួយតន្រ្តីមួយម៉ោង ដែលគ្រួបង្វឹកជាអ្នកបង្ហាត់ បានធ្វើឱ្យកាយសម្បទារបស់គាត់មានភាពរឹងមាំ។” ហើយគាត់បានបន្តថា “ការផ្លាស់ប្តូរលំហាត់ប្រាណ ដើម្បីឱ្យសាច់ដុំ និងរាងកាយរបស់ខ្ញុំ មានការងើបឡើងវិញ(បន្តភាពរឹងមាំរហូត)។ ពេលគាត់ចូលចិត្ត ឡើងភ្នំ រត់ហាត់ប្រាណ និងហាត់យូរហ្គាផងដែរ។
ទិដ្ឋភាពសំខាន់បំផុតនៃទម្លាប់ហាត់ប្រាណរបស់គាត់ គឺសង្កត់ធ្ងន់ទៅលើភាពស្ថិតស្ថេរ(សុខភាព និងរាងកាយ)។ លោកបាននិយាយថា “អ្នកទាំងអស់គ្នា ត្រូវហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីឱ្យអារម្មណ៍របស់អ្នកមានថាមពលខ្ពស់។ ខ្ញុំធ្វើលំហាត់ប្រាណ មួយម៉ោង ខ្ញុំមិនឈប់ចង់វាទេ។” ពីព្រោះវាធ្វើឱ្យគាត់មានថាមពលក្នុងខ្លួន និងមានសុខភាពល្អ ។ លោកជាមនុស្សម្នាក់ ដែលកំណត់គោលដៅហើយ មិនងាយបោះបង់វានោះទេ លុះត្រាវាទៅដល់គោលដៅ។
លោក Branson ដែលមានភាពល្បីល្បាញ គឺការជិះស្គី វាយតេន្នីស ហើយលោកបានជិះទូកចម្ងាយប្រហែល ១២៥ ម៉ាយល៍ឆ្លងកាត់ទ្វីបអឺរ៉ុបបានសម្រេចជោគជ័យ។ លោកបាននិយាយថា “កាយសម្បទា គឺជាគន្លឹះនៃភាពជោគជ័យរបស់គាត់ ពីព្រោះខ្ញុំមានភាពរីករាយក្នុងជីវិតនេះ ហើយខ្ញុំតែងតែយកចិត្តទុកលើសុខភាពរបស់ខ្ញុំជានិច្ច។” ជាចុងក្រោយលោកបាននិយាយថា “ខ្ញុំជឿថា បើអ្នកមានការធុញថប់អារម្មណ៍ វាជាពេលដែលអ្នកត្រូវរកមើលខ្លួនអ្នកឱ្យកាន់តែច្រើន ហើយអ្នកនឹងមានភាពរីករាយជាមនុស្សគ្រប់គ្នា។ ”
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព