ព័ត៌មាន
ក្រសួងប្រាប់ឱ្យប្រយ័ត្ន! សប្ដាហ៍ខាងមុខនឹងកម្ពុជាអាចនឹងរងសម្ពាធទាបកម្ដៅ បូករួមភ្ញៀងខ្យល់កន្ត្រាក់

តាមការជូនដឹងនថ្ងៃទៅ២៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជន ឱ្យដឹងនិងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។ ដោយនៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួល។

ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ(Thermal Low) ផងដែរ។ ជាហេតុនេះធ្វើឱ្យស្ថានភាពអាកាសអាចមានការប្រែប្រួល នៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ អង្សាសេ។ជាមួយគ្នានេះ ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។

រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ អង្សាសេ។ រួមទាំងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ អង្សាសេ។ រួមទាំងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយអាកាសធាតុមានការប្រែប្រួល ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្ននិងមើលថែសុខភាពឱ្យបានល្អគ្រប់ៗគ្នា៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia