វីតាមីន B12 រាងកាយរបស់អ្នកមិនអាចផលិតវាបានទេ វាត្រូវការឱ្យមានការផ្គត់ផ្គង់ជាប្រចាំថ្ងៃតាមរយៈប្រភេទអាហារ ឬផលិតផលជំនួយសុខភាពមួយចំនួន។ ហេតុនេះហើយបើអ្នកមិនបានបញ្ចូលអាហារដែលមានវីតាមីនB12 ឱ្យបានគ្រប់គ្រាន់ទេនោះ អ្នកងាយប្រឈមជាមួយនឹងជំងឺខ្វះគ្រាប់ឈាមក្រហម និងជំងឺខ្សោយផ្លូវចិត្ត។ រោគសញ្ញាបង្ហាញលើរាងកាយ: តាមរយៈការសិក្សាពីគ្លីនិកដ៏ល្បីគឺ Cleveland Clinic បញ្ជាក់ថានៅពេលដែលបុគ្គលណាម្នាក់ខ្វះវីតាមីនB12 នឹងលេចចេញរោគសញ្ញាលើរាងកាយដូចជា មានអារម្មណ៍អស់កម្លាំងឬខ្សោយ, មានការចង្អោរ ក្អួត ឬរាគ, មិនមានអារម្មណ៍ឃ្លានដូចធម្មតា, ឆាប់ស្រកទម្ងន់, ឈឺមាត់ ឬអណ្តាត និងមានស្បែកប្រែជាពណ៌លឿង។
តាមវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែមបានលើកឡើងថា រោគសញ្ញាខ្វះវិតាមីន B12 ភាគច្រើនតាមរយៈផ្លូវចិត្ត: មួយចំនួនដូចជា មានអារម្មណ៍បាក់ទឹកចិត្ត ងាយស្រ្តេស មានអារម្មណ៍ឆាប់តូចចិត្តលឿន, និងអារម្មណ៍ចេះតែផ្លាស់ប្តូរតាមរយៈកាយវិការ និងអាកប្បកិរិយាងាយខឹងជាដើម។ ហើយក៏មានបញ្ហាមួយទៀតដែលងាយកើតផ្នែករាងកាយដែរនោះគឺបញ្ហាខ្វះគ្រាប់ឈាមក្រហមផងដែរ”។ សម្រាប់អ្នកមានអាយុចាប់ពី ១៩ទៅ៦៤ឆ្នាំ ត្រូវការវីតាមីន B12 ប្រហែល 1.5មីក្រូក្រាមក្នុងមួយថ្ងៃ។ ហើយវិតាមីនB12 ស្ថិតនៅក្នុងរបបអាហារជាប្រភពវីតាមីន B12 រួមមាន ត្រី សាច់ ពង គ្រាប់ធញ្ញជាតិ ទឹកដោះធ្វើពីរុក្ខជាតិ សាច់គោ គ្រឿនសមុទ្រ និងត្រីទឹកសាប។
អ្នកដែលមានសារធាតុវិតាមីន B12 មិនត្រឹមតែល្អដល់សុខភាពខួរក្បាលឱ្យចងចាំបានល្អនោះទេ គឺល្អដល់សុខភាពផ្លូវចិត្តរឹងមាំផងដែរ។ ដូចនេះហើយ បើអ្នកញ៉ាំអាហារសម្បូរមានវីតាមីន b12 ច្រើនជួយរក្សាថាមពលខួរក្បាលទប់ទល់នឹងភាពអស់កម្លាំងដោយសារបញ្ហាស្ត្រេស។ ហេតុនេះបើអ្នកចង់ទប់ទល់ជាមួយបញ្ហាធ្លាក់ទឹកចិត្ត និងថប់បារម្ភ ចូរអ្នកព្យាយាមរួមបញ្ចូលអាហារខាងលើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃ។ ពេលអ្នកញ៉ាំអាហារខាងលើគឺអ្នកលែងខ្វះសារធាតុវិតាមីនB១២ទៀតហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24