ចិត្តសាស្ត្រ
មកប្រើក្បួនសាមញ្ញៗ បន្ធូរអារម្មណ៍តានតឹងចេញពីក្នុងចិត្ត

ការថែរក្សាផ្លូវចិត្តរបស់អ្នកជារឿងសំខាន់ណាស់។ បើចិត្តមានបញ្ហាហើយ អ្វីៗ ផ្សេងទៀតក៏មានបញ្ហា ឬធ្វើមិនកើតដែរ។ ជាពិសេសពេលអ្នកមានអារម្មណ៍តានតឹងពេក នាំឱ្យអ្នករស់នៅតានចិត្តណាស់។ យោងតាមគេហទំព័រ mentalhealth បានចុះផ្សាយថា ៤វិធីនេះជួយបន្ធរអារម្មណ៍ក្នុងចិត្ត៖

១. និយាយពីអារម្មណ៍របស់អ្នក៖ និយាយពីអារម្មណ៍របស់អ្នកមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ វាជាផ្នែកមួយនៃការទទួលខុសត្រូវសុខុមាលភាពរបស់អ្នកដើម្បីធ្វើឱ្យអារម្មណ៍តានតឹងចេញពីក្នុងចិត្តដោយការនិយាយចេញមកខាងក្រៅនេះ។ ការនិយាយអាចជាវិធីមួយដើម្បីដោះស្រាយបញ្ហាដែលអ្នកបានជួបប្រទះ និងជួយឱ្យអ្នកមានអារម្មណ៍ថាមានការគាំទ្រ ហើយគ្មានអារម្មណ័ថាខ្លួនឯកានោះទេ។

២. រក្សាសកម្មភាព៖ អ្នកជំនាញជាច្រើនជឿជាក់ថាការធ្វើលំហាត់ប្រាណ បានបញ្ចេញនូវសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នកដែលធ្វើឱ្យអ្នកមានអារម្មណ៍បន្ធូរស្រាលចេញពីស្រ្តេសនិងភាពតានតឹង។ ការហាត់ប្រាណជួយបង្កើននូវភាពជឿជាក់លើខ្លួនឯង និងជួយឱ្យអ្នកមានអារម្មណ៍គេងលក់ស្រួលហើយធូរស្បើយភាពតប់ប្រមល់។

៣. ការសម្រាក៖ បើអ្នកពិតជានឿយហត់ណាស់សូមទុកពេលឱ្យខ្លួនឯង នៅក្នុងពេលណាមួយសម្រាកប្រហែល ១០ទៅ២០នាទីដើម្បីបន្ធូរអារម្មណ៍តានតឹងឱ្យចិត្តរបស់អ្នកមានថាមពលឡើងវិញ។ ពេលអ្នកនៅម្នាក់ឯងចូរដកដង្ហើមវែងៗ សាកល្បងធ្វើយូហ្គា ឬសមាធិជាដើម។

៥. ធ្វើនូវអ្វីដែលអ្នកយល់ថាល្អ៖ ការរីករាយនឹងខ្លួនអ្នកជួយបំបាត់ភាពតានតឹង។ ការធ្វើសកម្មភាពដែលអ្នកចូលចិត្តមានន័យថាអ្នកពូកែធ្វើវាហើយ ការសំរេចបានអ្វីមួយជួយអោយអ្នកមានការជឿជាក់លើខ្លួនឯង។ ការផ្តោតអារម្មណ៍លើចំណង់ចំណូលចិត្តដូចជាការថែសួន ឬជួយអ្នកឱ្យភ្លេចពីកង្វល់មួយរយៈ ហើយផ្លាស់ប្តូរអារម្មណ៍របស់អ្នកដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2712

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia