អត្ថបទ PR
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ទទួលស្គាល់ កម្មវិធីអន្តរាគមន៏ពីរបៀបរស់នៅ
Chanthy Muon
November 27 2023
915 views


(ភ្នំពេញ)៖ ដើម្បីគាំទ្រដល់ខែវិច្ឆិកា ដែលជាខែនៃការបង្ការជំងឺទឹកនោមផ្អែម ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា កម្មវិធីអន្តរាគមន៏ពីរបៀបរស់នៅរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលជាទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនបានអនុលោមតាមស្តង់ដាររបស់ពួកគេ សម្រាប់កម្មវិធីបង្ការជំងឺទឹកនោមផ្អែមដែលបានបញ្ជាក់ និងទទួលស្គាល់ពី CDC CDC Certified Diabetes Prevention Program.

ខែវិច្ឆិកា គឺជាខែនៃការយល់ដឹងអំពីជំងឺទឹកនោមផ្អែមថ្នាក់ជាតិ ហើយយោងទៅតាម CDC និងការបង្ការ ជនជាតិអាមេរិកប្រហែល 38 លាននាក់រស់នៅជាមួយជំងឺទឹកនោមផ្អែម និង 97 លាននាក់ដែលមានជំងឺទឹកនោមផ្អែម មានស្ថានភាពសុខភាពដែលអាចនាំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទទី 2។ កម្មវិធីផ្លាស់ប្តូររបៀបរស់នៅដែលបានទទួលស្គាល់ដោយ CDC គឺជាដំណោះស្រាយផ្អែកលើភស្តុតាង ដែលអាចកាត់បន្ថយហានិភ័យរបស់មនុស្សក្នុងការវិវត្តន៍ជំងឺទឹកនោមផ្អែមទៅប្រភេទទី 2 បាន 58% និង 71% ចំពោះបុគ្គលដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ។

វេជ្ជបណ្ឌិត Kent Bradley ប្រធានផ្នែកសុខភាព និងសុខុមាលភាពរបស់ Herbalife បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបដែលយើងនឹងផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូររបៀបរស់នៅដែលត្រូវបានទទួលស្គាល់ដោយ CDC ដែលជាវិធីសាស្រ្តផ្អែកលើកម្មវិធីសិក្សាដែលផ្តោតលើការផ្លាស់ប្តូរអាកប្បកិរិយា ដើម្បីជួយឱ្យប្រសើរឡើងផ្នែកការសម្រកទម្ងន់ ហើយត្រូវបានគាំទ្រដោយភស្តុតាងផ្នែកវិទ្យាសាស្ត្រ។ Herbalife គឺជាក្រុមហ៊ុនលក់ផ្ទាល់ដំបូងគេដែលជាអ្នកផ្តល់ជូននូវកម្មវិធីដែលត្រូវបានទទួលស្គាល់ពី CDC។”

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ដែល​បាន​ពិនិត្យ​ដោយ​អ្នកជំនាញផ្នែកដូចគ្នា មានដូចជា The New England Journal of Medicine និង The Lancet Diabetes & Endocrinology បានរកឃើញថា កម្មវិធីផ្លាស់ប្តូរអាកប្បកិរិយាបានបង្ហាញឱ្យឃើញនូវភាពជោគជ័យប្រសើរជាងថ្នាំមួយចំនួនទៅទៀត ក្នុងការកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 ហើយឥឡូវនេះបានក្លាយជាមូលដ្ឋាននៃកម្មវិធី CDC ហើយត្រូវបានអនុវត្តជាលក្ខណៈអន្តរជាតិ។

នៅពេលទទួលបានវិញ្ញាបនបត្រពី CDC ក្រុមហ៊ុន Herbalife បានចាប់ផ្តើមកម្មវិធីនេះរយៈពេលមួយឆ្នាំជាមួយនឹង បុគ្គលិកដែលជាអ្នកជំនាញផ្នែកសុខភាព ជាមួយនឹងគោលដៅដែលពួកគេនឹងក្លាយជា "គ្រូបង្គោល" ដែលត្រូវបានទទួលស្គាល់ដោយ CDC។ វាគឺជាចេតនា និងគោលដៅរបស់ក្រុមហ៊ុន ដើម្បីទទួលបានការទទួលស្គាល់ពេញលេញពី CDC និងសមត្ថភាពក្នុងការបណ្តុះបណ្តាល និងបង្វឹកអ្នកចែកចាយរបស់ខ្លួនជាឱ្យក្លាយជាគ្រូបង្វឹកផ្នែករបៀបរស់នៅដែលត្រូវបានទទួលស្គាល់ដោយ CDC។

#####

 

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

 


Chanthy Muon
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 35

អត្ថបទទាក់ទង

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
112 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
74 views

#អត្ថបទ PR

បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
Daneth Mech
July 31 2026
137 views

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
423 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
40 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
19 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia