ជំងឺ
រោគសញ្ញាជំងឺគ្រុនពោះវៀន និងវិធីបង្ការកុំឱ្យកើតមានជំងឺនេះ
Thida Pet
October 31 2023
1.1 K views

ជំងឺ​គ្រុនពោះវៀន ជាភាសា​បច្ចេកទេស​ហៅថា Typhoid Fever ជា​ប្រភេទ​ជំងឺ​ បង្ក​ដោយ​បាក់តេរី មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ដែល​មាន​ប្រឡាក់​ លាមក​ ឬ​ទឹក​នោម​គ្នា​យើងមាន​កើត​​ជំងឺ​នេះ ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគគ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែង​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ យោងតាមរយៈអង្គការសុខភាពពិភពលោកWHOបានឱ្យដឹងថាគិតត្រឹមឆ្នាំ២០១៩មានអ្នកកើតជំងឺគ្រុនពោះវៀន៩លាននាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះប្រមាណ១១មុឺននាក់។

នេះបើយោងតាមរយៈវេជ្ជឯកទេសរោគកុមារ និងទារកនៅមជ្ឍមណ្ឌលជាតិ គាំពាមាតានិងទារក មានបទពិសោធន៍លើសពី៧ឆ្នាំ បានចែករំលែកថាជំងឺគ្រុនពោះវៀនមាន​រោគ​សញ្ញាធំៗដែលបងប្អូនគួរដឹង ។ ក្នុងនោះវេជ្ជបណ្ឌិត បានបញ្ជាក់ថាជំងឺ​គ្រុន​ពោះវៀន មាន​រោគ​សញ្ញា​ច្រើន​ នឹង​វិវត្ត​ម្ដង​បន្តិច​ៗ ពី​ ១-៣ សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ។ ហើយ​ដំណាក់កាល​​វិវត្ត​ជា​ជំងឺគ្រុន​ពោះ​វៀន​មាន​ដូចជា៖

 – ដំណាក់​កាល​ដំបូង៖ ក្នុង​ដំណាក់​កាល​នេះ គ្នា​យើង ឬ​ក្មេងៗ​មាន​​ជំងឺ ​អាច​លេច​ចេញ​រោគ​សញ្ញាគ្រុន​ក្ដៅ ​ចាប់​ផ្ដើម​ពីតិច​ៗ និង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​អាច​កើន​កំដៅ​រហូត​ដល់ ៤០,៥ អង្សា​រសេ គួរ​ផ្សំ​ជា​មួយ​អាការៈ​ដូចជា៖

* ឈឺ ក្បាល

* ខ្សោយ កម្លាំង

* ឈឺ សាច់ដុំ

* បែក ញើស

* ក្អក ស្ងួត

* មិន ឃ្លាន អាហារ និង ស្រកទម្ងន់

* ឈឺ ពោះ

* រាក ឬ ទល់ លាមក

* ឡើង រមាស់

* ហើម ពោះ ខ្លាំង។

– ដំណាក់​កាលបន្ទាប់៖ នៅ​ពេល​យើង ឬ​ក្មេង​កើត​មាន​ជំងឺ​គ្រុនពោះ​វៀន បើ​​មិន​បាន​ព្យាបាល​ទេ អាច​នឹង​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ ដោយ​បន្ថែមរោគ​សញ្ញា​ដូចជា៖

 *រវើរវាយ ដេកមួយ កន្លែង មិន អាច ក្រោក បាន និង អស់ កម្លាំងខ្លាំង ហើយ ភ្នែក បិទ បាន តែ ពាក់ កណ្ដាល ដែល រោគសញ្ញា នេះ អាច ហៅ ថា ជា ដំណាក់ កាល គ្រុន ពោះ វៀន ធ្ងន់ធ្ងរ (Typhoid State)។

ដើម្បីត្រូវ​បង្ការ​​ជំងឺគ្រុន​ពោះ​វៀន​វេជ្ជបណ្ឌិត​បានណែនាំឱ្យធ្វើតាមវិធីខាងក្រោម៖

-ចាក់​វ៉ាក់សាំង៖ មាន​វ៉ាក់សាំង​ពីរ​ប្រភេទ ​អាច​ប្រើ​បាន ដោយ​មួយ​ប្រភេទ សម្រាប់​ចាក់​ក្នុង​កម្រិត​តែ​មួយ​ដង​គត់ យ៉ាង​ហោច​ណាស់ មួយ​អាទិត្យ​មុន​ពេល​ធ្វើ​ដំណើរទៅកាន់​តំបន់​ងាយ​កើត​ជំងឺ​គ្រុនពោះវៀន ហើយ​វ៉ាក់សាំង​មួយ​ទៀត​ ​ត្រូវ​លេប​ថ្នាំតាម​មាត់ចំនួន ​៤​គ្រាប់ (ខេបស៊ុល) ដោយ​លេប​ ២ ថ្ងៃ​មួយ​គ្រាប់ ។ មិន​មាន​វ៉ាក់សាំង​ណា​ មាន​ប្រសិទ្ធិភាព​១០០%​ នោះ​ទេ ហើយ​វ៉ាក់សាំង​ទាំង​ពីរ​នេះ ត្រូវ​ការ​ប្រើ​ជាថ្មី ព្រោះ​ប្រសិទ្ធិភាព​ នឹងសាប​ទៅ​វិញ​តាម​ពេល​វេលា។

-លាង​សម្អាត​ដៃ៖ ត្រូវ​លាង​សម្អាត​ដៃ​នឹង​ទឹក​ មុន​ញ៉ាំ​អាហារ​ ឬ​ចម្អិន​អាហារ ពិសេស​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក។ គួរ​តែ​យក​ទឹក​សម្អាត​ដៃ​​មាន​ជាតិ​អាល់កុល​តាម​ខ្លួន ​ក្នុង​ករណី​គ្មាន​​ទឹកស្អាត​ប្រើប្រាស់។

-ចៀសវាងផឹក​ទឹកមិន​ស្អាត៖ ទឹក​មិន​ស្អាត​ ​ជា​បញ្ហា​ធំ​បំផុត​នៅ​ដំបន់​ងាយ​ចម្លង​ជំងឺ​នេះ។ ដូច​នេះ​ បើ​​ត្រូវ​ទៅ​តំបន់​ទាំង​នោះ យើង​​ត្រូវ​តែផឹកទឹក​ស្អាត ដូច​ជា​ទឹក​សុទ្ធ ទឹក​ក្រូច​កំប៉ុង។ ហើយ​ដើម្បី​សុវត្ថិភាព ​គួរ​តែ​ប្រើ​ទឹក​សុទ្ធ​ដើម្បី​ដុះ​ធ្មេញ និង​មិន​ត្រូវ​លេប​ទឹក​នៅ​ពេល​ងូត​ឡើយ។

-ចៀស​ញ៉ាំ​បន្លែ​ឆៅ ឬ​ផ្លែ​ឈើ៖ ព្រោះ​អាច​លាង​សម្អាត​ដោយ​ទឹក​មាន​បាក់​តេរី​ទាំង​នោះ។

-គួរ​ញ៉ាំ​អាហារ​ក្ដៅ៖ គួរ​តែ​ញ៉ាំ​អាហារចម្អិត​ក្ដៅ​ៗ ចៀស​វាង​អាហារ​គ្រប់​ទុកយូរ នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា។ គួរ​ចៀស​វាង​អាហារ​លក់​តាម​ចិញ្ចើម​ផ្លូវ ​ដែល​យើង​មើល​ទៅ​មិនមាន​អនាម័យ។

អាស្រ័យហេតុនេះហើយ ប្រសិនណា បងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ កុំទុកយូរគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ចៀសវាងទុកយូរបង្កជាជំងឺគ្រុនពោះវៀនធ្ងន់ធ្ងរ។ មួយវិញទៀតដើម្បីការពារជំងឺគ្រុនពោះវៀន គួរតែអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវ៕

Typhoid Fever - An Overview For Parents - The Hindu

Typhoid Fever - Symptoms, Causes, Prevention and Treatment


 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
2.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
936 views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia