កុមារ
កូនកើតមកគ្មានសក់ឬសក់ស្ដើង ម៉ាក់ៗកុំទាន់ភ័យ មកដឹង៦ស្នៀតថ្មី សក់កូនដុះលឿនក្រាស់ឃ្មឹកស្អាត

កុមារដែលទើបចេះដើរតេះតះ ជារឿយៗតែងតែជួបប្រទះនឹងការរីកលូតលាស់សក់មិនស្អាត ដែលអាចលេចឡើងជាដុំៗសម្រាប់រយៈពេល២ទៅ៣ខែដំបូង។ ម៉ាក់ៗមួយចំនួនធំ តែងព្រួយបារម្ភពីរូបសម្រស់របស់កូនៗ នៅពេលឃើញកូនរបស់ខ្លួន មិនសូវមានសក់ ដុះស្ដើងៗ ប្រសិនបើម៉ាក់ៗចង់ឲ្យកូនមានសក់ដុះមកស្អាត ក្រាស់ល្អ មានគន្លឹះងាយៗមួយចំនួនដែលមានសុវត្ថិភាព ធម្មជាតិ ទាមទារឲ្យម៉ាក់ៗអនុវត្តទៅលើកូនឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីជួយក្នុងការលើកកម្ពស់ការលូតលាស់នៃសក់។ ផ្អែកតាមការឱ្យដឹងពីគេហទំព័រ timesofindia គន្លឹះទាំងអស់នោះរួមមាន៖

១. សិតសក់ដោយច្រាសទន់ៗ៖ ការសិតសក់ដោយមានច្រាស់ទន់ៗដោយស្រាលៗជាទៀងទាត់គឺចាំបាច់ដើម្បីធានាបាននូវចរន្តឈាមនៅក្នុងស្បែកក្បាលដើរបានត្រឹមត្រូវ។ វិធីបែបនេះគឺជួយម៉ាស្សា ក្បាលរបស់កូនអ្នកបានយ៉ាងល្អ។

២. ប្រេងដូង៖ គឺជាប្រភេទ​ប្រេង​ដែលអាចយកទៅលាបនៅលើសក់​​ដែល​មាន​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ។ វា​មិន​ត្រឹម​តែ​ព្យាបាល​ស្បែក​ក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ដល់​ការលូតលាស់​សក់​ផង​ដែរ​។ ការម៉ាស្សាស្បែកក្បាលរបស់កូនក្មេងជាប្រចាំជាមួយនឹងប្រេងដូង អាចធ្វើឱ្យសក់របស់ពួកគេដុះក្រាស់ និងទន់ជាងមុន។

៣. ចៀសវាងការចងសក់៖ ឪពុកម្តាយភាគច្រើនចូលចិត្តចងសក់កូនតូចដើម្បីឲ្យស្រឡះក្បាលល្អ ​ ​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់ និង​ធ្វើ​ឱ្យ​ក្មេងមើល​ទៅ​មានរបៀបរៀបរយ។ ប៉ុន្តែឪពុក ម្ដាយមិនបានដឹងសោះឡើយ សក់កូនទើបលូតលាស់តិចតួច ​ការ​ចង​សក់​នេះពិត​ជា​អាច​បំផ្លាញការលូតលាស់របស់សក់បានដោយងាយ ដែលវាធ្វើឲ្យឫស​សក់​ក្មេង​ខ្សោយ និង​នាំ​ឱ្យ​ខូចសក់។

៤. វីតាមីន E៖ ប្រេងវីតាមីន E ក៏អាចត្រូវបានប្រើប្រាស់យ៉ាងងាយស្រួលដើម្បីផ្តល់សារធាតុចិញ្ចឹមដែលត្រូវការច្រើនដល់ស្បែកក្បាលរបស់កូនអ្នក។ អ្នកអាចលាយប្រេងវីតាមីន E ២-៣ដំណក់ក្នុងប្រេងដូង ហើយលាបលើសក់ទារក។ ប្រេងវីតាមីន E នឹងទប់ស្កាត់សំណើមនៅក្នុងស្បែកក្បាល និងជំរុញការលូតលាស់សក់មានសុខភាពល្អ។ សូមប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់មុននឹងទិញវីតាមីនណាមួយមកប្រើ។

៥. កក់សក់ឲ្យបានទៀងទាត់៖ ស្បែកក្បាលក្មេងស្អាត និងមានអនាម័យអាចជំរុញការលូតលាស់សក់បន្ថែមទៀតបានយ៉ាងងាយស្រួល។ ម៉ាក់ៗក៏អាចពិគ្រោះជាមួយវេជ្ជបណ្ឌិតទាក់ទងនឹងប្រភេទសាប៊ូកក់សក់ដែលកូនគួរប្រើសម្រាប់ការលូតលាស់សក់កាន់តែប្រសើរ។

៦. ប្រទាល​កន្ទុយក្រពើ៖ វិធីងាយៗ និងធម្មជាតិដើម្បីដោះស្រាយជាមួយនឹងការលូតលាស់សក់របស់កូនគឺការប្រើប្រទាលកន្ទុយក្រពើ។ អ្នក​អាច​ប្រើ​ដប​ទឹក ឬ​យក​ជែល​ស្រស់​ចេញ​ពី​រុក្ខជាតិ​ប្រទាលកន្ទុយក្រពើ លាបជែលដោយផ្ទាល់លើស្បែកក្បាលរបស់ក្មេងទើបចេះដើរតេះតះ ហើយម៉ាស្សាឱ្យបានល្អ ទុកចោល១៥-២០ នាទី រួចលាងទឹកចេញជាការស្រេច។

ជារួមមកវិញបើម៉ាក់ៗពិតជាចង់ឱ្យកូនមានសក់ដុះស្អាតតាមបែបធម្មជាតិ រួមទាំងមានសុវត្ថិភាព១០០% គួរកុំរំលងវិធីសាស្រ្ដទាំង៦ខាងលើនេះឲ្យសោះ ព្រោះសក់គឺមានសារៈសំខាន់បំផុតដែលអាចជួយលើកសម្រស់ឱ្យកាន់តែស្អាតបានមួយកម្រិតទៀត ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia