អាហារ
ខ្វះសារធាតុ ១នេះ នាំឱ្យអ្នកអស់កម្លាំង ជ្រុះសក់ និងខ្សោយសាច់ដុំ
Tror Sopheap
May 26 2025
4.1 K views

មានអ្នកខ្លះគាត់មានបញ្ហានៅក្នុងខ្លួនដោយអត់ដឹងខ្លួននោះទេ។ ជាពិសេសអ្នកខ្វះសារធាតុ (Selenium) សេលេញ៉ូមមានការទាក់ទងជាមួយមុខងារប្រព័ន្ធភាពស៊ាំនិងក្រពេញទីរ៉ូអ៊ីត។ សេលេញ៉ូម (SELENIUM)ជាជីវជាតិដែលរាងកាយរបស់មនុស្សយើងត្រូវតែមានដើម្បីពង្រីកសុខភាព។ សេលេញ៉ូមជួយកាត់បន្ថយពីហានិភ័យការជ្រុះសក់ កើតជំងឺមហារីកពោះវៀន ប្លោកនោម ស្បែក និងក្រពះ។ បើអ្នកកង្វះសារធាតុសេលេញ៉ូមអាចបណ្តាលឱ្យអស់កម្លាំង ជ្រុះសក់ និងខ្សោយសាច់ដុំវិញផង។ ខាងក្រោមនេះជាសញ្ញាប្រាប់អ្នកខ្វះសារធាតុ Selenium

១. អស់កម្លាំង៖ ពេលរាងកាយរបស់អ្នកអស់កម្លាំងជារឿងធម្មតាទេ វាអាចមកពីបង្វះសារធាតុរ៉ែ។ ប៉ុន្តែវាអាចផ្សារភ្ជាប់ទៅនឹងកម្រិតសារធាតុ selenium នៅក្នុងខ្លួនតិចផងដែរ។ ដោយសារតែសារធាតុរ៉ែនេះប៉ះពាល់ដល់ដំណើរការនៃក្រពេញទីរ៉ូអ៊ីតធ្វើឱ្យអ្នកចេះតែអស់កម្លាំង។

២. ជ្រុះសក់៖ ការលូតលាស់នៃអរម៉ូនទីរ៉ូអ៊ីតនាំឱ្យសក់របស់អ្នកដុះកាន់តែល្អ។ ពេលសំយោគអរម៉ូនទីរ៉ូអ៊ីតថយចុះព្រោះអ្នកខ្វះសារជាតិ selenium ធ្វើឱ្យសក់ជ្រុះលឿនជាងធម្មតា។ នេះដោយសារតែកោសិកានៅក្នុងឫសសក់របស់អ្នកមានប្រតិកម្មទៅនឹងការថយចុះនៃអរម៉ូន Selenium នេះ។ ហើយសម្រាប់​ជំងឺ​ជ្រុះ​សក់​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បម្រែបម្រួល​អ័រម៉ូន​តេតូស្តេរ៉ូន​ និង​បញ្ហា​តំណ​ពូជផងដែរ។ សម្រាប់នារីៗ ​កើត​ឡើង​ពេល​មាន​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អង់ដ្រូសែន ​និង​ក្នុង​​ពេល​​មាន​​បញ្ហា​គីស​ក្នុង​ក្រពេញ​អូវែ​ច្រើន។បើមក​រដូវ​មក​មិន​ទៀងក៏ធ្វើឱ្យនារី​​ជ្រុះ​សក់​ដែរ។

៣. ខ្សោយសាច់ដុំ៖ សេលេញ៉ូមដើរតួយ៉ាងសំខាន់ក្នុងការសំយោគ និងការរំលាយអាហារ។ ជាពិសេសវាអាចបំប្លែងអាហារទៅជាថាមពល។ សាច់ដុំមិនទទួលបានថាមពលគ្រប់គ្រាន់ពីរបបអាហារដើម្បីរក្សាកម្លាំង ហើយសកម្មភាពប្រចាំថ្ងៃនាំអស់កម្លាំងហើយខ្សោយសាច់ដុំ។ សម្រាប់ហេតុផលនេះ ភាពទន់ខ្សោយសាច់ដុំអាចបណ្តាលមកពីកង្វះសារជាតិ selenium នេះឯង។

បើអ្នកមានបញ្ហារោគសញ្ញាទាំងបីខាងលើនេះបណ្តាលមកពីសារធាតុ selenium សូមអ្នកញ៉ាំអាហារមានដូចជា​ទំពាំងបាយជូ បឺរី ត្របែក ក្រូច ត្រីសាឌីន ផ្លែប័រ ស៊ុត​ អាហារសមុទ្រ និងសាច់គោ​...ពេលអ្នកហូបអាហារល្អៗ សុខភាពរបស់អ្នកកាន់តែរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2560

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia