ព័ត៌មាន
ចង់ចេះចិន! ៣វេបសាយបង្រៀនភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃ
Tror Sopheap
August 15 2025
1.3 K views

ភាសាសំខាន់ទីមួយគឺភាសាអង់គ្លេស។ ហើយភាសាសំខាន់ទីពីរជាភាសាចិននេះតែម្តង។ ពេលយើងចេះភាសាចិន ងាយស្រួលរកការងារ និងប្រាក់ខែក៏ច្រើនដែរ។ ដូច្នេះ! បើយើងចេះអង់គ្លេសស្ទាត់ខ្លះហើយ ក៏គួរតែមករៀនភាសាចិនតាមវេបសាយទាំង៣ មានបង្រៀនចិនតាំងពីកម្រិតដំបូងដោយឥតគិតថ្លៃ។

១. ChinesePod ៖ វេបសាយមួយនេះដែរ គឺល្អបំផុតសម្រាប់បងប្អូនដែលធ្លាប់ចេះចិនខ្លះៗហើយ ប៉ុន្តែចង់រៀនបន្ថែមទៀតនៅផ្ទះដោយខ្លួនឯងគឺអាចរៀនបាន ព្រោះវេបសាយនេះផ្តោតខ្លាំងទៅលើការស្តាប់ និងការសន្ទនាផងដែរ។

២.Yoyo Chinese ៖ ចំពោះវេបសាយនេះ គឺមានមេរៀនវីដេអូដ៏ច្រើន សម្រាប់អ្នកចង់ចាប់ផ្តើមរៀនចិនជាលើកដំបូង និងអ្នកដែលចង់សិក្សាកម្រិតមធ្យមអាចរៀនតាមរយៈវេបសាយមួយនេះបានព្រោះមានបង្រៀនផ្តោតលើភាសាចិន និងការលើកដាក់សម្លេងផងដែរ។

៣.Everday Chinese ៖ គឺវេបសាយមួយដែលផ្តោតសំខាន់ទៅលើការបង្រៀនឃ្លានិងពាក្យជាភាសាចិនជារៀងរាល់ថ្ងៃដែលអ្នកអាចរៀនពាក្យ ប្រយោគនិងការបញ្ចេញសំឡេង បានទោះមិនធ្លាប់មានប្រវត្តិរៀនភាសាចិនសោះ ជាមួយនឹងគ្រូចិនកុកងឺតែម្តង។

បើបងប្អូនទំនេរពីការងារចង់ពង្រឹងភាសាចិនបន្ថែមបងប្អូនអាចឆ្លៀតរៀនតាមវេបសាយខាងលើនេះ ក្រៅពីវេបសាយខាងលើក៏មានវេបសាយផ្សេងៗជាច្រើនទៀតដែលមានបង្រៀនភាសាចិនផងដែរ។ ដូច្នេះប្រសិនជាបងប្អូនពេញចិត្តវេបសាយមួយណាអាចរៀនពីកន្លែងនោះបានរៀនហើយកុំភ្លេចអនុវត្តន៍ផងណា៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2769

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia