កីឡា
មុនពេលហាត់ប្រាណ អ្នកញ៉ាំអាហារទាំងនេះ កើនថាមពល ថែមជួយស្រកគីឡូទៀត
Tror Sopheap
August 14 2025
1.3 K views

ការញ៉ាំអាហារមុនពេលហាត់ប្រាណអាចមានសារៈសំខាន់សម្រាប់ក្រុមមនុស្សមួយចំនួនដូចជាអត្តពលិក ឬអ្នកដែលហ្វឹកហាត់រយៈពេលយូរដែលប្រើកម្លាំងខ្លាំងដើម្បីបង្កើតសាច់ដុំ និងសម្រកគីឡូ។ ទោះជាយ៉ាងណាក៏ដោយ តើត្រូវញ៉ាំមុន ឬក្រោយពេលហាត់ប្រាណអាចជាបញ្ហាមួយស្ថិតលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយអាស្រ័យលើស្ថានភាពរាងកាយរបស់មនុស្សម្នាក់ៗ ផងដែរ។

សម្រាប់មនុស្សមួយចំនួនការញ៉ាំអាហារមុនពេលហាត់ប្រាណធ្វើឱ្យពួកគាត់មានអារម្មណ៍ឆ្អែត និងចង់ក្អួត ប៉ុន្តែអ្នកផ្សេងទៀតមានអារម្មណ៍ខ្សោយ និងអស់កម្លាំង បើពួកគាត់មិនទាន់បានញ៉ាំអាហារជាមុន។ អ្នកគទរញ៉ាំពីរបីម៉ោងមុនពេលអ្នកហាត់ប្រាណដើម្បីឱ្យអាហាររំលាយក្លាយជាថាមពលមានសារធាតុចិញ្ចឹមដល់សាច់ដុំ និងឈាមរបស់អ្នកនៅអំឡុងពេល និងក្រោយពេលហាត់ប្រាណផងដែរ។

សម្រាប់អាហារញ៉ាំមុនពេលហាត់ប្រាណ អ្នកញ៉ាំអាហារទាំងនេះ កើនថាមពល ថែមជួយស្រកគីឡូទៀតមានដូចជា ផឹកទឹកមួយកែវ ផឹកទឹកដូង ហូបផ្លែប័រ ហូបស៊ុត សាឡាដ ផ្លែឪឡឹក ចេក ទឹកឃ្មុំ ទឹកដោះគោ ត្រី ដំឡូងជ្វា...អ្នកគួរញ៉ាំអាហារទាំងអស់នេះ រយៈពេលមួយម៉ោង ឬមួយម៉ោងកន្លះ មុនពេលហាត់ប្រាណដើម្បីជួយកើនប៉ូវកម្លាំងឱ្យអ្នកហាត់ប្រាណបានយូរ និងដុតខ្លាញ់ក្បាលពោះបានលឿនជាងពេលធម្មតា។ ចំណែកអាហារនិងភេសជ្ជៈអ្នកគួរចៀសវាងដូចជា គ្រឿងកំប៉ុងមានជាតិហ្គាស ទឹកក្រូច អាហារជាតិហឹង និងជាតិប្រៃ...ជាអាហារមិនគួរហូបមុនពេលហាត់ប្រាណធ្វើឱ្យអ្នកហាត់ប្រាណមិនបានយូរ និងប៉ះពាល់ដល់សុខភាពរបស់អ្នកថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2766

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 14 2025
មានបញ្ហាការគេង? ៦គន្លឹះនាំចិត្តរបស់អ្នកឆាប់ងងុយគេងលក់លឿន
#ចិត្តសាស្ត្រAugust 14 2025
កត្តាបញ្ហាធំៗ ទាំងនេះ នាំឱ្យបុរសខ្សោយការរួមភេ.ទ ហើយប្រឈមនឹងស្លា.ប់មុនអាយុ
#កីឡាAugust 14 2025
មុនពេលហាត់ប្រាណ អ្នកញ៉ាំអាហារទាំងនេះ កើនថាមពល ថែមជួយស្រកគីឡូទៀត
#កីឡាAugust 14 2025
ការពារប្រសើរជាងព្យាបាល! មុនហាត់ប្រាណកុំឱ្យមានគ្រោះថ្នាក់ អ្នកកុំធ្វើរឿង ៤នេះ
#អត្ថបទ PRAugust 14 2025
តើស្ត្រីគួរនិយាយពីការរួមភេទជាមួយដៃគូឬទេ? តើការរួមភេទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈានដល់ចំណុចកំពូល និង មានសុវត្ថិភាព?
#ព័ត៌មានAugust 14 2025
អគ្គិសនីកម្ពុជា៖ ផ្អាកផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន​ ពីថ្ងៃនេះដល់ទី១៧ តាមតំបន់សង្កាត់ និងខណ្ឌទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia