ចិត្តសាស្ត្រ
មានបញ្ហាការគេង? ៦គន្លឹះនាំចិត្តរបស់អ្នកឆាប់ងងុយគេងលក់លឿន
Tror Sopheap
August 14 2025
205 views

តាមរបាយណ៍ CDC ពីអាមេរិកបញ្ជាក់ថា មានមនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៣នាក់មានបញ្ហាគេងមិនគ្រប់គ្រាន់ ហើយនាំឱ្យមានផលវិបាកទៅលើមុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ការ​បង្កើន​ភាព​តានតឹង កើនជាតិខ្លាញ់ និង​ហានិភ័យ​ខ្ពស់ដល់ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម។ នេះជាកត្តាអ្នកមានបញ្ហាការគេងយូរឆ្នាំ។ យោងតាម EVEXIAS Health Solutions បានបញ្ជាក់ថានេះជាគន្លឹះជួយសម្រួលឱ្យអ្នកគេងឆាប់លក់៖

១. កំណត់ពេលគេង ៧-៨ ម៉ោង៖ យប់ខ្លះអ្នកគេងបាន ៨ម៉ោង អ្នកមានអារម្មណ៍ថាដូចជាអ្នកឈ្នះឆ្នោតអ៊ីចឹង។ ការគេងបានគ្រប់ជួយផ្តល់ថាមពលដល់ខួរក្បាល ពង្រឹងភាពស៊ាំ និងការផ្តោតអារម្មណ៍លើការងារពេញមួយថ្ងៃ។

២. បង្កើតបរិយាកាសក្នុងបន្ទប់គេង៖ បន្ទប់គេងរបស់អ្នកគួរមានអារម្មណ៍ដូចជាកន្លែងសម្រាក មិនមែនជាកន្លែងធ្វើការនោះទេ។ កន្លែងគេងរបស់អ្នកគួរត្រជាក់ ងងឹត និងស្ងប់ស្ងាត់ដើម្បីបង្ហាត់ខួរក្បាលរបស់អ្នកឱ្យស្ងប់។

៣. បំបាត់គំនិត កុំឱ្យគិតច្រើន៖ ពេលគិតច្រើនពីការងារនាំឱ្យអ្នកគេងមិនលក់ទេ។ ដើម្បីបំបាត់គំនិតនេះ ចូរអ្នកសរសេរកំណត់ហេតុ និងការសរសេរបញ្ជីការងារត្រូវធ្វើនៅថ្ងៃស្អែកដើម្បីឱ្យអ្នកដឹងពីកិច្ចការគួរធ្វើជាមុន។

៤. បង្កើតទម្លាប់មុនពេលចូលគេង៖ ការគេងរបស់អ្នកធ្វើតាមទម្លាប់ជាប្រចាំថ្ងៃ។ មានន័យថា អ្នកគួរតែបង្កើតទម្លាប់ល្អ បន្ថយភ្លើងក្នុងបន្ទប់ ពិសាតែរុក្ខជាតិ ងូតទឹកក្តៅឧណ្ហៗ និងធ្វើសមាធិ ១០នាទីមុនចូលគេង ដើម្បីឱ្យចិត្តគំនិតរបស់អ្នកបានសម្រាក ហើយអ្នកឆាប់គេងលក់លឿនដោយស្ងប់ចិត្ត។

៥. គ្រប់គ្រង​ស្ត្រេស៖ ចូរធ្វើសមាធិដោយការដកដង្ហើមជ្រៅៗ ឬបន្ធូរអារម្មណ៍តាមចំណង់ចំណូលចិត្តរបស់អ្នកដើម្បីលុបបំបាត់ស្រ្តេស ឱ្យអ្នកគេងលក់ស្រួលពេញមួយយប់។

៦. ចៀសវាងជាតិកាហ្វេអ៊ីនពេលល្ងាច៖ បើអ្នកផឹកកាហ្វេពេលរសៀល ដើម្បីផ្តល់ថាមពលពេញមួយថ្ងៃ សូមពិចារណាហើយប្តូរទម្លាប់នេះចេញ។ អ្នកគួរតែផឹកកាហ្វេពេលព្រឹកគឺល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2766

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 14 2025
មានបញ្ហាការគេង? ៦គន្លឹះនាំចិត្តរបស់អ្នកឆាប់ងងុយគេងលក់លឿន
#ចិត្តសាស្ត្រAugust 14 2025
កត្តាបញ្ហាធំៗ ទាំងនេះ នាំឱ្យបុរសខ្សោយការរួមភេ.ទ ហើយប្រឈមនឹងស្លា.ប់មុនអាយុ
#កីឡាAugust 14 2025
មុនពេលហាត់ប្រាណ អ្នកញ៉ាំអាហារទាំងនេះ កើនថាមពល ថែមជួយស្រកគីឡូទៀត
#កីឡាAugust 14 2025
ការពារប្រសើរជាងព្យាបាល! មុនហាត់ប្រាណកុំឱ្យមានគ្រោះថ្នាក់ អ្នកកុំធ្វើរឿង ៤នេះ
#អត្ថបទ PRAugust 14 2025
តើស្ត្រីគួរនិយាយពីការរួមភេទជាមួយដៃគូឬទេ? តើការរួមភេទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈានដល់ចំណុចកំពូល និង មានសុវត្ថិភាព?
#ព័ត៌មានAugust 14 2025
អគ្គិសនីកម្ពុជា៖ ផ្អាកផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន​ ពីថ្ងៃនេះដល់ទី១៧ តាមតំបន់សង្កាត់ និងខណ្ឌទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia