សម្រស់
អន់ចិត្តមុខចាស់! ញ៉ាំអាហារប្រភេទនេះ បំបាត់ស្នាមជ្រីវជ្រួញ សម្រស់កាន់តែក្មេង
Tror Sopheap
August 15 2025
1.2 K views

មនុស្សយើងមានសម្រស់ចាស់ជាងវ័យ តែងមានអារម្មណ៍អន់ចិត្តនឹងខ្លួនឯងដែលមានរូបរាងមិនស្អាត ស្បែកស្រអប់ ផ្ទៃមុខមានស្នាមជ្រីវជ្រួញ និងមុខឡើងមុនជាដើម... បញ្ហាទាំងអស់នេះ ធ្វើឱ្យអ្នកកាន់តែបាក់ទឹកចិត្តថែមទៀត។ ដើម្បីថែសម្រស់ស្អាត អ្នកត្រូវមានទម្លាប់ហាត់ប្រាណតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវរួមបញ្ចេញរបបអាហារល្អៗ ខាងក្រោមនេះ ដើម្បីព្យាបាលស្បែកពីខាងក្នុង ឱ្យសម្រស់ខាងក្រៅមានពន្លឺស្រស់ស្អាត។

ប្រេងត្រីដែលមានជាតិអាស៊ីតខ្លាញ់អូមេហ្គា៣ ជាសារធាតុបំប៉នសម្រស់ល្អបំផុត។ ជាតិខ្លាញ់ត្រីនេះមានអត្ថប្រយោជន៍មិនត្រឹមតែស្បែកទេ ប៉ូវរាងកាយរឹងមាំផងដែរ។ អ្វីដែលអស្ចារ្យនៃប្រេងត្រីនេះជួយការពារស្បែករបស់អ្នកប្រឆាំងនឹងការរលាកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ។ អ្នកគួរហូប​ត្រី​ធូ​ណា​ ​ត្រី​សា​ម៉ុ​ន​ ​និង​ត្រី​សា​ឌី​នខ្លះ និងត្រីខ្មែរក៏បានដែរ ដើម្បីស្បែករបស់អ្នកមានសុខភាព សម្រស់កាន់តែក្មេងជាងវ័យ។

វីតាមីនD មានភាពល្បីល្បាញខាងផលិតដោយរាងកាយនៅពេលអ្នកចំណាយពេលគ្រប់គ្រាន់នៅក្រោមពន្លឺថ្ងៃចាប់ពីម៉ោង៦ដល់ម៉ោង៩ព្រឹកជាម៉ោងរាងកាយស្រូបពន្លឺព្រះអាទិត្យបានល្អដែលមានអត្ថប្រយោជន៍ដល់ស្បែក។ គ្រាន់តែចំណាយពេល ៥ទៅ ១០នាទីតែប៉ុណ្ណោះ។ វីតាមីនD មានសារៈសំខាន់សម្រាប់បន្តពូជកោសិកាស្បែក។

ចំពោះ​ផ្លែ​ប៉េងប៉ោះក៏​មាន​ផ្ទុក​​សារធាតុ​ ​L​y​cope​n​e​ ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​​ U​V​ ​ដែល​បង្ក​ដោយ​ក​ម្តៅ​ព្រះអាទិត្យ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​ស្បែក​មានស្នាម​ជ្រីវជ្រួញ​ ​និង​ខ្មៅ​ស្រអាប់​។ ពេលអ្នកហូប​​ផ្លែ​ប៉េងប៉ោះជាមួយអាហារផ្សេងក៏បានដែរ វាមានឥទ្ធិពល​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ការពារស្បែករបស់អ្នកពីភាពវ័យចាស់បានល្អបំផុត។ ផ្លែ​ប៉េងប៉ោះនេះ ​មាន​ផ្ទុក​សារធាតុ​ ​បេ​តា​ការ៉ូ​ទី​ន​ (​Bet​a​-​ca​rote​n​e​) ​ខ្ពស់​ ហើយវា​បំប្លែង​ទៅជា​វីតាមីន ​A​ ​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​គ្រប់គ្រង​ស្បែក​របស់អ្នកឱ្យក្មេងជាងវ័យ។​

អ្នកគួរហូបខ្ទឹមសជាគ្រឿងទេសដែលភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ វាជួយសរសៃឈាមលាងជាតិពុលឱ្យស្បែករបស់អ្នកកាន់តែមានពន្លឺស្រស់ស្អាត។ ព្រោះខ្ទឹ​មសមានសមត្ថភាពក្នុងការពង្រឹងភាពរឹងមាំរបស់រាងកាយប្រឆាំងភាពចាស់ និងព្យាបាលជំងឺដូចជាគ្រុនផ្ដាសាយផងដែរ។ ជាមួយគ្នានេះដែរ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Allincin ដែលប្រឆាំងភាពចាស់ល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2769

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia