ចិត្តសាស្ត្រ
បុគ្គលខ្លាំងគិតបែបនេះ ជីវិតក៏មានក្តីសុខ ធ្វើការក៏មានលទ្ធផល ចំណូលក៏កើន
Tror Sopheap
September 3 2025
123 views

ពេលខ្លះយើងប្រកួតប្រជែងជាមួយស្តង់ដាសង្គមកំណត់ឱ្យ រួមទាំងវាមិនមែនជាស្តង់ដារបស់ខ្លួនអ្នកសោះ។ វាធ្វើឱ្យខ្លួនអ្នករស់នៅគ្មានក្តីសុខ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែបាក់ទឹកចិត្ត កើនសម្ពាធផ្លូវចិត្ត ធ្វើការនាំឱ្យសមត្ថភាពចុះខ្សោយ និងចំណូលជាប់គាំងថែមទៀត។ ព្រោះតែការគិតមិនចំគោលដៅ ធ្វើទៅដូចជាបោះអំបិលចូលក្នុងសមុទ្រអ៊ីចឹងដែរ វាគ្មានរសជាតិប្រៃបន្តិចសោះ។​ ហើយការគិតបែបនេះជាការគិតខុសពីគោលគំនិតសត្វកាំប្រមាហើយ។ តាមសៀវភៅ កាំប្រមា ដែលនិពន្ធដោយលោក ទ្រ សុភាព បានលើកឡើងថា ផ្តោតឱ្យចំក្តីស្រមៃ លទ្ធផលធ្វើឱ្យអ្នកមិនខកបំណងនោះទេ។ ហើយមនុស្សដែលមានក្តីសុខ គេរស់ក្នុងក្តីស្រមៃ គឺផ្តោតលើខ្លួនឯងជាគោលចម្បង។

ហើយនៅក្នុងសៀវភៅ កាំប្រមា អេឡូន ម៉ាស បានលើកបន្ថែមថា បើយើងផ្តោតលើស្តង់ដាខ្លួនឯង ពិតណាស់! សមត្ថភាពយើងនឹងរីកសាយភាយលើស្តង់ដាសង្គមមួយផ្នែក។ ដើម្បីធ្វើបែបនេះបាន មានសំណួរអ្នកគួរសួរខ្លួនឯងថា តើអ្វីសំខាន់ក្នុងជីវិតអ្នក? តើអ្វីសំខាន់ក្នុងអាជីវកម្ម ឬការងាររបស់អ្នក? បើអ្នកគិតមិនឃើញទេ ចូរសួរបេះដូងខ្លួនឯង វានឹងខ្សឹបផ្តល់ចម្លើយឱ្យអ្នកមិនខានទេ។ ចូរផ្តោតតាមយុទ្ធសាស្រ្តកាំប្រមា គឺលើកក្តីស្រមៃ បានអ្នករស់នៅមានក្តីសុខ ធ្វើការក៏មានលទ្ធផល និងចំណូលប្រាក់ខែ ចំណូលក្នុងអាជីវកម្មរបស់អ្នកក៏មិនតិចដែរ។

ហើយសៀវភៅបានបន្តថា មនុស្សភាគច្រើនមិនអាចសម្រេចក្តីស្រមៃក្នុងអាជីវកម្ម ព្រោះពួកគេខ្សោយសមត្ថភាពដឹកនាំ គាំងគំនិតរៀបចំយុទ្ធសាស្រ្ត និងមានបញ្ហាបុគ្គលិកមិនចេះសហការគ្នា ទើបអាជីវកម្មរបស់គេខាតចំណូល រហូតអស់វាសនាក៏ដួលតែម្តង។ អ្នកអាចផ្លាស់ប្តូរបញ្ហាទាំងនេះដោយប្រើគោលគំនិតកាំប្រមាផ្តោតឱ្យចំគោលដៅ ប្រើយុទ្ធសាស្រ្ត បន្តការច្នៃប្រតិដ្ឋលើផលិតផល និងដាស់ព្រលឹងបុគ្គលិកឱ្យភ្ញាក់ ទើបអាជីវកម្មរបស់អ្នកអាចរស់ឡើងវិញក្នុងគ្រាលំបាកដូចជាលោក អេឡូន ម៉ាស ប្រើគោលគំនិតកាំប្រមាសង្រ្គោះក្រុមហ៊ុន តេសឡា និង SpaceX ឱ្យកើនចំណូលហើយក្លាយជាក្រុមហ៊ុនមានតម្លៃបំផុត។

បើយើងគិតពីគំនិតខាងលើចូលក្នុងអាជីវកម្មវិញនោះវាមានអត្ថន័យថា ការរៀនសូត្រធ្វើឱ្យខួរក្បាលយើងមានសមត្ថភាពអាចរកលុយបានកាន់តែច្រើន ដើម្បីពង្រីកទំហំអាជីវកម្មកាន់តែធំកាន់តែរឹងមាំដើរតាមក្តីស្រមៃ។ អត្ថបទដោយ៖ ទ្រ សុភាព ហើយអ្នកអាចទិញសៀវភៅ កាំប្រមា តាមនេះ https://t.me/BusinessCambodiaBook

Mockup A4

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2822

អត្ថបទថ្មីៗ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់
#អាហារSeptember 5 2025
ចង់កាត់បន្ថយសក់ជ្រុះ សក់ឆាប់ដុះលឿន កុំរំលងក្រុមបន្លែពណ៍លឿងទាំង ៥ មុខនេះ
#អត្ថបទ PRSeptember 5 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល
#ចិត្តសាស្ត្រSeptember 5 2025
កុំដេកត្រាំយូរពេក! នេះជាហេតុផលរុញឱ្យអ្នកក្រោកពីព្រឹក ដើម្បីកែប្រែវាសនានៃជីវិត
#សម្រស់September 4 2025
៤វីធីជួយឱ្យសម្រស់ម៉ាក់ៗនៅតែក្មេងស្អាត ពេលកំពុងពពោះកូនក្នុងផ្ទៃក៏ដោយ
#ជំងឺSeptember 4 2025
ចូលរួមឥតគិ//តថ្លៃ! ជាសិក្ខាសាលាផ្តល់ចំណេះដឹងពីមហារីកសុដន់ដែលស្ត្រីត្រូវតែដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia