កីឡា
ការធ្វើលំហាត់ប្រាណទាំង ៦ នេះដើម្បីគ្រប់គ្រងសម្ពាធឈាម និងធ្វើឱ្យសុខភាពរឹងមាំ
Tror Sopheap
November 18 2020
7.7 K views

អ្នកដែលមានសម្ពាធសរសៃឈាម អាចមានគ្រោះថ្នាក់លឿនបំផុតដល់អាយុជីវិត ពិសេសអ្នកធាត់​ ឬលើសទម្ងន់។ ពេលសរសៃឈាមរត់ ហើយស្ទះត្រង់កំណរជាតិខ្លាញ់ នេះជាកត្តាហានិភ័យខ្លាំង។ ថ្ងៃនេះ​យើងមកដឹងលំហាត់ប្រាណទាំង ៦ ដែលអាចគ្រប់គ្រងសម្ពាធសរសសៃឈាមមានដូចជា៖

១. ដើរឱ្យបាន១៥ ទៅ ៣០នាទី

ការធ្វើលំហាត់ប្រាណកាត់បន្ថយសម្ពាធឈាមបានល្អ មកពីកាត់បន្ថយជាតិខ្លាញ់។ វាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពដូចជា បេះដូង សន្លាក់ និងសម្ពាធន៍សរសៃឈាម។ ដូច្នេះ អ្នកជំនាញខាងសុខភាពនិយាយថា វិធីល្អបំផុតដើម្បីប្រឆាំងជំងឺលើសឈាម គឺការហាត់ប្រាណជាប្រចាំថ្ងៃ។ តាមការសិក្សាមួយបានរកឃើញថា ការដើរ ១៥ ទៅ​៣០ នាទីក្នុងមួយថ្ងៃ អាចការពារ ការកើនឡើងសម្ពាធឈាម នាពេលអនាគតបានច្រើន។ បើអ្នកដើរមានគ្នានិយាយលេង វាធ្វើឱ្យដើរបានយូរ និងមានអារម្មណ៍សប្បាយ វាជះឥទ្ធិពលយ៉ាងចំពោះសុខភាព។

២. ការជិះកង់

មានមនុស្សជាច្រើនបានដឹងថា ការជិះកង់ជួយឱ្យសុខភាពល្អមានដូចជា វាធ្វើឱ្យសរសៃរឈាម សាច់ដុំ និងចង្វាក់បេះដូងរត់ស្រួល ​ពីព្រោះពេលអ្នកធ្វើចលនាធាក់កង់គ្រប់ផ្នែកនៃរាងកាយមានចលនាបានល្អ។

៣. ការឡើងភ្នំ

ការឡើងភ្នំជួយកាត់បន្ថយជំងឺស្ត្រេស និងធ្វើឱ្យអារម្មណ៍អ្នកស្រស់ថ្លា ពេលអ្នកដើរឆ្លងកាត់ធម្មជាតិ ហើយអ្នកនឹងប្រើប្រាស់ថាមពលសាច់ដុំ ដើម្បីឡើងភ្នំ វាជាគុណភាពមួយជួយកាត់បន្ថយការលើសឈាម ឬសម្ពាធសរសៃឈាម និងឱ្យសរសៃឈាមអ្នកដើរស្រួល។ សកម្មភាពរាងកាយដូចជាការឡើងភ្នំអាចបន្ថយសម្ពាធឈាមរហូតដល់ ១០ %។

4. ការដើរលើម៉ាស៊ុន

ការដើរលើម៉ាស៊ុន ក៏ល្អចំពោះការសម្រកជាតិខ្លាញ់ សន្លាក់ និងឱ្យគេងលក់ស្រួល។ តាមការសិក្សាមួយបានបង្ហាញថា អ្នកដែលកើតជំងឺលើសឈាម មានកត្តាមួយ គឺការគេងមិនលក់។ ពេលអ្នកធ្វើលំហាត់ប្រាណអស់កម្លាំង ការគេងរបស់ក៏ល្អ ហើយវាធ្វើសម្ពាធសរសៃឈាមអ្នកថយចុះ។

៥.​ ការលើកទម្ងន់

ការហាត់ប្រាណលើកទម្ងន់ ជារឿងមួយល្អចំពោះអ្នកកើតជំងឺលើសឈាមនេះ ពីព្រោះថា ការលើកទម្ងន់ធ្វើឱ្យបេះដូងផលិតឈាមបានល្អ និងកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមរបស់អ្នកបានល្អបំផុត។ តែសម្រាប់អ្នកហាត់ដំបូង គួរហាត់លើកគីឡូតិចៗ សិន ដើម្បីឱ្យរាងកាយរបស់អ្នកសុំាជាមួយការហាត់ប្រាណសិន។

6. ការហែលទឹក

ការស្រាវជ្រាវមួយបានរកឃើញថា ទម្រង់នៃការធ្វើលំហាត់ប្រាណហែលទឹកនេះ មានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាមចំពោះមនុស្សពេញវ័យ និងមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ។ ការហែលទឹកនេះជួយឱ្យអារម្មណ៍របស់អ្នកមានភាពរីករាយ កម្រិតសម្ពាធន៍ឈាមអ្នកក៏ថយចុះដែរ។

ការធ្វើលំហាត់ប្រាណទាំង ៦នេះ ជួយដល់សុខភាពរបស់អ្នកបានល្អបបំផុត។ ហើយវាក៏អាស្រ័យលើចំណងចំណូលចិត្តរបស់អ្នកថា ចូលចិត្តលំហាត់ប្រាណមួយណា។ សម្រាប់អ្នកលើសឈាម គួរហាត់ប្រាណឱ្យសម្រាកទម្ងន់ ដើម្បីកាត់បន្ថយហានិភ័យ។ លំហាត់ប្រាណជាផ្នែកមួយក្នុងការដឹកនាំជីវិតអ្នកកាន់តែប្រសើរជាងមុន៕



អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2646

អត្ថបទថ្មីៗ
#ព័ត៌មានJune 21 2025
កុំលេងសើច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដកើនឡើង ១០នាក់ជាង?
#ព័ត៌មានJune 21 2025
អ្នកឧកញ៉ា វីរៈ ស៊ូ ថា៖ ជួយដឹកផ្លែល្ពៅ ២០តោនជួយកសិករខ្មែរខេត្ត ១នេះ បន្តដឹក ៣៥តោនបន្ថែម
#ព័ត៌មានJune 21 2025
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ផ្តល់សេវាសុខភាពបន្តពូជជូនទៅបុគ្គលិកក្រុមហ៊ុន បក្សីមេឌា (Baksey Media) ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី (DFAT)
#ជំងឺJune 21 2025
វេជ្ជបណ្ឌិតរកឃើញថា ផឹកកាហ្វេមិនត្រឹមអស់ខ្លាញ់ទេ ការពារស្តេចជំងឺកាច ១នេះទៀត
#សម្រស់June 20 2025
មុខចាស់លឿន! ស្រ្តីគេងមិនគ្រប់ងាយប្រឈមបាក់សម្រស់
#កីឡាJune 20 2025
ប្រើក្បួន ៣នេះ មិនខកបំណងបញ្ចុះគីឡូហើយកាត់ស្រ្តេសស្រឡះខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia