ពេលនេះ ប្រទេសខ្មែរយើងត្រូវការបងប្អូនជួយគាំទ្រផលិតផលគ្នាទៅវិញទៅមក។ មានន័យថា ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ ប្រទេសខ្មែរជាប្រទេសកសិកម្មសម្បូរបន្លែនិងផ្លែឈើច្រើនក្នុងការដាំដុះតាមធម្មជាតិគឺល្អណាស់។ តាមអ្នកឧកញ៉ា សួរ វីរៈ បានផុសក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់បានលើកឡើងថា តបតាមការស្នើរសុំរបស់ក្រសួងពាណិជ្ជកម្ម ខ្ញុំបាទបានបញ្ជួនរថយន្តដឹកទំនិញដើម្បីជួយដល់កសិករនៅខេត្តព្រះវិហារដែលកំពុងជួបបញ្ហាទីផ្សារលក់ផ្លែល្ពៅចំនួន ២០តោន ទៅកាន់រាជធានីភ្នំពេញ និងចំនួន ៣៥តោនបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ បើប្អូនត្រូវការទិញអាចទាក់ទងបាន តាមការដឹកជញ្ជួនចំនួន ១២៥០ទីតាំងរបស់សាខាវីរ:ប៊ុនថាំ។
ហើយអ្នកឧកញ៉ា វីរៈ ស៊ូ ធ្លាប់លើកឡើងដែរថា ការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃជាឱកាស និងជំរុញដល់ការអភិវឌ្ឍន៌គ្រប់វិស័យកសិកម្មនៅកម្ពុជាអោយមានសន្ទុះឆាប់រហ័ស”។ ពេលនេះគ្មាននរណាជួយជាតិរបស់យើងក្រៅពីជនជាតិខ្មែរយើងនោះទេ។ យើងសង្ឃឹមថា បងប្អូននឹងជួយទិញបន្លែខ្មែរយើងទាំងអស់គ្នាដូចជាផ្លែល្ពៅ ដើម្បីជួយកសិករមានទីផ្សារ ជម្រុញការដាំដុះកសិករយើងកាន់តែកើនឡើង៕ សូុមអរគុណ!