សម្រស់
មុខចាស់លឿន! ស្រ្តីគេងមិនគ្រប់ងាយប្រឈមបាក់សម្រស់

ការគេងពិតជាមានសារសំខាន់ដើម្បីថែសម្រស់ណាស់។ ពេលអ្នកគេងបានគ្រប់គ្រាន់ជួយឱ្យអ្នកមានសុខភាពល្អ ការពារជំងឺមកយាយីផ្សេងៗ និងសម្រស់របស់អ្នកកម្រចាស់ណាស់។ ជាធម្មតាគេណែនាំឱ្យគេង៧ទៅ៨ម៉ោងក្នុង១ថ្ងៃទើបគ្រប់គ្រាន់រក្សាសម្រស់និងសុខភាពរឹងមាំ។

ស្រ្តីមានទម្លាប់ចូលចិត្តគេងយប់ជ្រៅពេកអាចធ្វើឱ្យអរម៉ូនលូតលាស់បញ្ចេញមកយឺតបង្កជាផលប៉ះពាល់ដល់សម្រស់របស់អ្នកមានច្រើនអាចធ្វើឱ្យស្បែករបស់អ្នកស្រអាប់ គ្មានសំណើម ឡើងមុន ភ្នែកខ្មៅ និងឡើងគីឡូលឿនផងដែរ។​ ដូច្នេះការគេងមិនបានគ្រប់គ្រាន់ សម្រស់ក៏ងាយនឹងបាក់ដូចគ្នា។ ចូរព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ផង។

តាមការចុះផ្សាយគេហទំព័រ scientificamerican បានលើកឡើងឱ្យដឹងថា តាមសិក្សាមួយដោយគេធ្វើរយៈពេល១០ថ្ងៃ ទៅលើបុរស ១៦នាក់ និងស្ត្រី ១៨នាក់ ត្រូវបានបង្ហាញឱ្យឃើញថា មនុស្សស្រីទំនោរមានបញ្ហាដំណេកខ្លាំងជាបុរស ហើយបញ្ហាដំណេកនោះនឹងជះផលអាក្រក់ច្រើនទៅរាងកាយជាពិសេសទៅលើកម្រិតអរម៉ូនក្នុងរាងកាយ និងធ្លាក់ខ្សោយមុខងារប្រព័ន្ធភាពសុំារាងកាយទាំងមូលនាំសម្រស់ស្រ្តីឆាប់ចាស់ជាងបុរសលឿន។ហើយបញ្ហាកង្វះការគេងប្រសិនបើនិយាយចំពោះស្ត្រី អាចអាចនឹងប្រឈមជាមួយបញ្ហា ផ្លាស់ប្តូរអ័រម៉ូនលឿនខុសប្រក្រតី ភាពចាស់ពេញវ័យ ពិបាកក្នុងការមានផ្ទៃពោះ និងវដ្តមានការប្រែប្រួលមិនទៀងទាត់ឡើង។

លោក Shawn Steveson ជាអ្នកស្រាវជ្រាវខាងការគេង និងជាអ្នកនិពន្ធបានលើកឡើងថា ការគេងបានល្អអ្នកគួរចូលគេងនៅម៉ោង១០ដល់ម៉ោង៥ព្រឹក វាជាម៉ោងជួយព្យាបាលរាងកាយនិងផ្លូវចិត្តបានល្អបំផុត។ ដើម្បីគេងលក់ស្រួលអ្នកត្រូវធ្វើរឿង ៣នេះសិន។ ទី១. ចូលអ្នកស្រូបពន្លឺព្រះអាទិត្យចាប់ពីម៉ោង ៧ដល់ម៉ោង៩។ ទី២. រៀបចំកន្លែងការគេងក្នុងបន្ទប់ឱ្យងងឹតស្លុង និងទី៣. ឈប់មើលអេក្រង់ទូរស័ព្ទមុន១ម៉ោង មុនចូលគេង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
329 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
493 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
416 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
388 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia