កីឡា
ប្រើក្បួន ៣នេះ មិនខកបំណងបញ្ចុះគីឡូហើយកាត់ស្រ្តេសស្រឡះខួរក្បាល

មនុស្សជាច្រើនមានបញ្ហាផ្លូវចិត្តព្រោះតែឡើងគីឡូទប់មិនឈ្នះ។ ហើយនាំស្ត្រេសជាមូលហេតុមួយធ្វើឱ្យមនុស្សឡើងគីឡូថែមទៀត។ អ្នកប្រើក្បួន ៣នេះជួយមានប្រសិទ្ធភាពខ្ពស់ដុតខ្លាញ់និងកាត់ស្ត្រេសចេញពីខួរក្បាល។
១. អាហារល្អបែបណា? ពេលល្ងាចឡើងមានអ្នកមានចំនួនចាប់កើតស្រ្តេសនាំឱ្យទឹកចិត្តចុះខ្សោយ ឬរងសម្ពាធនឹងការងារពេញមួយថ្ងៃ។ តាមលោកគ្រូដារា ជាអ្នកជំនាញផ្នែកការហាត់ប្រាណបានលើកឡើងថា
អ្នកស្ត្រេសដែលឡើងគីឡូ មកពីគាត់ជ្រើសអាហារហូបផ្អែមនិងអាហារច្នៃច្រើន

ហើយលោកគ្រូដារា បានបន្តថា ដើម្បីកាត់បន្ថយស្រ្តេស និងការឡើងទម្ងន់ ចូរអ្នកកាត់របបអាហារណាដែលមានជាតិខ្លាញ់ និងជាតិផ្អែម កាត់អាហាររសជាតិបែបនេះ ដូចជាអ្នកកាត់ខ្លាញ់ កាត់ស្រ្តេសដែរ។ ចូរអ្នកជ្រើសអាហារដូចជាបន្លែមានការរ៉ុត ស្ពៃ និងត្រសក់.. ត្រី សាច់គោ និងផ្លែឈើបន្តិចមានដូចជាផ្លែប៉ោម ផ្លែចេក ផ្លែក្រូច.. ហើយអ្នកបន្ថែមទម្លាប់លំហាត់ប្រាណមួយទៀត ខ្លាញ់មិនចង់បញ្ចុះ ក៏ត្រូវតែរលាយដែរ។ នេះជាវិធីល្អមួយ ជួយការពារឡើងគីឡូ និងកាត់បន្ថយស្ត្រេស។

២. ធ្វើលំហាត់ប្រាណបែបណា? តើការធ្វើលំហាត់ប្រាណជួយកាត់បន្ថយស្រ្តេស និងឡើងគីឡូមែនទេ? ដើម្បីបញ្ជាក់់រឿងនេះ យើងមកស្តាប់សម្តីលោកគ្រូ ដារាបន្តថា  ពេលអ្នកខំធ្វើលំហាត់ប្រាណជួយកាត់បន្ថយអរម៉ូនស្រ្តេស និងរក្សាអត្រាចង្វាក់បេះដូងលោតក្នុងការផលិតឈាមកាន់តែល្អពេញរាងកាយតែម្តងមានវិធីមួយទៀតដើម្បីដុតខ្លាញ់ លោកគ្រូបានបញ្ជាក់ថា បើអ្នកចង់សម្រកគីឡូ អ្នកត្រូវតែកាត់ស្រ្តេស ហើយខំធ្វើលំហាត់ប្រាណឱ្យយូរឱ្យខ្លាំង ដើម្បីបំបែកជាតិខ្លាញ់។ អ្នកអាចធ្វើលំហាត់ប្រាណណាមួយដែលខ្លួនចូលចិត្ត។

៣. ពង្រឹងរាងកាយ និងផ្លូវចិត្តបែបណា? តាមលោកគ្រូដារាបាននិយាយថា បើអ្នកចង់ឱ្យរាងកាយ និងផ្លូវចិត្តអ្នកបានល្អ អ្នកគួរធ្វើលំហាត់ប្រាណ និយាយជាមួយមនុស្សជុំខ្លួនបង្កើតភាពរីករាយ និងធ្វើសមាធិនាំឱ្យស្ងប់ដែរ។ ជាពិសេសការធ្វើសមាធិជួយជម្រះគំនិត និងបំបាត់នូវការវង្វេងស្មារតី ហើយនាំឱ្យអ្នកមានសុខភាពល្អ មានសុភមង្គល។ ហើយចូរអ្នកផ្តោតអារម្មណ៍ទៅលើគោលបំណងរបស់អ្នកទើបអ្នកមានក្តីសុខផ្លូវចិត្តផងដែរ។ បើរាងកាយ និងផ្លូវចិត្តខ្សោយ សុខភាពអ្នកក៏ខ្សោយដែរ។ វិធីល្អ អ្នកត្រូវធ្វើលំហាត់ និងការធ្វើសមាធិដើម្បីប៉ូវចិត្តនិងកាយឡើងវិញ៕ អត្ថបទដោយ៖ ទ្រសុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia