ខួរក្បាលរបស់កុមារចាប់ផ្តើមលូតលាស់ខ្លាំង ចាប់ពីអាយុ២ឆ្នាំឡើងទៅ។ រាងកាយរបស់កុមារត្រូវការសារធាតុចិញ្ចឹម វីតាមីនសំខាន់ៗដើម្បីទ្រទ្រង់ការលូតលាស់របស់ខួរក្បាល បណ្តុះកម្រិតIQរបស់កុមារឱ្យកើនឡើងខ្ពស់ កុមារឆ្លាត កូនកែ រឹងមាំពីកំណើត។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Dr. Piush Mandhane ឯកទេសផ្នែកកុមារបានបញ្ជាក់ថា កម្រិតIQរបស់កុមារកើនឡើងខ្លាំងអាស្រ័យនៅលើរបបអាហារប្រចាំថ្ងៃមានដូចជា ផ្លែឈើ បន្លែ និងសាច់។ ក្នុងចំណោមរបបអាហារទាំង៣មុខនេះ គេបានរកឃើញថា ផ្លែឈើគឺជាតួរឯកក្នុងការបណ្តុះកម្រិតIQរបស់កុមារឱ្យខ្លាំង។ ផ្លែឈើទាំងនោះមានដូចជា៖
-ផ្លែឈើអូមេហ្គា៣៖ ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែស្វាយទុំ ត្រូវបានគេរកឃើញថាផ្ទុកជាតិអូមេហ្គា៣ច្រើនបំផុត។ មាននាទីជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារ បណ្តុះកម្រិតIQឱ្យកើនឡើង។ ឪពុកម្តាយគួរឱ្យកូនញ៉ាំផ្លែស្វាយទុំឱ្យបាន២ទៅ៣ដងក្នុង១សប្តាហ៍។
-ផ្លែឈើវីតាមីនE៖ ផ្លែប័រសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនEជាច្រើន ដែលជួយជំរុញដល់ការចងចាំ និងជួយឱ្យប្រព័ន្ធខួរក្បាលរបស់កុមារដំណើរការល្អប្រសើរ ជាពិសេសទៅទៀតនោះផ្លែឈើនេះជួយឲ្យក្មេងមានប្រាជ្ញាឆ្លាតវៃនឹងរៀនឆាប់ចាប់បានផងដែរ។ គួរឱ្យកូនញ៉ាំ៣ដងក្នុង១សប្តាហ៍។
-ផ្លែឈើវីតាមីនB៖ ផ្លែល្ហុងទុំ ត្រូវបានគេរកឃើញថាវាមានផ្ទុកជាតិវីតាមីនB មាននាទីក្នុងការជម្រុញកម្រិតIQកុមារឱ្យលូតលាស់លឿន ឆ្លាតដូចជាមមនុស្សធំ។ មិនតែប៉ុណ្ណោះល្ហុងទុំជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហាររបស់កុមារឱ្យដមណើរការបានល្អ កុមារមិនក្តៀនលាមកឡើយ។
ក្រៅពីផ្លែឈើ ការធ្វើលំហាត់ប្រាណរាងកាយក៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍផ្លូវចិត្តរបស់កុមារផងដែរ។ ក្មេងៗធ្វើតាមឪពុកម្តាយរបស់ពួកគេ ដូច្នេះលុះត្រាតែឪពុកម្តាយធ្វើជាគំរូនៅចំពោះមុខកូន។ ឪពុកម្តាយគ្រប់រូបបើចង់ឱ្យកូនឆ្លាត រៀនពូកែ សុខភាពល្អរឹងមាំ ត្រូវបង្កើតទម្លាប់អានសៀវភៅ ញ៉ាំអាហារសុខភាព ហាត់ប្រាណឱ្យកូនឃើញ ដើម្បីឱ្យកូនធ្វើតាម និងយកគំរូល្អៗតាមអ្នក៕
អត្ថបទដោយ៖ គន្ធា