របបអាហារមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំជាគន្លឹះរំលាយជាតិខ្លាញ់និងជាតិស្ករដែរ។ ការគេងជួយគ្រប់គ្រងអរម៉ូនកុំឱ្យអ្នកឃ្លានពេក។ តាមលោកស្រី Esra Tasali អ្នកឯកទេសដំណេកនៅសាកលវិទ្យាល័យ Chicago Medicine បានលើកឡើងថា គេងគ្រប់គ្រាន់ជួយសម្រកទម្ងន់ ការពារជំងឺទឹកនោមផ្អែម។
ការគេងជួយសម្រកគីឡូពេលអ្នកគេងគ្រប់ឬគេងឆ្អែត។ លោកស្រី Tasali មានវិធីសាស្រ្តគេងឱ្យឆាប់លក់តាមទម្លាប់របស់គាត់ដោយអានសៀវភៅមុនចូលគេង អត់កាន់ទូរស័ព្ទមុនចូលគេងមួយម៉ោង ព្យាយាមធ្វើលំហាត់ប្រាណពេកល្ងាច សម្រួលចិត្តគិតវិជ្ជមានមុនចូលគេង និងហូបអាហារបែបបន្លែ ត្រី និងផ្លែឈើ ព្រោះអាហារទាំងអស់ជួយសម្រួលអារម្មណ៍ស្ងប់មុនចូលគេងហើយជួយកាត់បន្ថយជាតិខ្លាញ់អំឡុងពេលគេងផងដែរ។
ដំណើរការគេងរបស់ខ្ញុំបានចាប់ផ្តើមទម្លាប់ប្រហែល ២៥ឆ្នាំមកហើយ។ ខ្ញុំបានហ្វឹកហ្វឺនមនុស្សជាច្រើនឱ្យសមាធិចិត្តស្ងប់ ដើម្បីគេងស្ងប់ដោយមានខ្យល់ដង្ហើមល្អ។ ព្រោះខ្យល់ដង្ហើមអំឡុងគេងក៏ទាញថាមពលជាតិស្ករនិងខ្លាញ់មកប្រើដែរ។ ពេលអ្នកគេងចិត្តស្ងប់ ខ្យល់ដង្ហើមស្រួលនាំឱ្យអ្នកស្រកគីឡូដែរ។
តាមការសិក្សារបស់គាត់អស់ជាច្រើនឆ្នាំអំពីការគេងលក់គ្រប់ ៨ម៉ោងជួយការពារជំងឺមេតាបូលីសគឺជំងឺធាត់និងជំងឺទឹកនោមផ្អែម។ ព្រោះគេងលក់ស្រួលជួយកាត់បន្ថយជាតិស្ករក្នុងខ្លួនហើយស្រូបខ្លាញ់មកប្រើបន្ថែមដែរ។ ការគេងជួយពង្រឹងការចងចាំ ការស្ដារឡើងវិញនៅកម្រិតកោសិកា ការជួសជុលជាលិកា និងបោសសំអាតកាកសំណល់មេតាបូលីស(បន្ថយជាតិស្ករ)។ ការគេងមានតួនាទីសំខាន់ក្នុងការរំលាយអាហារ និងការបញ្ចេញអរម៉ូនឱ្យរាងកាយដំណើរការស្រួលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព