ការគេងពេលយប់មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពតម្រងនោម។ យោងតាមគេហទំព័រ vnexpress បានបញ្ជាក់ថា ពេលអ្នកគេងគ្រប់ ៨ម៉ោងមានអារម្មណ៍ឆ្អែត នាំឱ្យរាងកាយអ្នករឹងមាំ តម្រងនោមក៏សុខភាពល្អដែរ។ បើអ្នកគេងមិនគ្រប់ម៉ោង និងការគេងច្រើនម៉ោងពេក វាធ្វើឱ្យប៉ះពាល់ដល់សុខភាពតម្រងនោមបានដែរ។ តាមការស្រាវជ្រាវត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអឺរ៉ុបសម្រាប់ការសិក្សាជំងឺទឹកនោមផ្អែម (EASD) នៅទីក្រុងម៉ាឌ្រីដ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគេងច្រើនពេកអាចបង្កើនការខូចខាតមីក្រូសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម ៣១% ។ ខណៈដែលការគេងមិនបានគ្រប់គ្រាន់អាចបង្កើនការខូចខាតដល់សរសៃឈាមដល់ទៅ ៣៨% ឯណោះ។ ពេលរាងកាយមានបញ្ហាផ្នែកណាមួយហើយ ផ្នែកផ្សេងនៃរាងកាយផ្សេងទៀតក៏ចាប់ផ្តើមមានបញ្ហាតាមដែរមិនខានទេ។ ពេលរាងកាយខ្សោយ តម្រងនោមក៏ចុះខ្សោយតាម។
សូម្បីលោកវេជ្ជបណ្ឌិត Ciaran McMullan ជំនាញសរសៃប្រសាទ និងនៅមន្ទីរពេទ្យ Brigham and Women's Hospital បានសិក្សាពីរបៀបគេងដែលប៉ះពាល់ដល់តម្រងនោមបានបញ្ជាក់ថា ការបញ្ចេញអរម៉ូន Melatoninជាអរម៉ូននៃការគេងមិនទៀងទាត់ធ្វើឱ្យរាងកាយមានការប្រែប្រួលនាំប៉ះពាល់ដល់មុខងារតម្រងនោមម្តងបន្តិចៗ រហូតបង្កជាបញ្ហាខូចតម្រងមិនអាចបញ្ចេញកាកសំណល និងបញ្ចេញជាតិពុលចេញពីរាងកាយ។ ព្រោះអរម៉ូននេះមានមុខងារគ្រប់គ្រងវដ្តនៃការគេង និងការភ្ញាក់ពីគេង ការបញ្ចេញអរម៉ូនមិនទៀងទាត់អាចប៉ះពាល់ដល់មុខងារតម្រងនោមដោយប្រយោលតាមរយៈយន្តការផ្សេងៗ រួមទាំងការប៉ះពាល់ដល់សម្ពាធឈាម និងចង្វាក់បេះដូងខាងក្នុង (circadianជាអរម៉ូនគេងនិងភ្ញាក់ពីគេង) របស់រាងកាយ។ ការរំខានចង្វាក់អរម៉ូន circadian នេះជារឿយៗ រយៈពេលយូរនោះ អ្នកនឹងឃើញថា អ្នកគេងមិនគ្រប់មានជំងឺតម្រងនោមកាន់តែធ្ងន់ធ្ងរ។
សូមបញ្ជាក់ផងដែរ យោងតាមអ្នកជំនាញ ចំនួនពេលវេលាគេងល្អបំផុតក្នុងការគេងគឺពី 7 ទៅ 9 ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនៃគឺមនុស្សជាច្រើននាបច្ចុប្បន្ននេះ កំពុងតែគេងមិនបានគ្រប់គ្រាន់ ដែលជាកត្តាប្រឈមមួយប៉ះពាល់ដល់សុខភាពនិងអាយុជីវិត៕ អត្ថបទដោយ៖ ទ្រ សុភាព