ការរួមភេទជាសកម្មមួយសម្រាប់ដៃគូ និងប្តីប្រពន្ធដើម្បីបង្កើនភាពស្និតស្នាលនិងក្តីស្រឡាញ់។ តាមហេតុផលវិទ្យាសាស្រ្តមួយចំនួនថា ការរួមភេទពេលព្រឹកអាចប្រសើរជាងការរួមភេទពេលយប់សម្រាប់មនុស្សមួយចំនួន។ យោងតាម Vinmec Health Care System បានចុះផ្សាយថាការរួមភេទពេលព្រឹកមានគុណសម្បត្តិ៥យ៉ាង៖
១. ការពារភាពចាស់៖ ការសម្រេចបាននូវចំណុចកំពូលបន្ទាប់ពីការរួមភេទពេលព្រឹក វាជួយពង្រឹងចរន្តឈាមក្នុងរាងកាយរបស់អ្នកបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន និងជំនួយដល់ស្បែក ឬសក់របស់អ្នកឱ្យមានសុខភាពល្អ នេះជាគុណសម្បត្តិការរួមភេទពេលព្រឹកជួយការពារភាពចាស់ជាងវ័យ។
២. រួមភេទពេលព្រឹកការពារជំងឺកាច២គឺជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការសិក្សាជាច្រើនបង្ហាញថា ការរួមភេទយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបានរហូតដល់ ៥០% បើប្រៀបធៀបទៅនឹងបុគ្គលគ្មានការរួមភេទញឹកញាប់។ តើម៉ោងណាល្អបំផុតក្នុងការរួមភេទ? អត្ថប្រយោជន៏អាចកើនឡើងដល់ទៅ ៧០% សម្រាប់អ្នករួមភេទទៀងទាត់នៅពេលព្រឹក។ ការរួមភេទពេលព្រឹកជួយពង្រឹងគុណភាពមេជីវិតឈ្មោល បង្កើនភាពមានកូនបានលឿន និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។
៣. បង្កើនការចងចាំ៖ការរួមភេទពេលព្រឹកព្រលឹមជួយជម្រុញសកម្មភាពខួរក្បាលមានសមត្ថភាពពូកែផ្តោតក្នុងការងារបានល្អទ្វេដង ហើយបង្កើនអារម្មណ៍រីករាយមានក្តីសុខផងដែរ។
៤. ស្រកគីឡូ៖ ការរួមភេទពេលព្រឹកជួយដុតកាឡូរីប្រហាក់ប្រហែលនឹងការធ្វើលំហាត់ប្រាណកម្រិតមធ្យមដែរ។ ដូចជាការរត់ហាត់ប្រាណប្រហែល ៣០នាទី វាជួយឱ្យរាងកាយបញ្ចេញអរម៉ូនវិជ្ជមានឱ្យសាច់ដុំ រក្សាថាមពល និងផ្តល់ថាមពលឱ្យអ្នកចាប់ផ្តើមថ្ងៃថ្មីដោយអារម្មណ៍នឹងន។ គិតជាមធ្យមការរួមភេទជួយដុតបំផ្លាញ ២៤០កាឡូរីសម្រាប់បុរស និង ១៨០កាឡូរីសម្រាប់ស្ត្រី។
៥. បង្កើនចំណង់ស្រឡាញ់ខ្លួនឯង៖ការរួមភេទប្តីប្រពន្ធពេលព្រឹកជាការរួមចំណែកឱ្យដៃគូចេះស្រឡាញ់គ្នា និងខ្លួនឯងកាន់តែខ្លាំងព្រោះការរួមភេទបានផលិតអរម៉ូន oxytocin និងdopamine ឱ្យអ្នកចេះពេញចិត្តលើខ្លួនឯង៕
សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ខ្លួនឯង និងដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទតែប៉ុណ្ណោះ៕ អត្ថបទដោយ៖ ទ្រ សុភាព