បន្លែនិងផ្លែឈើមួយចំនួនបាននាំចូលប្រទេសខ្មែរយើងច្រើនណាស់។ បន្ទាប់ពីមានបញ្ហារឿងព្រំដែនកន្លែងមក ធ្វើឱ្យប្រទេសខ្មែរ និងថៃបានបិទច្រកព្រំដែន។ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សូមបងប្អូនប្រជាជនថៃ កុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកព្រំដែនអន្តរជាតិច្រកដូងដែលហាមឃាត់ការដឹកផ្លែឈើ និងបន្លែតាមច្រកនេះដែលមានក្នុងមួយថ្ងៃរាប់រយឡាន ដឹកចូលកម្ពុជា និងឆ្លងកាត់ទៅប្រទេសវៀតណាម។
ហើយសម្តេចតេជោបានបន្តថា កុំតែមានការសន្ទនារវាងសម្តេច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីថៃ កុំអីថ្ងៃនេះគឺបិទទូទាំងច្រកព្រំដែនតែម្តងទៅលើការនាំចូលបន្លែ និងផ្លែឈើចូលកម្ពុជា តែសម្តេចបានសម្រេចពន្យាពេល ២៤ម៉ោង ហើយបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកព្រំដែនឱ្យដូចដើមវិញទេ ថ្ងៃស្អែកនឹងចាប់ផ្តើមអនុវត្តបិទទូទាំងច្រកព្រំដែនតែម្តង ខណៈដែលពេលនេះកម្ពុជាមិនត្រូវការនាំអ្វីទៅថៃនោះទេ”។
ដូច្នេះ! សូមបងប្អួនខ្មែរ យើងរួមគ្នាបង្កើនការដាំដុះទាំងបន្លែផ្លែឈើដើម្បីជួយបងប្អូនខ្មែរយើងហូបបានគ្រប់គ្រាន់និងមានសុខភាពល្អ។ ជាពិសេសផ្នែកកសិកម្មខ្មែរយើងឥឡូវនេះក៏មានការរីកចម្រើនដែរ។ សូមបងប្អូនខ្មែរយើងជួយកាំទ្រផលិតផលខ្មែរ! ខ្មែរដើម្បីខ្មែរយើងរីកចម្រើន៕