ជំងឺមហារីកឆ្អឹងមិនមែនជារឿងធម្មតាទេ វាពិតជាគ្រោះថ្នាក់ណាស់។ ចំពោះមហារីកឆ្អឹងនេះ ច្រើនកើតលើឆ្អឹងខ្មងជើង ឆ្អឹងភ្លៅ និងឆ្អឹងដើមដៃហើយភាគច្រើនកើតលើយុវវ័យជាពេលឆ្អឹងកំពុងលូតលាស់ខ្លាំងនាំឱ្យប៉ះពាល់លើក្មេងប្រុសច្រើនជាងក្មេងស្រី។ ខាងក្រោមនេះជាសញ្ញាព្រមានចំនួន ៥ អ្នកអាចកើតមហារីកឆ្អឹង៖
១. មានការឈឺចាប់កាន់តែខ្លាំងនៅពេលយប់គឺឈឺលើអវយវៈណាមួយ។ នៅក្នុងករណីមហារីកឆ្អឹង មានការឈឺចាប់ខុសពីធម្មតានៅក្នុងឆ្អឹងដែលភាគច្រើនជាកន្លែងដុំសាច់ដុះ។ អ្នកមានជំងឺមហារីកឆ្អឹងចេះតែឈឺចាប់កាន់តែធ្ងន់ធ្ងរនៅពេលយប់ទោះបីសម្រាកក៏ដោយ។ នេះជាសញ្ញាដុំសាច់សង្កត់លើឆ្អឹង និងជាលិកានៅជុំវិញឆ្អឹង។
២. សញ្ញារោគមហារីកឆ្អឹងនេះមានដុំសាច់ហើមរឹងនៅផ្នែកខាងក្រៅរបស់ឆ្អឹង មានអាការះឈឺ ឬអត់ឈឺម្តងកាលដែរ។ ដុំសាច់ឆ្អឹងអាចបណ្តាលហើម ឬដុំរឹងនៅជិតឆ្អឹង ជាពិសេសនៅជុំវិញដៃ ជើង ឆ្អឹងអាងត្រគាក ឬឆ្អឹងជំនី។ ជំងឺមហារីកឆ្អឹងនេះអាចលូតលាស់ និងឈឺចាប់ជាងពេលធម្មតា នៅពេលវារីកកាន់តែធំ។
៣. ចេះតែអស់កម្លាំងក៏ជាសញ្ញាទាក់ទងនឹងជំងឺមហារីកឆ្អឹងដែរ។ វាជាអារម្មណ៍នឿយហត់រយៈពេលយូរ ទោះបីអ្នកសម្រាកក៏ដោយ នៅតែមានអារម្មណ៍អស់កម្លាំងដែរ។ ដោយសារតែជំងឺមហារីកនេះប៉ះពាល់ដល់ខួរឆ្អឹងដែលកោសិកាឈាមត្រូវបានបង្កើតឡើងនាំឱ្យអ្នកអស់កម្លាំងខុសពីធម្មតា។ បើដុំសាច់ដុះលូតលាស់ វារំខានដល់ការផលិតកោសិកាឈាមក្រហមនាំឱ្យមានភាពស្លេកស្លាំងជាមូលហេតុដែលអាចបណ្តាលឱ្យអស់កម្លាំងកាន់តែខ្លាំង។
៤. កោសិកាមហារីកឆ្អឹងអាចលូតលាស់ក្នុងរាងកាយពេលអ្នកផ្លាស់ប្តូរអាហារមិនសូវឃ្លានដូចមុន។ មហារីកឆ្អឹងបញ្ចេញសារធាតុអាចទប់ស្កាត់ចំណង់អាហាររបស់អ្នក បណ្តាលឱ្យរាងកាយរបស់អ្នកដុតកាឡូរីច្រើនជាងធម្មតា។ នាំឱ្យសម្រកទម្ងន់លឿលជ្រុល។ ទោះបីអ្នកហូបអាហារច្រើនក៏ដោយ ក៏សម្រកគីឡូដែរ។ ហើយអ្នកចេះតែមានសញ្ញាដូចជាគ្រុនក្តៅ ថយទម្ងន់ អស់កម្លាំង និងសកម្មភាពថយចុះ។ វាផ្សំជាមួយការឈឺចាប់ឆ្អឹង ឬអស់កម្លាំងនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព