ជំងឺ
អស្ចារ្យ! ញ៉ាំស៊ុតពេលព្រឹក អត្ថប្រយោជន៍ការពារស្តេចជំងឺទាំង ៤នេះចេញឱ្យឆ្ងាយ

ពេលព្រឹកជាអាហារសំខាន់ណាស់សម្រាប់សុខភាព។ ជាពិសេសអ្នកចង់សម្រកគីឡូ និងការពារជំងឺផ្សេងៗ ការញ៉ាំស៊ុតពេលព្រឹកមានអត្ថប្រយោជន៍ល្អបំផុត។ ព្រោះស៊ុតជាស្តេចអាហារនិយមសម្បូរទៅដោយសារជាតិជាតិដែក ស័ង្កសី និងផូស្វ័រ ហើយថែមទាំង មាននូវសារធាតុរ៉ែ និងផ្ទុកនូវវិតាមីន A D E K ក៏ដូចជាផ្នែកមួយនៃវិតាមីនB ដែលមានសារៈសំខាន់ សម្រាប់សុខភាពរាងកាយទាំងមូល។ ហូបស៊ុតពេលព្រឹកការពារជំងឺទាំង ៤នេះ៖

១. ញ៉ាំស៊ុតជួយការពារប្រឆាំងនឹងជំងឺមហារីក។ ការបរិភោគស៊ុតអាចការពារប្រឆាំង នឹងជំងឺមហារីកមួយចំនួន ព្រោះស៊ុតសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ លើសពីនេះទៀតស៊ុតគឺជាប្រភព អាហារដ៏ល្អនៃសារជាតិស័ង្កសីដែលចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំ។

២. ញ៉ាំស៊ុតល្អសម្រាប់សុខភាពខួរក្បាល និងការពារជំងឺបេះដូង។ ស៊ុតជាប្រភពនៃសារធាតុ Choline ដែលមានសារសំខាន់សម្រាប់សុខភាពខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ ការទទួលទានស៊ុតក្នុងកម្រិតមធ្យមពេលព្រឹកអាចទ្រទ្រង់សុខភាពបេះដូង។ នេះដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា3 នៅក្នុងស៊ុតអាចជួយកាត់បន្ថយការរលាក និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។ ហើយសារជាតិ selenium នៅក្នុងស៊ុតជួយ ការពារការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

៣. បើអ្នកចង់ឱ្យឆ្អឹងរឹងមាំដល់ចាស់ និងការពារមហារីកឆ្អឹង ហូបស៊ុតពេលព្រឹកល្អបំផុត។ ព្រោះស៊ុតជាប្រភពដ៏ល្អនៃវីតាមីន D មានសារៈសំខាន់សម្រាប់ការស្រូបយកជាតិកាល់ស្យូម និងជំរុញការពង្រឹងមុខងារឆ្អឹងឱ្យកាន់តែរឹងមាំ។ ហើយវាក៏មានផ្ទុកនូវសារជាតិផូស្វ័រផងដែរ ដែលមានសារៈសំខាន់សម្រាប់ពង្រឹងកំហាប់ឆ្អឹងឱ្យតាន់។

៤. ញ៉ាំពេលព្រឹកស៊ុតជួយភ្នែក។ សារជាតិlutein មាននៅក្នុងស៊ុតជាច្រើនដែលជាប្រភពដ៏ល្អសម្រាប់ដល់សុខភាពភ្នែក។ ការទទួលទានស៊ុតមួយក្នុងមួយថ្ងៃអាចជួយការពារការចុះខ្សោយនៃភ្នែកដែលជាមូលហេតុធំបំផុតនៃការងងឺតភ្នែកចំពោះអ្នកមានវ័យចំណាស់ និងអ្នកមាន ជំងឺភ្នែកឡើងបាយបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2621

អត្ថបទថ្មីៗ
#ជំងឺJune 16 2025
ការសិក្សាបានរកឃើញថា គេងខុសក្បួនធ្វើឱ្យអ្នកខ្សោយតម្រងនោម
#អត្ថបទ PRJune 16 2025
គ្រូពេទ្យឯកទេសផ្នែកសើស្បែក បានបង្ហាញពីមូលហេតុដែល Olay វីតាមីន C ត្រូវបានណែនាំសម្រាប់ទទួលបានស្បែកភ្លឺថ្លា ក្មេងជាងវ័យ
#ព័ត៌មានJune 16 2025
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែក! បើមិនបើកច្រក ខ្មែរនឹងហាមនាំចូលបន្លែនិងផ្លែឈើមកកម្ពុជា
#ព័ត៌មានJune 16 2025
Danalac GOAT PREMIUM បង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងថ្មីកាន់តែប្រណីត គុណភាពកាន់តែប្រសើរ
#ជំងឺJune 15 2025
មើលខ្លួនផង! នេះជារោគសញ្ញាធ្ងន់ប្រាប់ថា អ្នកអាចប្រឈមជំងឺមហារីកឆ្អឹងហើយ
#ជំងឺJune 15 2025
អស្ចារ្យ! ញ៉ាំស៊ុតពេលព្រឹក អត្ថប្រយោជន៍ការពារស្តេចជំងឺទាំង ៤នេះចេញឱ្យឆ្ងាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia