ជំងឺ
បើនោមមានឈាម អាចជារោគសញ្ញាជំងឺតម្រងនោមធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់
Vuthea Morn
December 9 2020
1 K views

កត្តាដែលមានឈាមនៅក្នុងទឹកនោមអាខជាសញ្ញានៃស្ថានភាពផ្នែកវេជ្ជសាស្រ្ត ជាពិសេសចំពោះអ្នក ដែលប៉ះពាល់លើតម្រងនោម ប្លោកនោម ឬក្រពេញប្រូស្តាត(លើបុរស) និងអាចជាសញ្ញាដំបូងនៃជំងឺ ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកកត់សម្គាល់ឃើញឈាមនៅក្នុងទឹកនោមសូមកុំប្រងើយកន្តើយ អាចមានមូលហេតុជាច្រើន ដែលអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។ កាលដែលមានទឹកនោមពណ៌ លឿងចាស់ក៏មិនមានន័យជាករណីឈាមក្នុងទឹកនោមដែល អាចមានបណ្តាលមកពីមូលហេតុនៃការ ទទួលទានអាហារ ការប្រើប្រាស់ឱសថ ឱសថវិតាមីនមួយចំនួន ក៏អាចជាផ្នែកមួយដែលធ្វើឱ្យផ្លាស់ប្តូរ ពណ៌នៃទឹកនោម។

ដើម្បីកំណត់ថាការប្រែប្រួលពណ៌នៃទឹកនោមដែលបង្ករឱ្យជាបញ្ហាដល់សុខភាព អាចបន្ថែមជាមួយ នឹងរោគសញ្ញាដូចជា៖

-ភាពមិនស្រួល ឬឈឺចាប់ពេលនោម

-មានអាការៈនោមជាបន្ទាន់

-នោមញឹកញាប់

-ស្រក​ទម្ងន់

-អសមត្ថភាពក្នុងការនោម

-ក្តៅខ្លួន ឬគ្រុនក្តៅ

-ចង្អោរឬក្អួត

-ឈឺពោះ

មូលហេតុដែលបណ្តាលឱ្យមានឈាមក្នុងទឹកនោមអាចជាសញ្ញានៃស្ថានភាពសុខភាពខុសៗគ្នា ជាច្រើនរួមមាន៖

-គ្រូសក្នុងតម្រងនោម

-ជំងឺតម្រងនោម

-របួសតម្រងនោម

-ក្រពេញប្រូស្តាតរីកធំ

-ការឆ្លងមេរោគលើប្រព័ន្ធផ្លូវបង្ហូរទឹកម៉ូត្រ

-ជំងឺតម្រងនោម

-មហារីកតម្រងនោម ប្លោកនោម បង្ហូរនោម

ការធ្វើលំហាត់ប្រាណខ្លាំងពេកក៏ជាកត្តាបណ្តាលឱ្យមានបញ្ហាឈាមក្នុកទឹកនោមនេះផងដែរ ដោយសារការប៉ះទង្គិច កង្វះសារជាតិទឹក ឬបណ្តាលមកពីការរងរបូសលើកោសិកា។ ចំពោះស្រ្តីអាច បណ្តាលមកពីកត្តាវដ្តឈាមរដូវ ហើយចំពោះបុរសអាចជាបញ្ហាក្រពេញប្រូស្តាត ឬបញ្ហាលើចលនាពោះវៀនដោយសារមានជំងឺឫសដូងបាត៕

អត្ថបទដោយ៖ សែម សុធារី

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
4.5 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
1.5 K views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia