ជំងឺ
រោគសញ្ញាសំខាន់ៗធំៗ នៃជំងឺខ្សោយបេះដូងអ្នកគួរដឹងទុកមុន ដើម្បីការពារខ្លួនពេលដឹងថាកំពុងប្រឈម
Thida Pet
October 27 2023
5.8 K views

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់នេះបើយោងតាមរយៈការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត។

ចំពោះមូលហេតុមួយចំនួនដែលបង្កឱ្យប្រឈមជាមួយជំងឺខ្សោយបេះដូងគឺមានច្រើនណាស់ ដូចជា៖

-ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់ដុំបេះដូង ជំងឺលើសឈាម ឬលើសសម្ពាធឈាម ជំងឺខូចប្រើសបេះដូង ជំងឺវិបត្តិសាច់ដុំបេះដូង និងរលាកសាច់ដុំបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ នឹងអ្នកមានជំងឺបេះដូងពីកំណើតផងដែរ។

-អ្នកមានជំងឺប្រចាំកាយដែលមិនបានព្យាបាលឱ្យបានត្រឹមត្រូវ (ទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺពកក ជំងឺអេដស៍)

-អ្នកចូលចិត្តផឹកស្រាច្រើនក៏ប្រឈមបញ្ហាខ្សោយបេះដូងដូចគ្នារួមមានកត្តាជាច្រើនទៀត។

ចំពោះរោគសញ្ញានៃជំងឺខ្សោយបេះដូង ដើម្បីចង់ការពារខ្លួនអ្នកអ្នកជំងឺខ្សោយបេះដូងជាដំបូងគួរដឹងពីរោគសញ្ញានៃជំងឺនេះជាមុនសិន៖

- ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម

-ឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ ជារឿយៗ

-ហត់ៗពិបាកដកដង្ហើម ពេលនៅស្ងៀម​ ពេលធ្វើចលនា​ឬក៏ពេលគេងផ្ញារ

-ហើមជើងហើមដៃ

-ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ខុសធម្មតា។

តើធ្វើដូចម្ដេចទៅដើម្បីការពារជំងឺខ្សោយបេះដូង? ដើម្បីការពារសុខភាពអ្នកចៀសវាងជំងឺបេះដូងគឺអ្នកត្រូវតែព្យាយាមកាត់បន្ថយកត្តាដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺនេះដូចជា៖

-កាត់បន្ថយរបបអាហារដែលប្រៃ ផ្អែម អាហាសម្បូរខ្លាញ់អាក្រក់ អាហារសម្បូរកាបូអ៊ីដ្រាត អាហារកែច្នៃ កាត់បន្ថយការផឹកស្រាជាប្រចាំថ្ងៃ ឈប់ជក់បារី ។ តែកែប្រែមកញុំាអាហារល្អចំពោះសុខភាពរបស់បេះដូងវិញ មានដូចជា បន្លែ ផ្លែឈើ ត្រី ស៊ុតជាដើម។

-កាត់បន្ថយអារម្មណ៍ស្រ្តេស តានតឹងជាប្រចាំថ្ងៃ

-រក្សាគីឡូឱ្យបានល្អ កុំឱ្យធាត់ពេកឬក៏ស្គមពេក

-ព្យាយាមហាត់ប្រាណឱ្យបានត្រឹមត្រូវ និងទៀតទាត់ហាត់ជាប្រចាំកាន់តែល្អ

-ចំណុចសំខាន់១ទៀតគឺព្យាយាមព្យាបាលជំងឺប្រចាំកាយរបស់អ្នកដូចជាជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម។មួយវិញទៀត យោងតាមរយៈការចែករំលែករបស់ លោកវេជ្ជបណ្ឌិត ភួង សុភ័ក្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាម បម្រើការនៅមន្ទីរសម្រាកព្យាបាលឯកទេសបេះដូង ហេមេត និងនៅផ្នែកសង្រ្គោះបន្ទាន់បេះដូងកម្រិតធ្ងន់ ប្រចាំការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការចែករំលែកមកកាន់ចាបបៃតងថា ក្រុមមនុស្សដែលមានងាយនិងប្រឈមមានបញ្ហាបេះដូង ដូចជាជំងឺស្ទះសរសៃឈាមបេះដូង គឺ កត្តាអាយុ ធាត់លើសទម្ងន់ខ្លួន អ្នកជក់បារី អ្នកមិនសូវមានសកកម្មភាពច្រើន​មិនសូវធ្វើលំហាត់ប្រាណ ដូចជាអ្នកអង្គុយធ្វើការច្រើនម៉ោង អ្នកដែលមានប្រវត្តិក្រុមគ្រួសារកើតជំងឺស្ទះសរសៃឈាម​ អ្នកមានជំងឺប្រចាំកាយ (លើសឈាម ទឹកនោមផ្អែម ជំងឺលើសខ្លាញ់) ។

មួយវិញទៀតរួមទាំងកត្តាហូបចុកប្រចាំថ្ងៃ ញុំាអាហារមិនអំណោយផលដល់សុខភាព ដូចជាអាហារប្រៃខ្លាំង អាហារកែច្នៃ អាហារខ្លាញ់ច្រើន គ្រឿងស្រវឹងលើសកំណត់ អាហារនិងភេសជ្ជៈផ្អែមៗ​(ភេសជ្ជៈប៉ូវកម្លាំង) សុទ្ធសឹងអាហារដែលនាំឱ្យមានកត្តាជំងឺស្ទះសរសៃឈាមបេះដូង និងសុទ្ធសឹងជាកត្តាជម្រុញ និងកត្តាប្រឈមកើតជំងឺស្ទះសរសៃឈាមបេះដូង ដែលបងប្អូនគួរតែប្រយ័ត្នជាមួយរបបអាហារទាំងនោះ ព្យាយាមកាត់បន្ថយឱ្យបានច្រើន នូវអាហារដែលមិនអំណោយផលសម្រាប់សុខភាពកាន់តែច្រើន កាន់តែល្អ។

ដូច្នេះហើយប្រសិនណាបងប្អូន បានដឹងខ្លះពីរោគសញ្ញានិងកត្តាបង្កជាជំងឺនេះ សូមធ្វើការចៀសវាង និងព្យាយាមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាពិសេសប្រសិនណាមានការសង្ស័យអាការណាមួយលើខ្លួនឯងគួរតែប្រញាប់ទៅជួបពេទ្យជំនាញ ដើម្បីធ្វើរោគវិនិឆ្ឆ័យ និងទទួលការព្យាបាលជាមួយពេទ្យឱ្យបានត្រឹមត្រូវ៕

 

 

 Congestive Heart Failure: The Medical Definition

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1243

អត្ថបទទាក់ទង

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
10 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
444 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
214 views

#ជំងឺ

គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ
Tror Sopheap
August 30 2024
168 views

#ជំងឺ

ខ្មែរលក់ច្រើន! អាហារ ២នេះ ជួយអ្នកកុំឱ្យកើតជំងឺទឹកនោមផ្អែម
Tror Sopheap
August 29 2024
218 views

#ជំងឺ

មេក្លោងធំៗ ទាំង៤ មានឱកាសឆក់ជីវិតដោយជំងឺលើសឈាម និងបេះដូងលឿនបំផុត
Tror Sopheap
August 28 2024
183 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
502 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
444 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
214 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
207 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
10 views
អត្ថបទថ្មីៗ
#ជំងឺSeptember 6 2024
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
#ព័ត៌មានSeptember 5 2024
ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia