ជំងឺ
សញ្ញាបង្ហាញថា ក្រលៀន និងថ្លើមកំពុងមានបញ្ហាប្រកាសអាសន្នឱ្យជួយហើយត្រូវដឹង
Thida Pet
March 5 2024
43.5 K views

សញ្ញាបង្ហាញថា ក្រលៀន និងថ្លើមកំពុងមានបញ្ហាប្រកាសអាសន្នឱ្យជួយហើយត្រូវដឹង

ក្រលៀនគឺជាសរីរាង្គ១គូដែលមានប្រយោជន៍ច្រើនក្នុងរាងកាយ ចំណែកឯថ្លើមក៏ជាសរីរាង្គធំមួយក្នុងខ្លួនរបស់មនុស្ស ដែលមានប្រយោជន៍សម្រាប់រាងកាយមិនចាញ់នឹងក្រលៀននោះទេ។ អ្នកសាកស្រមៃមើល បើសរីរាង្គទាំង២នេះមានបញ្ហា តើសុខភាពរបស់អ្នកទៅជាយ៉ាងណា?​

អាស្រ័យហេតុនេះហើយអ្នកគួរតែមានទម្លាប់រស់នៅល្អ រួមទាំងចៀសវាងកត្តាមួយចំនួនបើអាចព្រោះបើដឹងថាមិនល្អសម្រាប់ក្រលៀន និងថ្លើមហើយសូមឈប់​ព្រោះជំងឺទាំង២នេះគឺអាចនឹងធ្ងន់ធ្ងរដល់អាយុជីវិត ប្រសិនណា ដល់ដំណាក់កាលលាងឈាម និងអាចស្លាប់បានប្រសិនណាដល់ដំណាក់កាលមហារីកថ្លើម។

ជាមួយគ្នានេះដែរ យើងនឹងមកពាំនាំសញ្ញាធំៗមួយចំនួនដែលបង្ហាញឱ្យដឹងថា ក្រលៀន និងថ្លើមរបស់បងប្អូនកំពុងមានបញ្ហា។ ដូច្នេះបន្ទាប់ពីអានអត្ថបទនេះចប់ ហើយបងប្អូនមានសញ្ញាទាំងនេះ បូករួមទាំងមានសញ្ញាធ្វើទុក្ខក្នុងខ្លួនស្រាប់ បងប្អូនគួរណាស់ តែប្រញាប់ទៅជួបពេទ្យជំនាញឯទេសត្រឹមត្រូវ ដើម្បីពិនិត្យនឹងព្យាបាលឱ្យបានទាន់ពេលវេលា។

សញ្ញាក្រលៀនកំពុងមានបញ្ហា៖ នេះបើយោងតាមរយៈគេហទំព័រ mayoclinicបានបញ្ជាក់ថាសញ្ញាខាងក្រោមនេះបញ្ជាក់ថាតម្រងនោមអ្នកកំពុងតែឈឺហើយ ឆាប់សង្រ្កោះវាផង។

-ចេះតែអស់កម្លាំងរុំារ៉ៃ

-រមាស់ស្បែក ស្ងួតស្បែក

-ឈឺនោមញឹកញាប់ (នោមមានលាយឈាម)

-ពណ៌ទឹកនោមប្រែប្រួល

-ក្អួត ចង្អោរ បាត់បង់ចំណង់អាហារ

-មានបញ្ហាដំណេក។ ដូច្នេះប្រសិនណាអ្នកមានរោគសញ្ញាទាំងអស់នេះរុំារ៉ៃកុំទុកយូរគួរតែប្រញាប់ជួបពេទ្យដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀងវាងទុកយូរនាំមានបញ្ហាកាន់តែធំពិបាកព្យាបាល អស់លុយក៏ច្រើនដែរ។

ជាមួយគ្នានេះដែរ នៅពេលថ្លើមមានបញ្ហា វាមិនបានបញ្ចេញសញ្ញាឱ្យយើងបានដឹងច្បាស់ប៉ុន្មាននោះទេ ក៏ប៉ុន្ដែវាអាចចេញសញ្ញាសំខាន់ខ្លះដែល ពេទ្យអាចធ្វើរោគវិនិច្ច័យថាអ្នកកំពុងតែមានបញ្ហាថ្លើម។ ដូច្នេះសញ្ញាទាំងនេះអ្នកគួរតែដឹង។

សញ្ញាទាំងនោះមានដូចជា៖

-បាត់បង់ចំណង់អាហារ

-ឧស្សាហ៍អស់កម្លាំងរុំារ៉ៃ

-រមាស់ស្បែក

-ឈឺពោះហើមពោះ

-ស្បែកនិងភ្នែកមានពណ៌លឿង

-ក្អួតចង្អោរ ហើមក៏ដៃ ហើមក៏ជើង

-មានលាមកពណ៌ស្លេក។ បន្ថែមលើសពីនេះ បើយោងតាមរយៈការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត ទាក់ទងនឹងការវិវត្តន៍នៃជំងឺមហារីកថ្លើម មានដូចជា៖

ចំពោះមូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើមមានដូចជា៖

- ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម

- ជំងឺរលាកថ្លើម បេ និង សេ (B, C)

- ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត

- វិទ្យុសកម្ម

- សារធាតុគីមីមួយចំនួន

- ការសាយភាយពីសរីរាង្គដទៃ

មហារីកថ្លើមមានរោគសញ្ញាឱ្យដឹងដូចជា៖

- ឈឺពោះ

- អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់

- មានដុំ ដោយស្ទាបប៉ះនៅពោះ។

សរុបមកប្រសិនណាបងប្អូនមានរោគសញ្ញាទាំងនេះ រួមទាំងការអាការមិនស្រួល សូមបងប្អូនប្រញាប់ជួបពេទ្យដើម្បីពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជាក់ពីលទ្ធផលឱ្យច្បាស់ថាបងប្អួនពិតជាមានសុខភាពល្អមិនមានបញ្ហា មានន័យថាត្រូវការពារប្រសើរជាងព្យាបាល៕


 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia