ផលិតផលខ្មែរមានច្រើនប៉ុន្តែផលិតផលថែរក្សាសម្រស់របស់ខ្មែរនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ ទោះបីយើងដឹងហើយថាកម្ពុជាមានធនធានធម្មជាតិនិងវត្ថុធាតុដើមដែលល្អសម្រាប់យកមកធ្វើផលិតផលថែរក្សាសម្រស់។ ដោយសារគិតឃើញបែបនេះ អ្នកស្រី ឆែ កញ្ញា ស្ថាបនិកក្រុមហ៊ុនពន្លៃធម្មជាតិ បានចាប់ផ្តើមផលិតផលពន្លៃធម្មជាតិដើម្បីលើកស្ទួយផលិតផលក្នុងស្រុកនិងកសិករព្រមទាំងចង់ឱ្យនារី បុរសខ្មែរមានភាពស្រស់ស្អាតដោយធម្មជាតិមិនប៉ះពាល់សុខភាពស្បែកនោះទេ។ ពន្លៃខ្មែរ ផលិតផលធម្មជាតិ ដាំដុះដោយកសិករខ្មែរ។
ពេលនេះ យើងជួយគាំទ្រផលិតផលខ្មែរ ផលិតដោយខ្មែរ ដើម្បីថែរក្សានិងព្យាបាលសម្រស់ប្រជាជនខ្មែរគ្រប់រូប។ ហើយផលិតផលពន្លៃធម្មជាតិមានគុណភាពជាធម្មជាតិ១០០% ដោយសារកន្លងមកធ្លាប់មានអ្នកលក់ឆក់ឱកាសមួយចំនួនកុហកថាផលិតផលខ្លួនសុទ្ធ១០០% ទាំងដែលផលិតផលមិនសុទ្ធផង ទើបធ្វើឱ្យអតិថិជនពិបាកទុកចិត្ត តែចំពោះពន្លៃធម្មជាតិវិញ មានភ្ញៀវច្រើនមានទំនុកចិត្តពេលប្រើរួចហើយមានលទ្ធផលល្អជាតើស្តែង។ ពន្លៃធម្មជាតិប្រើវត្ថុធាតុដើមនៅក្នុងស្រុកទាំងអស់មិនមានលាយវត្ថុធាតុដើមណាមួយនាំចូលពីបរទេសទេ។
អ្នកធ្លាប់តែញ៊ាំម្សៅរមៀត ឥលូវមកមើលពីអត្ថប្រយោជន៍ម្សៅពន្លៃវិញម្ដង!! ម្សៅពន្លៃជាប្រភេទម្សៅធម្មជាតិសុទ្ធ ១០០% ដែលមានអត្ថប្រយោជន៍ល្អជាច្រើនដល់សុខភាព និងស្បែក ពិសេសអតិថិជនពន្លៃចូលចិត្ដលាយវាជាមួយម្សៅរមៀត ព្រោះថាវាមានប្រសិទ្ធភាពទ្វេដង។
ប្រេងដូងត្រជាក់ទាំង៤ទំហំរបស់ពន្លៃធម្មជាតិយើង!! បានប្រេងដូងត្រជាក់តែមួយគ្រប់ទឹកតែម្ដង ព្រោះអាចប្រើប្រាស់បានរហូតដល់៤មុខងារ ជំនួយសុខភាព លាបលើស្បែក ជំនួយដល់សក់ និងជូតសម្អាតគ្រឿងសម្អាង បានមួយកំផ្លេរតែម្តង។ សម្រាប់អតិថិជនពន្លៃដែលបានកម្មង់អីវ៉ាន់ ឬមិនទាន់ទទួលបានអីវ៉ាន់សូមទំនាក់ទំនងទៅកាន់ផេក៖ ពន្លៃធម្មជាតិ-Ponlei Thamacheat តាមTelegram :015742722/016742722 ឬខលតាមលេខ 012742722។