កុមារ
ចង់កូនធ្វើតាមសម្តី ស្តាប់តាមខ្លួន ចាំបាច់បំផុតឪពុកម្តាយធ្វើរឿង ១នេះដាក់កូនសិន

ចង់យល់ពីកូនជារឿងងាយបំផុត ចូរឪពុកម្តាយអត់ធ្មត់ហើយស្តាប់កូននិយាយជាមុនសិន។ នេះជាគោលការណ៍សាមញ្ញក្នុងការចិញ្ចឹមកូនមានភាពកក់ក្តៅក្នុងចិត្តឱ្យមានភាពស្និតស្នាលជាមួយឪពុកម្តាយ។ ប៉ុន្តែកំហុសធំមួយរបស់ឪពុកម្តាយ ពូកែដឹងចិត្តកូនជាមុន គិតថាខ្លួនដឹងពីគំនិតរបស់កូន និងយល់ពីកូនជាមុនទោះបីកូនធ្វើអ្វីក៏ដោយ ពេលកូនមិនស្តាប់ខ្លួន ឪពុកម្តាយចាប់ផ្តើមនិយាយថា អញចាស់! អញកើតឃើញពន្លឺព្រះអាទិត្យមុន! អញដឹងហើយអារឿងចឹងៗ ស្តាប់តែអញធ្វើតាមអញ វាមិនខុសទេ។ ពេលកូនធ្វើតាម ហើយខុស! គាត់ចាំផ្តើមនិយាយ មិនឆ្លាតដូចកូនគេសោះ រឿងប៉ុណ្ណឹងធ្វើមិនកើត...។

ឪពុកម្តាយបែបនេះ គាត់យល់ពីអារម្មណ៍ ពីការគិតរបស់ខ្លួនតែប៉ុណ្ណោះ។ រួចហើយគាត់វិនិច្ឆ័យថា គាត់យល់ពីកូនច្បាស់ដូចបាតដៃ រួមទាំងគាត់មិនទាន់បានស្តាប់កូនសូម្បីតែមួយម៉ាត់។ ឪពុកម្តាយបែបនេះដូចជាគ្រូពេទ្យផ្តល់ថ្នាំឱ្យអ្នកជំងឺដោយគ្មានការពិនិត្យជំងឺជាមុនអ៊ីចឹងដែរ។

ពេលកូនមិនស្តាប់ឱពុកម្តាយ មិនមែនកូនមិនស្តាប់អ្នកទេ មកពីឱពុកម្តាយ មិនបានស្តាប់ពីបញ្ហារបស់កូនជាមុន។ តើនៅក្នុងចិត្តកូនមានបញ្ហាអ្វី? បើអ្នកគិតតែពីនិយាយ មិនស្តាប់កូន សួរថា អ្នកអាចយល់ពីអារម្មណ៍កូនបានយ៉ាងណា? វិធីយល់ពីអារម្មណ៍កូន ឱ្យកូនមានអារម្មណ៍កក់ក្តៅគឺឪពុកម្តាយស្តាប់កូនសិន។ ការស្តាប់នាំកូនបញ្ចេញអារម្មណ៍។ តាមលោក Dale Carnegie ជាអ្នកចិត្តសាស្រ្តបាននិយាយថា ការស្តាប់ដោយការយកចិត្តទុកទៅលើនរណាម្នាក់(កូន) នាំឱ្យយល់ពីជម្រៅចិត្តពីអ្នកនិយាយ។ ក្នុងនាមជាឱពុកម្តាយត្រូវបង្កើតទំនុកជាមួយកូន រួចអ្នកត្រូវស្តាប់ឱ្យយល់ពីបញ្ហាក្នុងចិត្តរបស់កូនថា កូនចង់និយាយពីអ្វី? ទើបអ្នកលេចមានគំនិតល្អ ដោះស្រាយបញ្ហាជាមួយកូន ឱ្យមានកូនមានកក់ក្តៅមានសុវត្ថិភាពផ្លូវចិត្ត។

បើអ្នកមានក្បួនចិញ្ចឹមកូនមានភាពឆ្លាតវៃ និងកូនធំឡើងចេះដឹកនាំអនាគតដោយខ្លួនឯង ឪពុកម្តាយគួរមានអានសៀវភៅ វិថីគ្រប់ពូជ បន្ថែម អ្នកអាចទិញតាមនេះ៖ https://t.me/BusinessCambodiaBook

Photo 2025 01 13 11 04 55

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia