ការរួមភេទជារឿងសំខាន់សម្រាប់ដៃគូជីវិត និងប្តីប្រពន្ធដើម្បីបង្កើតអារម្មណ៍ស្និតស្មាល បង្កើនភាពកក់ក្តៅ និងក្តីស្រឡាញ់កាន់តែផ្អែម។ បើដៃគូអសមត្ថភាពរឿងផ្លូវភេទនេះជាបញ្ហាមួយអាចករណីរស់នៅជិតកាយគ្នាមែន តែអាចឆ្ងាយចិត្តគ្នាក៏មានដែរ។ ដើម្បីបង្កើនសមត្ថភាពផ្លូវភេទបង្កើនក្តីស្រឡាញ់ ញ៉ាំផ្លែឈើអស្ចារ្យទាំង ២នេះ៖
១.ផ្លែទទឹមបង្កើនថាមពល មុនប្រយុទ្ធ។ សម្រាប់ផ្លែទទឹមមានផ្ទុកសារធាតុ polyphenols ដែលមានសមត្ថភាពក្នុងការទំនាក់ទំនងជួយដល់ការកាត់បន្ថយបញ្ហាសម្ពាធឈាមខ្ពស់ បញ្ហាជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមផ្នែកខួរក្បាលផងដែរ។ ហើយសារធាតុ polyphenols ក៏ពូកែខ្លាំងដែរក្នុងការសម្រួលដល់សរសៃឈាមជួយទៅកាន់ប្រដាប់ភេទមានអារម្មណ៍រួមភេទបានយូរ។ កត្តាសំខាន់គឺការផឹកទឹកទទឹមមួយកែវ ឬហូបផ្លែ មុនពេលរួមភេទ ជួយឱ្យលិង្គរបស់អ្នកឡើងរឹងកាន់ល្អប្រសើរក្នុងការកើនក្តីសុខបានយូរជាមួយដៃគូទៀតផង។
២. សម្រាប់ផ្លែទំពាំងបាយជូក្រហមជួយបង្កើនអារម្មណ៍ស្និតស្នាលមុនរួមភេទចំពោះដៃគូ។ តាមអ្នកជំនាញប្រាប់ថាទំពាំងបាយជូរក្រហមជាថ្នាំ Viagra (ជួយដាស់សម្រើបផ្លូវភេទ) ។ ផ្លែទំពាំងបាយជូក្រហមមានផ្ទុកសារធាតុ boron ជួយក្នុងការផលិតអរម៉ូនអ៊ឹស្ត្រូសែន និងតេស្តូស្តេរ៉ូនជាអារម្មណ៍រីករាយនិងក្តីសុខ។ ការកើនឡើងអរម៉ូនទាំងពីរនេះធ្វើឱ្យអ្នកមានកាន់តែមានអារម្មណ៍ចង់ការរួមភេទដោយមិនចាំបាច់ប្រឹងប្រែងនោះទេ។ ហើយអ្នកមានគម្រោងរួមភេទយប់នេះ អ្នកគួរផ្លែឈើមួយនេះ បីម៉ោងមុនដើម្បីបង្កើនថាមពលឱ្យដៃគូពេញចិត្តពេញថ្លើម៕ អត្ថបទដោយ៖ ទ្រ សុភាព