ជំងឺ
ភាគរយព្យាបាលខ្ពស់! វេជ្ជ. Surachet Srikaew លើកឡើងពីវិធីសង្គ្រោះអ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ក្នុងករណីបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យទាន់ពេល
Pheakdey Pao
August 28 2024
135 views

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានធ្វើសិក្ខាសាលាមួយចែករំលែកចំណេះដឹងបែបថ្មីអំពីបញ្ហា ការកៀបសរសៃឆ្អឹងខ្នង និងជំងឺស្ទះសរសៃឈាមខួរក្បាល។ ក្រោមប្រធានបទ ការគ្រប់គ្រង និងការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ដែលបានធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត Surachet Srikaew ឯកទេសខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល លោកវេជ្ជបណ្ឌិតក៏បានលើកឡើងទៅលើការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលឱ្យដឹងដែរថា ក្នុងករណីសង្កេតឃើញអ្នកជំងឺមានរោគសញ្ញាគួរឱ្យចាប់អារម្មណ៍ដូចជា លំនឹងខ្លួនមិនសូវល្អ មានបញ្ហាគំឃើញ មុខមានបញ្ហាធ្លាក់ចុះ១ចំហៀង មានបញ្ហាទន់ដៃ១ចំហៀង ការនិយាយរបស់អ្នកជំងឺពិបាកយល់ ...ជាដើម គួរតែប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

ក្រុមវេជ្ជបណ្ឌិតជំនាញ នឹងធ្វើការព្យាបាលទៅតាមស្ថានភាពសុខភាពអ្នកជំងឺ ដើម្បីឱ្យចៀសផុតពីបញ្ហាពិការភាព និងបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត។ គិតមកទល់នាពេលបច្ចុប្បន្ន ចំពោះការជួយសង្គ្រោះអ្នកជំងឺចេញពីបញ្ហាដាច់សរសៃឈាមខួរក្បាល គឺមានភាគរយខ្ពស់ ដោយសារតែវិធីសាស្ត្រនៅក្នុងការព្យាបាល មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

តួយ៉ាងនោះ ប្រសិនណាមានអ្នកជំងឺមកមន្ទីរពេទ្យស្ថិតក្នុងករណីស្ទះសរសៃឈាមខួរក្បាល ដោយសារតែមានកំណកឈាមនៅក្នុងសរសៃឈាមខួរក្បាល ការបញ្ជូនអ្នកជំងឺមកកាន់តែមន្ទីរពេទ្យបានមុន៤ម៉ោងកន្លះ បន្ទាប់ពីសង្កេតឃើញមានរោគសញ្ញា ​អត្រាជួយសង្គ្រោះអ្នកជំងឺអាចនឹងមានភាគរយខ្ពស់ ដោយក្រុមគ្រូពេទ្យជំនាញអាចនឹងប្រើប្រាស់នូវប្រភេទថ្នាំរំលាយកំណកឈាម ដើម្បីឱ្យសរសៃឈាមដែលស្ទះនោះបើក លំហូរឈាមអាចរត់ទៅចិញ្ចឹមខួរក្បាលបានធម្មតាវិញ។

ដោយឡែក ប្រសិនការបញ្ជូនអ្នកជំងឺមកដល់មន្ទីរពេទ្យលើសពី៤ម៉ោងកន្លះ ក្រុមគ្រូពេទ្យឯកទេសក៏នៅតែមានវិធីជួយសង្គ្រោះអ្នកជំងឺដូចគ្នា ​ផ្អែកទៅលើដំណាក់កាលស្ថានភាពជំងឺ៖

- Angioplasty and stenting procedures សុងប្រើបំពង់ស្តើង ឬបំពង់សំណាញ់តូចមួយដាក់ចូលទៅក្នុងសរសៃឈាម ដើម្បីពង្រីកសរសៃឈាមដែលរឹងត្បៀត ធ្វើឱ្យលំហូរឈាមរត់បានស្រួលទៅចិញ្ចឹមកោសិកាខួរក្បាលបានធម្មតាវិញ។

- stent retriever៖ សុងយកកំណកឈាមដែលធ្វើឱ្យស្ទះសរសៃឈាមខួរក្បាលចេញ ធ្វើឱ្យសរសៃឈាមបើក ឈាមអាចរត់ទៅចិញ្ចឹមខួរក្បាលបានដូចដើម។

គួរបន្ថែមឱ្យដឹងដែរថា ចំពោះបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ សម្រាប់ជួយសង្គ្រោះអ្នកជំងឺស្ទះសរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញក៏មានផងដែរ ធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតឯកទេសមានជំនាញច្បាស់លាស់ និងបទពិសោធន៍រាប់ឆ្នាំ។

Photo 2024 08 28 11 32 11

<<<ណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត Surachet Srikaew ឯកទេសខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល តាមរយៈផេក Royal Phnom Penh Hospital ឬទំនាក់ទំនងតាមលេខ 023 991 000/ 012 991 000>>>

Photo 2024 08 28 11 32 11 (3)

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
120 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
511 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.4 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
173 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
584 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
109 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia