អាហារ
អ្នកឈឺក្រពះពោះវៀន ហាមញុំាអាហារ៦មុខនេះ ប្រសិនណាចង់ឆាប់ជាពីជំងឺលឿន
Thida Pet
March 18 2023
531 views

ក្រពះជាសរីរាង្គ១ប្រភេទ ដែលមាននាទីជាអ្នករំលាយអាហារគ្រប់ប្រភេទដែលញុំាចូលទៅ ទាំងអាហារល្អនិងអាហារមិនល្អ ក្រពះរំលាយទាំងអស់ ។ ជាការពិតណាស់ដោយសារអាហារជាច្រើនដែលញុំាចូលជាប្រចាំថ្ងៃ បានបង្កឱ្យក្រពះ ចាប់ផ្ដើមខ្សោយៗទៅ ងាយនឹងខូចឡើងមក។

ដូច្នេះហើយ បើអ្នកកំពុងតែខ្សោយក្រពះទៅហើយ ត្រូវចៀសអាហារមានសារធាតុទាំងអស់នេះ បើយោងតាមរយៈគេហទំព័រ everydayhealth។

 ១. អាហារមានជាតិអាស៊ីត៖ មិនថាជា ទឹកប៉េងប៉ោះ ក្រូចឆ្មារ ក្រូចក្រហម និងក្រូចថ្លុង សុទ្ធតែត្រូវបានគេរាប់បញ្ជូលទៅក្នុងក្រុមអាហារមានជាតិអាស៊ីត និងអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារដែលជាទូទៅកើតមានឡើងចំពោះអ្នកមានបញ្ហាក្រពះពោះវៀនស្រាប់។

២. អាហារមានជាតិខ្លាញ់៖ សារជាតិខ្លាញ់ នឹងជំរុញឱ្យមានការកន្ត្រាក់ក្នុងបំពង់រំលាយអាហារ ដែលអាចពន្យឺតការបញ្ចេញអាស៊ីតក្រពះ និងធ្វើឱ្យបញ្ហាទល់លាមក ឬរាគ កាន់តែអាក្រក់ទៅៗ។

៣. ជាតិស្ករកែច្នៃ៖ ប្រភេទអាហារមានជាតិស្ករកែច្នៃរួមមាន ស្ករកៅស៊ូ ស្ករគ្រាប់ និងប្រភេទនំ ឬដណ្តាប់ផ្សេងៗ មានផ្ទុកទៅដោយសារជាតិ sorbitol ដែលជាជាតិស្ករដែលពិបាករំលាយ។ នៅពេលដែល sorbitol ទៅដល់ពោះវៀនធំ ភាគច្រើននឹងបង្កើតជាឧស្ម័ន បង្កឱ្យហើមពោះ និងរាគផងដែរ។

៤. ជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីន ជួយជំរុញចលនានៃក្រពះពោះវៀន ធ្វើឱ្យមានសមត្ថភាពផ្លាស់ទីកាន់តែលឿនតាមរយៈប្រព័ន្ធសរីរាង្គ ហើយបរិមាណច្រើនហួសនៃជាតិកាហ្វេអ៊ីន ក៏ជាកត្តាអាចឱ្យកើតជាបញ្ហារាគរូសចំពោះសុខភាពបុគ្គលមួយចំនួនដូចគ្នា ជាពិសេសកើតមានចំពោះអ្នកមានរោគក្រពះពោះវៀនតែម្តង។

៥. ស្ករសិប្បនិមិ្មត៖ មានផ្ទុកសារធាតុ sorbitol ដែលអាចបង្កឲ្យ​ ហើមពោះ រាក​ និងកើនឡើងខ្យល់ ក្នុងពោះវៀនផងដែរ ។

៦.ទឹកដោះគោ៖ មានផ្ទុក សារធាតុ lactose ដែលនាំឲ្យ មានការលំបាក ក្នុងការរំលាយ អាហារ អាចនាំឲ្យ រាក ហើមពោះ និងមានខ្យល់ក្នុងពោះវៀនផងដែរ ។

អាហារទាំង៦ខាងលើនេះ បើអ្នកកំពុងតែខ្សោយក្រពះពោះវៀន ហាមញុំាប្រសិនណាចង់ជាលឿន។ ​ដូច្នេះបើអ្នកដឹងពីប្រភេទអាហារនេះហើយ គឺងាយស្រួលក្នុងការចៀសវាងញុំា ប្រសើរជាងមិនបានដឹង ញុំាទៅក្រពះធ្វើទុកខ្លាំងមិនដឹងមូលហេតុ។

អត្ថបទដោយ៖​ ប៉ែត​ ធីតា


Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
14.4 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views
អត្ថបទថ្មីៗ
#កុមារMarch 20 2026
សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
#ព័ត៌មានMarch 20 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
#អត្ថបទ PRMarch 20 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
#ព័ត៌មានMarch 19 2026
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជានាំចូលប្រេងសាំងពីប្រទេស ២នេះបន្ថែម
#កុមារMarch 19 2026
ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia